ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ឧត្តមសេនីយ៍ត្រី ឃួន ជឿន មន្រ្តីយោធាខ្មែរឈរជើងនៅតាមខ្សែរបន្ទាត់ព្រំដែន ចាត់ទុកបទបញ្ជារ សម្តេចក្រឡាហោម «ស.ខេង »មិនស្មើ ទាហានថៃ
So,21 Juni 2020 (Time 12:44 )
ដោយ ៖ សុីណេត (ចំនួនអ្នកអាន: 1280នាក់)


បន្ទាយមានជ័យ:សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានប្រកាសឲ្យបិទ ច្រករបៀងនៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃដើម្បីទប់ស្កាត់រាល់បទល្មើសឆ្លងដែនការជួញដូរមនុស្សឆ្លង ដែនការឆ្លងដែនចូលទៅកាប់ ឈើរក្រញូងខុសច្បាប់នៅក្នុងទឹកដី ថៃដែលប្រឈមនឹងគ្រោះថ្នាក់ការចាប់ដាក់គុកនិងបាញ់សម្លាប់ពីសំណាក់ទាហានថៃ។និងបង្កាទប់ស្កាត់បទល្មើសគេចពន្ធគ្រប់ប្រភេទដែលធ្វើឲ្យបាត់បង់ចំណូលពន្ធចូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំៗនោះ។ ត្រូវបានគេមើលឃើញថាគ្មានប្រសិទ្ធភាពបន្តិចណាសោះចំពោះមន្ត្រីក្រោមឱវាទនៅក្នុងខេត្តបន្ទាយមានជ័យនេះ គឺ ដូចកូតទ្រ អោយសត្វស្តាប់ទៅវិញ។គ្រប់ច្រករបៀងនៅតែ បន្ដបើកឱ្យពលករចំណាកស្រុកទៅប្រទេសថៃដូចទឹកបាក់ទំនប់ទំញគេចពន្ធគ្រប់ប្រភេទមានទាំងរថយន្តចង្កូតស្ដាំម៉ូតូក្តៅព្រមទាំងមេខ្យល់បោកអោយប្រជាពលរដ្ឋខ្មែរចូលកាប់គ្រញូងនៅក្នុងទឹកដីថៃដដែល។ សំខាន់ ទាល់តែទាហានថៃថាបិតទើបបិទបានគិតទៅមានឥទ្ធិពលជាងសម្តេច ស ខេង ទៅទៀត។ប្រជាពលរដ្ឋរស់ នៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃបាន រាយការណ៍អោយដឹងថា៖ចាប់តាំងពីសម្តេចក្រឡាហោម ស ខេង បានបញ្ជារអោយបិទច្រករបៀងទាំងអស់ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនមកឃើញថា៖មន្ត្រីនគរបាលកាពារព្រំដែនខ្លះបានបិទតែចំណែកខាងយោធា កម្ពុជាឈរជើងនៅតាមខ្សែរបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ ទៅដល់ស្រុក ថ្មពួកនៅតែបន្តលួចបើកដដែល។ ចំណែក ច្រករបៀងតំបន់៥ ច្រករបៀង តំបន់១ ច្រករបៀងចំការគដែលល្បីល្បាញខាងចេញរថយន្តចង្កូដស្តាំ និងម៉ូតូក្តៅនៅមានពលករឆ្លងដែនទៅកាប់គ្រញូងផងនោះគឺក្រោមការគ្រប់គ្រងដោយយោធាវរសេនាតូច៥០៣របស់លោក ឃួន ជឿនដោយមិនខ្លាចបទបញ្ជារសម្តេចក្រឡាហោម ស ខេងឡើយ។ បានសម្រុកបើកអោយពលករចំណាកស្រុុក ដោយសេរីទាំងថ្ងៃទាំងយប់ និងឃុបឃិតអោយ មេខ្យល់ខិលខូចនាំប្រជាពលរដ្ឋទៅកាប់ឈើរគ្រញូងនៅក្នុងទឹកដីថៃប្រថុយប្រថាននឹងគ្រោះថ្នាក់ ម្យ៉ាងវិញទៀត ច្រករបៀងដូចបានរៀបរាប់ខាងលើនេះក្រៅតែពីបង្ហូរចូលនូវទំនិញគេចពន្ធពីថៃសព្វសារពើរហើយនោះក៏បានការលួចចេញឈើរគ្រញូងនិង រថយន្ត ចង្កូតស្តាំ និងម៉ូតូក្តៅពីប្រទេសថៃទៀតផង។ ប្រជាពលរដ្ឋដដែលរាយការណ៍អោយដឹងទៀតថាៈពេលថ្ងៃគេបើកអោយពលករសំរុកទៅថៃលុះយប់ឡើងមានការដឹកជញ្ជូនទំនិញចេញពីថៃនិងបទល្មើសធំៗមានដូចជាគ្រឿងចក្រកសិកម្មរថយន្តចង្កូតស្តាំនិងម៉ូតូក្តៅពីប្រទេសថៃចូល មកកាន់ខេត្តបន្ទាយមានជ័យ។ ទោះជាយ៉ាងណាសារព័ត៌មានយើងមិនហ៊ានសន្និដ្ឋានយ៉ាង ណានោះទេចំពោះការលើកឡើងរបស់ប្រជាពលថាមន្ត្រីខ្មែរឈរជើងនៅតាមខ្សែរបន្ទាត់ព្រំដែនចាត់ទុកបទបញ្ជារ សម្តេច ក្រឡាហោម «ស.ខេង »មិនស្មើទាហានថៃនោះតែសំ ណូមពរអោយអធិការកិច្ចក្រសួងមហាផ្ទៃចុះស្រាវជ្រាវស៉ើបអង្កេតខ្លួនឯងចុះនឹងដឹងហើយថាការបិទវាយ៉ាងណានោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
512 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7661 នាក់
ខែនេះ :
27214 នាក់
3 ខែនេះ :
61047 នាក់
សរុប :
2511754 នាក់