ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ទីបំផុតថៃ សម្រេចបន្តបិទច្រកព្រំដែនប៉ោយប៉ែត-ខ្លងលឹក​ ដដែល
Di,23 Juni 2020 (Time 03:44 )
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1097នាក់)


ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃទី២៣ មិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រជុំជាមួយ ឯកឧត្តម ឯកឧត្តម វរ៉ាផាន់ សុវាណុន H.E .WORAPHAN SUWANNUN អភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ តាមរយៈប្រព័ន្ធបញ្ជូនសារសម្លេង រូបភាព (Video Conference) ក្នុងគោលបំណងជួបពិភាក្សាការងារលើការបើកច្រកព្រំដែនអន្ដរជាតិប៉ោយប៉ែត-ខ្លងលឹក។ ជាលទ្ធផលមកវិញខាងអាជ្ញាធរថៃ បានរក្សាជំហរបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ដដែល នឹងមិនទាន់មានព័ត៌មានផ្លូវការណាមួយ ត្រូវបើកនាពេលឆាប់ៗនោះទេ។ ហើយម្យ៉ាងទៀត ប្រជាពលរដ្ឋខ្មែរដែលចេញពីថៃ មកមាតុប្រទេសវិញគឺមានការសម្របសម្រួល ដោយរក្សា ឯកភាពឲ្យចេញតាមច្រកអូរបីជាន់ដដែល។ ជាមួយគ្នានេះដែរ អភិបាលខេត្តស្រះកែវ ប្រទេសថៃបានឯកភាពជាគោលការណ៍ ឲ្យមានការចូលទៅផ្សាររុងក្លឿ ពិនិត្យទំនិញ និងដឹកទំនិញឥវ៉ាន់មកវិញ តាមរយៈរថយន្ត ចំនួន ៥០ ឡាន មនុស្សក្នុង១ ឡាន ២នាក់ ដោយមានការ បំពេញបែបបទ ពិនិត្យសុខភាព តាមការណែនាំ និងវិធានការក្រសួងសុខាភិបាល ដោយពុំអនុញ្ញាតឲ្យមានការចូលទៅលក់ដូរនោះទេ ។ ហើយរយៈពេល នៃការចូលទៅផ្សារនោះ គឺចាប់ពីម៉ោង ៨និង០០ ដល់ម៉ោង១០ព្រឹកឲ្យចូលឲ្យអស់ នៅវេលាម៉ោង១៣និង០០នាទី រៀបចំចេញពីទឹកដីថៃវិញ ។ ចំពោះការអនុញ្ញាតឲ្យចូលទៅនៅថ្ងៃណា ពេលណានោះ មិនទាន់កំណត់នោះទេ រងចាំការជូនដំណឹងពីរដ្ឋាភិបាលថៃ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1502 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8651 នាក់
ខែនេះ :
28204 នាក់
3 ខែនេះ :
62037 នាក់
សរុប :
2512744 នាក់