ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
នាយករដ្ឋមន្ត្រី ហាមដាច់ខាតមិនឱ្យរោងចក្រលុបកិច្ចសន្យាការងារកម្មករ ក្នុងពេលព្យួរការងារ រីឯគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ ក៏ត្រូវយោគយល់ចំពោះកម្មករដោយមិនយកការប្រាក់
Mo,09 März 2020 (Time 08:21 )
ដោយ ៖ សុភក្តិ (ចំនួនអ្នកអាន: 956នាក់)


ពោធិ៍សាត់ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាសទាំងឡាយ ហាមដាច់ខាតមិនឱ្យឆ្លៀតឱកាសលុបកិច្ចសន្យាការងារជាមួយកម្មករនិយោជិត ក្នុងពេលព្យួរការងារនេះឡើយ រីឯគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ព្រមទាំងម្ចាស់បុរី ឬម្ចាស់ផ្ទះ ក៏សូមមានការយោគយល់ចំពោះកម្មករផងដែរ។

ការថ្លែងអំពាវនាវយ៉ាងដូច្នេះរបស់ប្រមុខរាជរដ្ឋាភិបាល ត្រូវបានធ្វើឡើងនាឱកាសប្រារព្ធពិធីដាក់ឱ្យដំណើរការជាផ្លូវការផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ នៅខេត្តពោធិ៍សាត់។
 
នាឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានពាំនាំដំណឹងល្អមួយថា មិត្តចិនបានរៀបចំនាវាចំនួន ៧គ្រឿង សម្រាប់ដឹកវត្ថុធាតុដើមយកមកផ្គត់ផ្គង់រោងចក្រ សហគ្រាសនៅកម្ពុជា។ ជាក់ស្ដែង នៅថ្ងៃនេះផ្ទាល់នាវាបានចាប់ផ្ដើមចូលជើងទី១ ថ្ងៃស្អែកចូលជើងទី២ ហើយក្នុងចំណោមនាវាទាំង៧គ្រឿងនេះ មាន ៥គ្រឿង ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ចំណែកនាវា ២គ្រឿងទៀត ចូលចតនៅកំពង់ផែនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។
 
សម្ដេចតេជោបានពន្យល់ថា បានជានាវា ២គ្រឿង ត្រូវចូលតាមកំពង់ផែហូជីមិញ ដោយសារត្រូវដឹកវត្ថុធាតុដើមបន្តចូលមកតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង ដែលនៅជិត និងងាយស្រួលជាងចូលតាមកំពង់ផែព្រះសីហនុ។
 
ការដឹកវត្ថុធាតុដើមនេះមិនត្រឹមតែធ្វើក្នុងខែមីនានេះប៉ុណ្ណោះទេ គឺដឹកជញ្ជូនរហូតដល់ខែឧសភា ពោលគឺរហូតដល់សភាពការណ៍ធូរស្រាលឡើងវិញ ដែលនេះជាសញ្ញាវិជ្ជមានបង្ហាញថា ចង្វាក់ផលិតកម្មនៅតាមរោងចក្រ សហគ្រាសនានារបស់កម្ពុជា ជិតបានបើកដំណើរការឡើងវិញហើយ ខណៈការព្យួរការងារកម្មករនិយោជិតនៅបន្តនៅឡើយ។
 
ក្នុងពេលដែលការព្យួរការងាររបស់កម្មករនិយោជិតនៅតែបន្តមាននោះ សម្ដេចតេជោ ហ៊ុន សែន បានលើកជាសំណើចំនួន ៣ចំណុច ដល់ក្រសួង ស្ថាប័ន គ្រឹះស្ថាន និងអង្គភាពពាក់ព័ន្ធ ដើម្បីប្រកាន់នូវការយោគយល់ចំពោះកម្មករនិយោជិតក្នុងដំណាក់កាលលំបាកនេះ ក្នុងនោះរួមមាន៖
 
* ទី១៖ ម្ចាស់រោងចក្រ សហគ្រាសនានា ក្នុងពេលព្យួរការងាររបស់កម្មករនិយោជិត សូមកុំឆ្លៀតឱកាសលុបកិច្ចសន្យាការងារជាមួយកម្មករ ក្នុងពេលវេលាដែលកម្មករជួបការលំបាក។
 
សម្ដេចតេជោថ្លែងយ៉ាងដូច្នេះថា «សូមឱ្យគោរពឱ្យបានហ្មត់ចត់ ហើយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានប្រកាសរួចហើយដែរ ហ្ចឹងឆ្លៀតពេលផ្អាកការងារ ឬព្យួរការងារនេះ សូមកុំលុបកិច្ចសន្យាការងារចោល, រឿងនេះកុំឱ្យមានឱ្យសោះ»។
 
* ទី២៖ ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ត្រូវលើកលែងការប្រាក់សម្រាប់កម្មករដែលត្រូវបានព្យួរការងារ ពីព្រោះពួកគេត្រូវព្យួរការងារហើយ ដូច្នេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារត្រូវពន្យារការសង ឬមិនយកការប្រាក់ក៏រឹតតែល្អ។
 
សម្ដេចតេជោបានថ្លែងបន្តថា «អ្នកដែលទទួលរងផលប៉ះពាល់មានមិនដល់ ២០,០០០នាក់ទេ ក្នុងចំណោមនេះអាចថា ៥០% ចុះ ដែលខ្ចីលុយពីធនាគារ និងមីក្រូហិរញ្ញវត្ថុ»។
 
ជាមួយគ្នានោះ ប្រមុខរាជរដ្ឋាភិបាលក៏បានបញ្ជាទៅកាន់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមជាមួយលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិ ត្រូវបើកកិច្ចប្រជុំបន្ទាន់មួយ ពិសេសត្រូវតាមដានត្រួតពិនិត្យការងារនេះឱ្យបានហ្មត់ចត់បំផុត។
 
*ទី៣៖ ម្ចាស់បុរី ឬម្ចាស់ផ្ទះ ដែលលក់ ឬបង់រម្លស់ផ្ទះឱ្យកម្មករនិយោជិត និងអ្នកធ្វើការនៅតាមសណ្ឋាគារនានា ដែលត្រូវព្យួរការងារដូចគ្នានោះ ក៏សូមយោគយល់ពន្យារពេលសង ឬបង់រម្លស់នេះផង៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1481 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8630 នាក់
ខែនេះ :
28183 នាក់
3 ខែនេះ :
62016 នាក់
សរុប :
2512723 នាក់