ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ក្រសួងយុត្តិធម៌បាន ប្រកាសថាមិនបន្ធូរដៃដាច់ខាត លើមន្ត្រីណាដែលពុករលួយនៅតុលាការ
Do,11 Juni 2020 (Time 08:19 )
ដោយ ៖ សុជាតិ (ចំនួនអ្នកអាន: 925នាក់)


ភ្នំពេញ៖ ឯកឧត្ដម ជិន ម៉ា​លីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ថ្លែង​ថា ចំពោះ​ដំណើរការ​យុទ្ធនា​ដោះស្រាយ​ការ​កក ស្ទះ​សំណុំរឿង​តាម​បណ្តា​សាលាដំបូង​រាជធានី ខេត្ត បាន​កំពុង​ដំណើរការ​ដោយ​រលូន ក្នុងនោះ ​គណៈកម្មការ​នៃ​យុទ្ធនាការ​នេះ​នឹងមិន​បន្ធូរដៃ​ចំពោះ​ការ​តាមដាន​ភាព​អសកម្ម ឬ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ឡើយ​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០​នេះ ឯកឧត្តម ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បានឱ្យដឹងថា មកទល់ពេលនេះ​ជា​សប្តាហ៍​ទី​៣ ក្រោយ​ក្រសួងយុត្តិធម៌​បានប្រកាស​អំពី​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​តាម​បណ្តា​សាលាដំបូង​រាជធានី ខេត្ត ដោយ​សំណុំរឿង​ដែល​កំពុង​ដាក់​ក្នុងការ​អនុវត្ត​យុទ្ធនាការ​នេះ​សរុប​ចំនួន​ ជិត​បួន​ម៉ឺន​សំណុំរឿង ហើយ​ស្ទើរ​ទាំងស្រុង​ជា​សំណុំរឿង​គ្រឿងញៀន​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​ឆ្លើយតប​ទៅនឹង​សំនួរ​ នៃ​ការកកស្ទះ​សំណុំរឿង ដែល​អាច​ដោយ​មូលហេតុ​នៃ​អំពើពុករលួយ ឯកឧត្តម ជិន ម៉ា​លីន បាន​បញ្ជាក់ថា ក្នុង​ដំណើ់រការ​នៃ​យុទ្ធនា​ការដោះស្រាយ​ការកកស្ទះ​សំណុំ​រឿងនេះ ក្រៅពី​ការ​ផ្តល់នូវ​ការប្រឹក្សា​ផ្លូវច្បាប់ និង​ឧបត្ថម្ភ​ផ្នែក​បច្ចេកទេស​ជូន​មន្ត្រី​តុលាការ គណៈកម្មការ​ទាំង​៤​នៃ​យុទ្ធនាការ​នឹងសិក្សា​លើ​សំណុំរឿង​នីមួយៗ ដោយ​មិន​អត់ឱន​ចំពោះ​ភាគី​ពាក់ព័ន្ធ​ណា​ប្រព្រឹត្ត​អំពើពុករលួយ​ឡើយ​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​ជាមួយនឹង​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ធ្លាប់បាន​ប្រកាស​ដាក់ចេញ​នូវ​អភិក្រម​ចំនួន​២ ដោយ​អភិក្រម​ទី​១ សម្រាប់​ដំណើរការ​ដោះស្រាយ​កកស្ទះ​សំណុំរឿង ត្រូវអនុវត្ត​ដោយ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាពិសេស​ចំណាត់ការ​ដោះស្រាយ​សំណុំរឿង​ត្រូវមាន​ភាពម៉ឺងម៉ាត់ និង​ត្រូវអនុវត្ត​ឱក​យ​បាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់ និង​នីតិវិធី​ជា​ធរមាន និង​អភិក្រម​ទី​២ ត្រូវអនុវត្ត​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង នៅក្នុង​យុទ្ធនាការ​នេះ ដោយមាន​មូលដ្ឋាន​យុត្តិធម៌ និង​មិនត្រូវ​ឱ្យមាន​ដាច់ខាត​នូវ​ស្ថានភាព “​ត្រីងៀត​ឆ្លៀត​ពង​“។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​គិត​ត្រឹម​សប្តាហ៍​ទី​៣​នេះ គណៈកម្មការ​ទាំង​៤​របស់​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​តាម​បណ្តា​សាលាដំបូង​រាជធានី ខេត្ត បាន​ចុះ​ពិនិត្យ និង​តាមដាន​ដល់​បណ្តា​សាលាដំបូង​រាជធានី ខេត្ត ជាច្រើន ដោយ​ក្នុងនោះ​ក្រសួងយុត្តិធម៌​នឹង​ប្រកាស​បូកសរុប​លទ្ធផល ​នៃ​សកម្មភាព​មួយខែ​នៅ​ថ្ងៃទី​១៨ ខែមិថុនា​ខាងមុខនេះ​៕​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
539 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7688 នាក់
ខែនេះ :
27241 នាក់
3 ខែនេះ :
61074 នាក់
សរុប :
2511781 នាក់