ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្តេចតេជោ ហ៊ុន សែន ដាក់វិធានការបន្ថែមហាមឃាត់ការនាំចេញត្រីទៅក្រៅប្រទេស ដើម្បីទប់ស្កាត់កង្វះខាតស្បៀងក្នុងរដូវកាលប្រយុទ្ធប្រឆាំងជំងឺកូវីដ
Sa,04 April 2020 (Time 07:51 )
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1167នាក់)


ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ បានដាក់ចេញវិធានការឱ្យក្រសួងពាក់ព័ន្ធហាមឃាត់ការនាំចេញត្រីទៅក្រៅប្រទេស ដើម្បីត្រៀមបម្រុងទុកកុំឱ្យមានការខ្វះខាតលើស្បៀងអាហារ សម្រាប់ប្រជាពលរដ្ឋ នៅក្នុងប្រទេស ខណៈដែលការរីករាលដាលជំងឺកូវីដ១៩ កាន់តែខ្លាំងឡើង។

វិធានការនេះ គឺជាវិធានការបន្ថែម ក្នុងគោលបំណងរក្សាសន្តិសុខស្បៀង ខណៈដែលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏បានហាមឃាត់មិនឱ្យការនាំចេញអង្ករ និងស្រូវ ទៅក្រៅប្រទេសផងដែរ លើកលែងតែប្រភេទអង្ករសែនក្រអូបតែប៉ុណ្ណោះ។
 
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថាយ៉ាងដូច្នេះថា៖ «ដើម្បីចៀសវាងការឡើងថ្លៃត្រី ត្រីក៏គួរតែត្រូវបានរក្សាទុកដោយក្នុងដំណាក់កាលនេះ គួរតែហាមឃាត់នូវការនាំចេញត្រីទៅក្រៅប្រទេសផងដែរ កន្លងទៅយើងមិនបានហាមឃាត់ទេ គឺយើងហាមតែស្រូវនិងអង្ករ ក៏ប៉ុន្តែអាចនឹងមានការនាំចេញត្រី អញ្ចឹងសុំឲ្យត្រីបង្វិលមកលក់នៅក្នុងទីផ្សារ»។
 
ទន្ទឹមគ្នានឹងការហាមឃាត់ការនាំចេញត្រីនេះ សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការបន្ថែមទៀត ក្នុងនោះតម្រូវមានការស្តុកទុកបម្រុងម៉ាសចំនួន ១០លានម៉ាស់ថែមទៀត ត្រៀមបម្រុងសម្លៀកបំពាក់គ្រូពេទ្យ ៥ពាន់កំផ្លេទៀត និងម៉ាស N95 ចំនួន៥ពាន់ម៉ាស់បន្ថែមទៀតផងដែរ។ ក្រៅពីនោះ សម្រាប់អាល់កុលលាងដៃវិញ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យផលិតទុកឱ្យបាន១លានលីត្រ ដើម្បីការពារមិនឲ្យមានការខ្វះខាត។
 
សូមបញ្ជាក់ថា រហូតដល់ពេលនេះ កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន១១៤ករណី ក្នុងនោះមាន៤៩ករណី ត្រូវបានព្យាបាលឱ្យជាសះស្បើយផងដែរ ខណៈដែលអ្នកជំងឺចំនួន៦៥នាក់ កំពុងសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យមួយចំនួននៅកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
430 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7579 នាក់
ខែនេះ :
27132 នាក់
3 ខែនេះ :
60965 នាក់
សរុប :
2511672 នាក់