ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តើមេក្រូហិរញ្ញវត្ថុ និងធនាគារគិតដូចម្តេចបើកូនបំណុលមិនសង?
Fr,12 Juni 2020 (Time 05:57 )
ដោយ ៖ សុជាតិ (ចំនួនអ្នកអាន: 1003នាក់)


ភ្នំពេញ៖ ប្រភពព័ត៌មានមួយដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មានខ្មែរជាយដែនថា ក្រោយមានជម្ងឺកូវិត១៩ ដែលធ្វើអោយបះពាល់ដល់សេដ្ឋកិច្ច ហើយពលរដ្ឋមួយចំនួនបានធ្វើការគេចវេសក្នុងការសងបំណុលធនាគារ និងមេក្រូហិរញ្ញវត្ថុ ។ អ្នកនយោបាយបានលើកឡើងថា ធនាគារគួរតែពន្យាពេលក្នុងការបង់ប្រាក់សំណងរយៈពេល៦ខែ ប៉ុន្តែរាជរដ្ឋាភិបាលបានស្នើសុំអោយធនាគារ និងស្ថាប័ន្នមេក្រូហិរញ្ញវត្ថុ ធ្វើយ៉ាងណាជួយសម្រួលដល់ពលរដ្ឋដែលជាកូនបំណុលតាមភាពជាក់ស្តែង ធ្វើយ៉ាងណាកំអោយពួកគាត់ក្ស័យទុន បើពលរដ្ឋកូនបំណុលក្ស័យទុន នោះបំណុលនេះមិនអាចសងបានឡើយ ។ ការទទូចរបស់សកម្មជននយោបាយគណបក្សសង្គ្រោះជាតិ បានឃោសនាអោយពលរដ្ឋកំសងបំណុលធនាគារ និងមេក្រូហិរញ្ញវត្ថុរយៈពេល៦ខែ ទាំងដើមទាំងការ ។ ប្រភពដដែលបាននិយាយថា អ្នកនយោបាយគិតតែពីផលប្រយោជន៍នយោបាយ ផលចំណេញនយោបាយរបស់ខ្លួន ប៉ុន្តែអ្នកទាំងនោះមិនបានគិតអំពីសង្គមទេ ធនាគារ និងមេក្រូហិរញ្ញវត្ថុ ជាវិស័យឯកជនដូនពលរដ្ឋដែរ បើពលរដ្ឋជួបវិបត្តិសេដ្ឋកិច្ច នោះមេក្រូហិរញ្ញវត្ថុ និងធនាគារក៏ជួបវិបតិ្តសេដ្ឋកិច្ចដូចគ្នា បើពលរដ្ឋកូនបំណុលពហិការមិនសងបំណុល អ្នកដែលបិទទ្វារគឺធនាគារ និងមេក្រូហិរញ្ញវត្ថុ បើមេក្រូហិរញ្ញវត្ថុបិតទ្វារ អ្នកដែលលំបាកគឺពលរដ្ឋដែលជាកូនបំណុលទេ ព្រោះកូនបំណុលជាអ្នកជំពាក់បំណុល និងមានប្រវត្តិនៅនិងធនាគារ នៅពេលឆ្លងផុតការសងសំណងចាស់ នោះកូនបំណុលមិនអាចខ្ជីបន្តបានទៀតទេ ។ តើអ្នកនយោបាយទាំងនោះមកទទួលផលលំបាកជាមួយកូនបំណុលដែលជាពលរដ្ឋមែនទេ? តើអ្វីដែលអ្នកនយោបាយស្រែកអោយពលរដ្ឋឈប់សងបំណុលទាំងដើមទាំងការរយៈពេល៦ខែ នេះជាចេតនាសម្លាប់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចពលរដ្ឋ ឬជាមធ្យោបាយកែសម្រួលបញ្ហាសេដ្ឋកិច្ចជាតិ?។ ប្រភពដដែលនិយាយថា ពលរដ្ឋគួរតែជ្រើសយកគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយពលរដ្ឋសងការប្រាក់មួយរយៈ ក្រោយលំហូរសេដ្ឋកិច្ចបានដំណើរការល្អឡើងវិញហើយ នោះកូនបំណុលត្រូវសងទាំងដើមទាំងជាធម្មតាវិញ ។ ប្រភពដដែលបាននិយាយថា ការអភិវឌ្ឍន៍សេដ្ឋកិច្ចទៅបានអាស្រ័យ ធនាគារ និងមេក្រូហិរញ្ញវត្ថុឯកជនផ្តល់ប្រាក់កម្ចី តែបើមិនមានទេ ដូចឆ្នាំ ១៩៩៤ មកដល់១៩៩៨ការអភិវឌ្ឍន៍សេដ្ឋកិច្ចមានការយឺតយ៉ាវព្រោះអាជីវករមិនមានទុនបន្ថែមសម្រាប់ធ្វើពាណិជ្ជកម្ម ។ ឥឡូវនេះ មានមេក្រូហិរញ្ញវត្ថុ មានធនាគារឯកជន ជាអ្នកផ្តល់ប្រាក់កម្ចីជូនពលរដ្ឋ និងអាជីវករ ពួកគាត់មានការរីករាយក្នុងការបន្ថែមទុនវិនិយោគ និងពាណិជ្ជកម្ម ដល់កូនបំណុល ។ បើពលរដ្ឋ និងអាជីវករ គាំទ្រគំនិតនយោបាយរបស់សមាជិកគណបក្សនយោបាយ ពហិការមិនសងបំណុល រយៈពេល៦ខែ បើធនាគារ និងមេក្រូហិរញ្ញវត្ថុបិទទ្វារ នោះកម្ពុជាមិនខុសពីឆ្នាំ១៩៩៧ទេ ។ តើពលរដ្ឋកម្ពុជាចង់ដើរថយក្រោយតាមអ្នកនយោបាយអគតិ មិនសងបំណុលឬ សង្គមកម្ពុជាទាំងមូលរងចាំមើលសេចក្តីសម្រេចចិត្តរបស់បងប្អូនប្រជាពលរដ្ឋ និងកូនបំណុលទាំងអស់ តើជ្រើសយកសងការប្រាក់មួយរយៈ ដើម្បីសងទាំងដើមទាំងការ? ឬក៍សម្រេចមិនសងទាំងដើមទាំងការយៈពេល៦ខែ ទើបសងទាំងដើមទាំងការ សងតិច ល្អជាងសងច្រើន ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
391 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7540 នាក់
ខែនេះ :
27093 នាក់
3 ខែនេះ :
60926 នាក់
សរុប :
2511633 នាក់