ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ពិធីសម្ពោធការដ្ឋានសាងផ្លូវ១ខ្សែរ តភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅខេត្តបាត់ដំបង ក្រោមអធិបតីភាពរបស់ ឯកឧត្តម អ៊ុំ រាត្រីអភិបាល នៃគណៈអភិបាលខេត្ត ដែលអស់តម្លៃជាង៣លានដុល្លារ ។
Mi,10 Juni 2020 (Time 07:07 )
ដោយ ៖ ចន្ធី (ចំនួនអ្នកអាន: 933នាក់)


បន្ទាយមានជ័យ ៖ ផ្លូវ១ខ្សែរប្រវែង២២គីឡូម៉ែត្រជាសសៃឈាម តភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅខេត្តបាត់ដំបង ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន បច្ចឹមស្ទៀល ។ ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមាន​លោក ខេង ស៊ុំ ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ហឿង សុគន្ធ អភិបាលរងខេត្តបាត់ដំបង។ បន្ទាប់ពីរបាយការណ៍សង្ខេបរបស់អភិបាលស្រុកម៉ាឡៃ ស្តីពីស្ថានភាព និងការអភិវឌ្ឍរបស់ស្រុករួចមកឯកឧត្តមឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន តំណាងក្រុមហ៊ុន បច្ចឹមស្ទៀល បានមានប្រសាសន៍ថា ផ្លូវ១ខ្សែរ ដែលកំពុងបើកការដ្ឋានសាងសង់នាពេលនេះ មានប្រវែង២២គីឡូម៉ែត្រ ទទឹង៣០ម៉ែត្រ តភ្ជាប់ពីភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទៅចំណុចបន្ទាយសាម ភូមិត្រាវជូ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំណាយអស់ថវិកាជាង៣លានដុល្លារអាមេរិក ។ ឆ្លៀតក្នុងឱកាសនេះដែរលោក បានមានប្រសាសន៍ សូមអភ័យទោស ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារការអភិវឌ្ឍរបស់ក្រុមហ៊ុន តែការអភិវឌ្ឍនេះ គឺ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋមានផ្លូវប្រើប្រាស់ងាយស្រួល ហើយក្រៅពីផ្លូវទំហំ៣០ម៉ែត្រខាងលើ នៅមានប្រភេទផ្លូវ២០ម៉ែត្រជាច្រើនទៀត ដែលក្រុមហ៊ុនគ្រោងនឹងអភិវឌ្ឍបម្រាប់បងប្អូនប្រើប្រាស់ ជាបន្តបន្ទាប់ទៀត ។ ក្នុងពិធីនេះលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា នេះជាមោទនភាពមួយ របស់ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង យើងដែលទទួលបាន ការអភិវឌ្ឍផ្លូវថ្មីមួយខ្សែរនេះ សម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ ធ្វើដំណើរតាមតម្រូវការរៀងៗខ្លួន និងថ្លែងអំណរគុណចំពោះក្រុមហ៊ុន បច្ចឹមស្ទៀល ដែលបានរួមចំណែកក្នុងការអភិវឌ្ឍខេត្តបន្ទាយមានជ័យ ក៏ដូចជាប្រទេសជាតិកម្ពុជា ។ ជាមួយគ្នា លោកក៏បាន ផ្តាំផ្ញើដល់អាជ្ញាធរ និងក្រុមការងារ បន្តជួយដល់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក និងរងគ្រោះដោយឥទ្ធិពលនៃជំងឺកូវីត-១៩ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីត-១៩នេះ និង សូមបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល រក្សាអនាម័យជាប្រចាំ ដោយសម្អាងដៃជាមួយទឹកអាល់កុល ជែលអាល់កុល ឬសាប៊ូ និងត្រូវពាក់ម៉ាស់រាល់ពេលចេញក្រៅផ្ទះ ជាពិសេសរួមគ្នាប្រយុទ្ធប្រឆាំង ទប់ស្កាត់ ជំងឺកូវីត-១៩ ។ ឆ្លើយតបនឹងការបើកការដ្ឋានសាងសង់ផ្លូវខាងលើប្រជាពលរដ្ឋ បានសាទរ និងសម្តែងក្តីសោមនស្សរីករាយក្រៃលែង ដែលក្រុមហ៊ុនបានគិតគូរ ដល់ប្រជាពលរដ្ឋ ហើយផ្លូវមួយខ្សែរនេះពិតជា បានបម្រើផលប្រយោជន៍ដល់ពួកគាត់ច្រើនណាស់ ទាំងការធ្វើដំណើរ និងដឹកកសិផលរបស់ពួកគាត់ ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
620 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7769 នាក់
ខែនេះ :
27322 នាក់
3 ខែនេះ :
61155 នាក់
សរុប :
2511862 នាក់