ព្រៃវែង៖ ប្រភពអ្នកលេងមាន់ជល់ បានឲ្យដឹងថា សង្វៀនជល់មាន់ និងអាប៉ោងដ៏ធំមួយកន្លែងមិនខ្លាច កូវីដ.១៩ បច្ចុប្បន្នកំពុងដំណើរការលេងយ៉ាងសប្បាយ ស្ថិតនៅក្នុង ភូមិស្វាយសាក់ ឃុំពោធិ៍ទីស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ក្នុងវីឡា ទល់មុខវត្តស្វាយសាក់មិនមានអាជ្ញាធរ ឬសមត្ថកិច្ចហ៊ានបង្ក្រាប។ ប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងសង្វៀន អាងប៉ោងក្នុងវីឡា នោះបានឲ្យដឹងថា រាល់ថ្ងៃឃើញក្រុមអ្នកញៀនល្បែងជាច្រើនបានជិះឡាន ម៉ូតូ ដឹកមាន់ចូលទៅដើម្បីយកទៅភ្នាល់ចាក់លុយក្នុងសង្វៀនមាន់ អាប៉ោងព្រមទាំងស្រែកហ៊ោកញ្រ្ជៀវឡូឡាពេញទីតាំងពេលគេចាញ់ឈ្នះម្តងៗ។ បើយោងតាមមន្ត្រីស្រុកម្នាក់បង្ហើបថា សង្វៀនអាប៉ោង មួយនេះបើកលេងបានយ៉ាងរលូន ដោយមានមេការនិងមេសង្វៀនដ៍ធំឈ្មោះឧកញ៉ាក្មេង ជាអ្នករត់ការចែកចាយលុយដល់សមត្ថកិច្ចតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើក្នុងខេត្តដេីម្បីបិតមាត់ មិនឲ្យមានការចាប់ចងឬបង្រ្កាបឡេីយ ។ ប្រភពបន្តថា ក្នុងទឹកដីស្រុកស៊ីធរកណ្តាលនេះ ល្បែងខុសច្បាប់គ្រប់ប្រភេទជាពិសេសល្បែងជល់មាន់អាប៉ោង បើមិនមានការបើកភ្លើងខៀវពីអជ្ញាធរមានសមត្ថកិច្ចក៏មិនហ៊ានបៀកដែរ។ ប្រជាពលរដ្ឋក៏ដូចជាមហាជន បានសូមអំពាវនាវយ៉ាងទទូចឲ្យ សម្តេចក្រឡាហោម ជាពិសេស(សម្តេចតេជោ ហ៊ុន សែន) គួរចាត់វិធានការលើ ចៅហ្វាយខេត្ត និងស្នងការខេត្តព្រៃវែង ដែលអសមត្ថភាពក្នុងការបង្ក្រាបសង្វៀនជល់មាន់ អាប៉ោងស្ថិតនៅក្នុងវីឡា ក្នុងភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដោយមិនខ្លាច កូវីដ.១៩។ ប្រសិនបើជាចៅហ្វាយខេត្តនិងលោកស្នងការខេត្តព្រៃវែង ពិតជាមិនបានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ? គឺត្រូវតែហ៊ានបង្ហាញជំហរដឹកនាំដោយភាពស្មោះត្រង់បម្រើប្រជាពលរដ្ឋស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល មិនគួរបណ្តោយឲ្យមានល្បែងបញ្ជល់មាន់របស់ឧកញ៉ាក្មេង បើកលេងដូច្នេះទេ? ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពលរដ្ឋ៣ភូមិ នៅស្រុកសណ្ដាន់ រងគ្រោះដោយសារក្រុមហ៊ុន ស៊ីអ ស៊ីខេ ឈូកឆាយរំលោភយកដីពួកគាត់ សុំឲ្យសម្ដេចតេជោជួយអន្តរាគមន៍ (ខ្មែរជាយដែន)
ឆ្នោត សៀមនិងយួន ត្រូវគេបើកលេងម៉ាសេរី នៅទីក្រុងទេសចរណ៍សៀមរាប (ខ្មែរជាយដែន)
រថយន្តធុនធំ ដឹកប្រេងគេចពន្ធ ពីថៃ ចូលកម្ពុជា តាមច្រកជប់គគីរ ម៉ាសេរី (ខ្មែរជាយដែន)
វីដែអូ
ចំនួនអ្នកទស្សនា