ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មន្ត្រី​ប៉ូលីស​ ប៉េអឹម​ និង​យោធា​ខេត្ត​ត្បូងឃ្មុំ​៦នាក់ ​ត្រូវបានឃាត់ខ្លួន បន្ទាប់ពីក្រុម​នេះ​បាន​​បាញ់បោះ​សេរី ទៅលើ​ឈ្មួញរ​កស៊ីឈើ បង្កការភ្ញាក់ផ្អើ​ល
Di,16 Juni 2020 (Time 02:51 )
ដោយ ៖ រតនា (ចំនួនអ្នកអាន: 943នាក់)


ខេត្តកំពង់ចាម ៖​ កម្លាំង​នគរបាល​ស្រុក​ពៃឈរ​ សហការជាមួយកម្លាំង​ជំនាញ​ខេត្ត​កំពង់​ចាម កាល​ពី​វេលាម៉ោង​១២និង​៤០នាទី​ ថ្ងៃ​ទី​១៤​ ខែ​មិថុនា​ ឆ្នាំ២០២០ បានចុះធ្វើការឃាត់ខ្លួនមន្ត្រីប៉ូលីស ប៉េអឹម និងយោធា​ខេត្ត​ត្បូងឃ្មុំ​ចំនួន៦នាក់ នៅក្នុងទឹកដីស្រុកព្រៃឈរ ខេត្តកំពង់ចាម បន្ទាប់ពួក​គេ ​បាន​បាញ់​បោះសេរី ទៅលើឈ្មួញរកស៊ីឈើ បង្ក​ការ​ភ្ញាក់​ផ្អើល​តាំងពីខេត្តត្បូងឃ្មុំ រហូត​ដល់ខេត្តកំព​ង់​ចាម ព្រោះខឹងរថ​យន្តដឹក​ឈើមិន​ព្រមឈប់តា​មបំណងរបស់​ពួកគេ។ មន្ត្រី​ប៉ូលីស​ ប៉េអឹម​ និង​យោធា​ខេត្ត​ត្បូងឃ្មុំ​៦នាក់ ​ត្រូវបានឃាត់ខ្លួន បន្ទាប់ពីក្រុម​នេះ​បាន​​បាញ់បោះ​សេរី ទៅលើ​ឈ្មួញរ​កស៊ីឈើ បង្កការភ្ញាក់ផ្អើ​ល លោក​វរសេនីយ៍​ឯក​ កែវ​ ស៊ាង​ហ៊ាន់ អធិការ​នគរបាល​ស្រុក​ពៃឈរ​ ​បាន​ឲ្យដឹងថា​ កម្លាំង​ជំនាញ​បាន​ធ្វើការឃាត់​​រថយន្ត​ចំនួន​៤គ្រឿង​ និង​ឃាត់ខ្លួន​​មនុស្ស​ចំនួន៦នាក់​ មកពីស្ថាប័ន​ចំនួន៣ផ្សេងគ្នា រួមមានៈ ១.ឈ្មោះផុន វាសនា ឋានៈនាយផ្នែកសន្តិសុខ ជាមន្ត្រីនគរបាលស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ២.ឈ្មោះ ជាតិ សំណាង ឋានន្តរសក្កិ​អនុសេនីយ៍ត្រី ជាជំនួយការហ្វឹ​កហ្វឺន យោធាស្រុកត្បូងឃ្មុំ ដែ​ល​ជា​អ្នក​បាញ់បោះ​ដោយកាំភ្លើង AK47 ចំនួន១គ្រាប់​។ ៣.ឈ្មោះ កេត តារា ឋានន្តរសក្កិនាយចំណង់ យោធាស្រុកត្បូងឃ្មុំ។ ៤.ឈ្មោះ ម៉ៅ អឿន ឋានន្តរសក្កិអនុសេនីយ៍ទោ កងការពារស្រុកត្បូងឃ្មុំ។ ៥.ឈ្មោះ ខែម សុធារ័ត្ន ឋានន្តរសក្កិអនុសេនីយ៍ទោ នាយផ្នែកសន្តិសុខ (ប៉េអឹម)។ ៦.ឈ្មោះ វ៉ាន់ សុទ្ធ ឋានន្តរសក្កិនាយចំណង់(ប៉េអឹម)។ មន្ត្រី​ប៉ូលីស​ ប៉េអឹម​ និង​យោធា​ខេត្ត​ត្បូងឃ្មុំ​៦នាក់ ​ត្រូវបានឃាត់ខ្លួន បន្ទាប់ពីក្រុម​នេះ​បាន​​បាញ់បោះ​សេរី ទៅលើ​ឈ្មួញរ​កស៊ីឈើ បង្កការភ្ញាក់ផ្អើ​ល ក្រៅពីឃាត់ខ្លួនមន្ត្រីប្រដាប់អាវុធទាំង៦នាក់ខាងលើនោះ សមត្ថកិច្ចខេត្តកំពង់ចាម ក៏បាន​ឃាត់ខ្លួន​ព្រូឡាន​ម្នាក់ ឈ្មោះ រីម សុខរឹម ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកោះកន្ដឹន ឃុំសាមគ្គី ស្រុក​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងដកហូតវត្ថុតាង រួមមាន រថយន្តម៉ាកសំាងយ៉ុង១គ្រឿង ពណ៌លឿង ដែល​ដឹកសសរចំនួន១៦ដើម កាំភ្លើងម៉ាកAKចំនួន១ដើម គ្រាប់២៤គ្រាប់ រថយន្តម៉ាក​កាមរីបាឡែន​មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2Q-2237 រថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង ពាក់ស្លាក​លេខ​ភ្នំពេ​ញ2T-4068 និងរថយន្តម៉ាកតូយូតា ហាយព្រីតមួយគ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-0538 ។ មន្ត្រី​ប៉ូលីស​ ប៉េអឹម​ និង​យោធា​ខេត្ត​ត្បូងឃ្មុំ​៦នាក់ ​ត្រូវបានឃាត់ខ្លួន បន្ទាប់ពីក្រុម​នេះ​បាន​​បាញ់បោះ​សេរី ទៅលើ​ឈ្មួញរ​កស៊ីឈើ បង្កការភ្ញាក់ផ្អើ​ល សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួនជនទាំង៦នាក់នេះ បន្ទាប់ពីពួក​គេបានបង្កកា​របាញ់បោះ​យ៉ាងសេរី ដើម្បីឃាត់រ​ថយន្តដឹកឈើតាំងពីខេត្តត្បូងឃ្មុំ រហូតដល់ទឹកដីខេត្តកំពង់ចាម ពោល​គឺនៅចំណុចភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ព្រោះ​ខឹងរថយន្តដឹកឈើមិន​ព្រម​ឈប់ ​ហើយ​បើក​ប៉ះពា​ររថយន្តក្រុមខ្លួន បណ្តាល​ឲ្យ​ក្រឡាប់​១​គ្រឿង ​នៅ​ខេត្ត​ត្បូងឃ្មុំ។បែបណាក្ដី ក្រោយ​ការឃាត់​ខ្លួនជនសង្ស័យទាំង៦នាក់ និងវត្ថុតាង ត្រូវសមត្ថកិច្ច​ជំនាញ​ នៃអធិការដ្ឋានគរ​បាលស្រុក​ព្រៃឈរ កសាងសំណុំរឿងដើម្បីចាត់ការតាមតាម​នីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
15 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
1697 នាក់
ខែនេះ :
31285 នាក់
3 ខែនេះ :
59006 នាក់
សរុប :
2348238 នាក់