ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បន្ទាប់ពីបុរសម្នាក់ដែលឆ្លងកូវីដ១៩៖ពេលនេះអាជ្ញាធរខេត្តសៀមរាបបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ខណៈភ្ញៀវស្ងប់ស្ងាត់
So,08 März 2020 (Time 04:10 )
ដោយ ៖ រតនា (ចំនួនអ្នកអាន: 982នាក់)


សៀមរាប៖អាជ្ញាធរខេត្តសៀមរាបនៅព្រឹកថ្ងៃអាទិត្យនេះបានបើកកិច្ចប្រជុំពិសេសមួយ ជាមួយក្រុមអ្នករកស៊ីខាងវិស័យទេសចរណ៍ ក្រោយមានករណីបុរសអាយុ៣៨ឆ្នាំម្នាក់ត្រូវបានរកឃើញថា បានឆ្លងជំងឺកូវីដ១៩ពីជនជាតិជប៉ុន។ ចំណែកសភាពការណ៍ក្នុងខេត្តទេសចរណ៍មួយគឺមានសភាពស្ងប់ស្ងាត់ជាងធម្មតា បើទោះជាអាជ្ញាធរមិនបានហាមប្រាមការជួបប្រជុំឬធ្វើដំណើរក៏ដោយ តែនៅតាមគ្រួសារនីមួយៗមិនអនុញ្ញាតឲ្យសមាជិកជាពិសេសក្មេងៗចេញក្រៅ របងផ្ទះឡើយ។ នេះបើតាមសហជីពវិស័យទេសចរណ៍ប្រចាំខេត្តសៀមរាប។

លោក ម៉ម រិទ្ធី ប្រធានសហជីព​វិស័យ​ទេសចរណ៍ និង​សេវាកម្មកម្ពុជា​ប្រចាំខេត្ត​សៀមរាប បាន​កត់​សំគាល់​នៅថ្ងៃអាទិត្យនេះ​ ខេត្ត​សៀមរាប​មានសភាព​ស្ងប់​ស្ងាត់​ខុស​ធម្មតា​ ទាំងនៅទីផ្សារ​ដើម​ក្រឡាញ់ និង​ផ្សារលើជាដើម។ ភាព​ស្ងប់​ស្ងាត់​នេះ​គឺដោយសារតែ​ពលរដ្ឋ​មួយ​ចំនួន​មានការ​ភ័យ​ខ្លាច​ក្រោយ​ពី​រក​ឃើញ​ករណី​បុរស​អាយុ​៣៨​ឆ្នាំ​ម្នាក់​បាន​ឆ្លង​ជំងឺ​កូវីដ១៩​ពីជនជាតិ​ជប៉ុន​ដែល​ធ្លាប់​ទៅ​ខេត្ត​សៀមរាប​កាលពី​ខែកុម្ភៈ។
 
បើតាម​លោក ម៉ម រិទ្ធី ​​នៅតាម​គ្រួសារនីមួយៗគឺ​មិន​អនុញ្ញាត​ឲ្យ​សមាជិកខ្លួន ​ជាពិសេស​ក្មេង​​ៗចេញ​ក្រៅរបង​ផ្ទះឡើយនៅថ្ងៃអាទិត្យនេះ ខណៈអាជ្ញាធរ​ខេត្ត​សៀមរាប​បញ្ជាក់ថា​គ្មានការ​ផ្អាក​ការ​ធ្វើ​ដំណើរទេសចរណ៍​ឬហាម​ការ​ជួបប្រជុំ​ណាមួយ​ឡើយ។
 
លោក លី សំរិទ្ធិ អភិបាល​រង​ខេត្ត​សៀមរាប​បាន​​ថ្លែងថា អភិបាល​ខេត្តនេះ​បាន​បើកកិច្ច​ប្រជុំមួយ​ជាមួយ​ក្រុម​អ្នក​រកស៊ី​ខាង​វិស័យ​ទេសចរណ៍នៅថ្ងៃព្រឹក​ថ្ងៃអាទិត្យ​​ដើម្បី​ស្តាប់​យោបល់ពួកគេ ខណៈ​ភ្ញៀវ​ទេស​ចរណ៍​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង​ស្របពេល​រក​ឃើញ​បុរសខ្មែរ​ម្នាក់​ឆ្លង​ជំងឺ​កូវីដ​១៩​​នៅខេត្តសៀមរាបនេះ។
 
ចំណែក​ការ​ហាម​ប្រាម​ធ្វើ​ដំណើរទេចរណ៍​ឬ​ការជួបប្រជុំ​ណាមួយក៏គ្មានដែរ គឺមានតែ​ការ​បិទ​សាលារៀន​បណ្តោះ​អាសន្ន​នៅទូទាំង​ក្រុង​សៀមរាប​តែប៉ុណ្ណោះ។ នេះជាការបញ្ជាក់​របស់​លោក លី សំរិទ្ធិ។
 
សូមបញ្ជាក់ថា​ក្រសួងអប់រំ​បាន​ប្រកាស​ថា សាលារៀន​ទាំងអស់​នៅក្រុង​សៀមរាប​ត្រូវបាន​ផ្អាក​ជាបណ្តោះ​អាសន្ន​ចាប់​ពី​ថ្ងៃទី៧​ខែមីនាតទៅ​ដោយ​មិនកំណត់ពេល​រហូត​ដល់​មាន​ការជូនដំណឹងជាថ្មី។ ក្រៅ​ពី​បិទ​សាលារៀន​ ប្រមុខ​រដ្ឋាភិបាល សម្តេច ហ៊ុន សែន ក៏បានប្រាប់​លោក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ដែល​ធ្វើ​សន្និ​សិទកាលពី​ល្ងាច​ថ្ងៃទី៧​មីនាថា កម្មវិធី​អង្គរសង្ក្រាន​នៅខេត្ត​សៀមរាប​ឆ្នាំ​នេះក៏ត្រូវផ្អាកធ្វើ​ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
735 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7884 នាក់
ខែនេះ :
27437 នាក់
3 ខែនេះ :
61270 នាក់
សរុប :
2511977 នាក់