ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ក្រសួងសុខាភិបាលកម្ពុជាស្វែងរកអ្នកមានទំនាក់ទំនងនឹងបុរសជប៉ុនផ្ទុកមេរោគCovid-19
Do,05 März 2020 (Time 05:55 )
ដោយ ៖ សុជាតិ (ចំនួនអ្នកអាន: 1006នាក់)


ក្រុងភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ជាមួយអ្នកសារព័ត៌មានក្នុងស្រុកនៅមុននេះបន្តិចថា ក្រសួងសុខាភិបាលបានទទួលព័ត៌មានច្បាស់លាស់ហើយពីខាងភាគីជប៉ុនថា បុរសជនជាតិជប៉ុនគឺពិតជាមានផ្ទុកមេរោគកូរ៉ូណាពិតមែន។ 

លោករដ្ឋមន្រ្តីក្រសួងសុខាភិបាលរូបនេះ បានបញ្ជាក់ថា៖ « ក្រសួងសុខាភិបាល សូមជំរាបជូនសាធារណជនឲ្យបានជ្រាបថា ក្រោយពីទទួលបានព័ត៌មាននេះ ច្បាស់លាស់ពីការឆ្លងជំងឺ Covid-19 លើបុរសជនជាតិជប៉ុន ក្រសួង និងអាជ្ញាធរខេត្តសៀមរាប កំពុងធ្វើការលើករណីនេះដោយ តម្លាភាពបំផុត ដើម្បីជៀសវាងការភ័យខ្លាចពីសំណាក់ប្រជាពលរដ្ឋ និងធ្វើការប្រកបដោយភាពត្រឹមត្រូវបំផុតទៅតាមនីតិវិធីរបស់អង្គការសុខភាពពិភពលោក»។
 
មកទល់នឹងពេលនេះក្រសួងសុខាភិបាលកំពុងតាមស្វែងរកអ្នកដែលមានទំនាក់ទំនងជាមួយបុរសជនជាតិជប៉ុនរូបនោះ ដើម្បីតាមដានយកសំណាក មកវិភាគ និង ត្រួតពិនិត្យបន្ថែម។ 
 
លោករដ្ឋមន្រ្តីបានបន្ថែមថា៖ នៅពេលនេះក្រុមមន្រ្តីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន កំពុងស្រាវជ្រាវតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដើម្បីរកអ្នកដែលមានទំនាក់ទំនង និងនៅក្បែរបុរសជនជាតិជប៉ុននោះ ដើម្បីធ្វើការត្រួតពិនិត្យ និងដាក់ឲ្យនៅដាច់ដោយឡែកពីគេ។ 
លោករដ្ឋមន្ត្រីរូបនេះបានថ្លែងបន្ថែមថា បុរសជនជាតិជប៉ុនរូបនេះ គឺជាធុរជនប្រកបអាជីវកម្មអន្តរជាតិ ចេញចូលច្រើនប្រទេស មិនមែនជាទេសចរ ធ្វើដំណើរកម្សាន្តលក្ខណៈទេសចរណ៍នោះទេ ដែលបញ្ហានេះ​ក្រសួងត្រូវយកចិត្តទុកដាក់ឲ្យមែនទែន។ 
 
ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី ០៥ ខែ​មីនា ឆ្នាំ ២០២០ នេះ បានបញ្ជាក់រួចហើយអំពីស្ថានភាពជម្ងឺរបស់ជនជាតិជប៉ុនរូបនោះ ដែលឆ្លងនូវវីរ៉ុស Covid-19 ដែលត្រូវបានគេពិនិត្យឃើញ ពេលចេញពីកម្ពុជាទៅកាន់ប្រទេសជប៉ុន ដោយឆ្លងកាត់តាមអាកាសយានដ្ឋានទីក្រុងហូជីមិញប្រទេសវៀតណាម។
 
អគ្គរាជទូតស្ថានទូតកម្ពុជាប្រចាំទីក្រុងតូក្យូ នៅថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០២០ បានបញ្ជាក់បន្ថែមថា បុរសជនជាតិជប៉ុនម្នាក់នោះ ត្រូវបានរកឃើញមានផ្ទុកជំងឺកូវីត១៩ ពេលទៅដល់អាកាសយានដ្ឋាន Chubu នៃទីក្រុង Nagoya ប្រទេសជប៉ុន នៅពេលគាត់ទៅពិភាក្សាជាមួយក្រុមមន្រ្តីចត្តាឡីស័ក ដោយសារគាត់ពិបាកដកដង្ហើម។
 
បុរសជប៉ុននេះបានធ្វើដំណើរមកប្រទេសកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ឆ្លងកាត់ប្រទេសវៀតណាម ហើយបានធ្វើដំណើរទៅប្រទេសហ្វីលីពីន នៅថ្ងៃទី២១ ខែកុម្ភៈ។ គាត់បានបញ្ជាក់ថា មិនសូវស្រួលខ្លួននៅថ្ងៃទី២១ ខែកុម្ភៈ។ គាត់បានត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី២៨ ខែកុម្ភៈ ហើយនៅថ្ងៃទី០៣ ខែមីនា បានទៅដល់ពេទ្យ (នៅប្រទេសកម្ពុជា)។
 
បុរសរូបនេះ បានចាកចេញពីអាកាសយានដ្ឋានសៀមរាបម៉ោង២០៖៥៧ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ទៅកាន់អាកាសយានដ្ឋាន Tan Son Nhat ទីក្រុងហូជីមិញ រួចប្តូរដើម្បីហោះហើរទៅកាន់ទីក្រុង Nagoya ប្រទេសជប៉ុន។ នេះបើតាមរបាយការណ៍។
 
បើតាមរបាយការណ៍ខាងលើនេះ មនុស្ស៥១នាក់ រួមទាំងបុគ្គលិកបម្រើលើយន្តហោះ ដែលធ្វើដំណើរមកពីសៀមរាប ទៅកាន់ប្រទេសវៀតណាម ជាមួយបុរសនោះ ត្រូវបានដាក់ឱ្យស្ថិតនៅដោយឡែក នៅទីក្រុងហូជីមីញ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
389 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7538 នាក់
ខែនេះ :
27091 នាក់
3 ខែនេះ :
60924 នាក់
សរុប :
2511631 នាក់