ឯកឧត្តម អ៊ុំ រាត្រី ជាអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ គឺជាគំរូដ៏ល្អបំផុតសម្រាប់មន្រ្តីរាជការផ្សេងទៀត ដោយលោកតែងតែយកចិត្តទុកដាក់ក្នុងការជួយ ដោយឥតរើសអើងចំពោះប្រជាពលរដ្ឋណាម្នាក់ឡើង
(បន្ទាយមានជ័យ) សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ដឹកនាំដោយ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី ព្រមទាំងសមាជិក បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារក្រីក្រ ចាស់ជរា ជនពិការស្រ្តីមេម៉ាយចំនួន១១១គ្រួសារ ចំនួន១៣ឃុំ ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ មានប្រសាសន៍ផ្តាំផ្ងើសាកសួរសុខទុក្ខជាបងប្អូនក្រីក្រ ចាស់ជរា ជនពិការស្រ្តីមេម៉ាយ ពីសំណាក់សមេ្តចកិត្តិព្រឹត្តបណិ្តត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា ដែលរយៈកន្លងមកសម្តេចតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ រងគ្រោះគ្រប់ទីច្រកល្ហកទូទាំងប្រទេស ដែលនេះជាសក្ខីភាព ជាក់ស្តែងបញ្ជក់នូវកាយវិការ យកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋកំពុងជួបលំបាក មិនថានៅទីណាកន្លែងណា កាកបាតក្រហមកម្ពុជា តែងតែឆ្លើយតប និងផ្តល់ជាអំណោយទាន់ពេលវេលាពុំមានការបែងចែករើងអើងនិន្នាការនយោបាយអ្វីឡើយ ។
ឯកឧត្តម អ៊ុំ រាត្រី ក៏បានបញ្ជាក់បន្ថែមទៀតថា ៖ កាយវិការ និងសន្ដានចិត្តប្រកបដោយមនុស្សធម៌ពេលនេះបានលើកទឹកចិត្ត មិនត្រឹមតែបងប្អូនមានជីវភាព ក្រីក្រ ចាស់ជរា មានជំងឺប្រចាំកាយប៉ុណ្ណោះទេ គឺជាសារមួយបញ្ជាក់អោយឃើញច្បាស់ អំពីបេះដូងមនុស្សធម៌និងស្មារតីមនុស្សជាតិដែលសាខាកាកបាទក្រហមធ្លាប់បានអនុវត្តកន្លងមក ក៏ដូចជាទៅអនាគតស្របតាមអនុសាសន៍ណែនាំជាប្រចាំពី សម្ដេចកិត្តិព្រឹបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាកាន់តែត្រូវបានពង្រឹកពង្រីកបន្ដទៀត ។ម្យ៉ាងវិញទៀត អំណោយទាំងនេះគ្រាន់តែជួយសម្រាលដល់ដល់ជីវភាពរស់នៅជូនបងប្អូនប្រជាពលរដ្ឋបានតែមួយរយះពេលក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារប៉ុណ្ណោះ។
អំណោយមនុស្សធម៌ដែលបានយកមកផ្តល់ជូនទាំង១១១គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម,ត្រីខ ១០កំប៉ុង,ប្រេងឆា ១ដប,សាប៊ូ ១ថង់,ទឹកត្រី ៣ដប, អាវយឺត ២,និងថវិកា១មឺុនរៀល៕