ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បញ្ចប់មុខតំណែងអភិបាលស្រុកគាស់ក្រឡ ពេលនេះអង្គភាព ACU បាននាំខ្លួន ឧកញ៉ា សង ថនមកសាកសួរ ករណីពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
So,28 Juni 2020 (Time 05:43 )
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1113នាក់)


ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ បាននាំខ្លួន លោកឧកញ៉ា សង ថន មកសាកសួរពាក់ព័ន្ធនឹងករណីពុករលួយ រឿងដីធ្លីធំនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ នេះបើតាម លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU)បានប្រាប់ឱ្យអ្នកសារព័ត៌មានដឹងនៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ ។ បើតាមលោកទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងងរបស់ប្រជាពលរដ្ឋ ខណៈឧកញ៉ានេះ មានដីប្រមាណ៥ពាន់ហិកតា ដែលស្មើនឹង១ភាគ៤ នៃផ្ទៃដីស្រុកគាស់ក្រឡទាំងមូល។ សូមបញ្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក ម៉ៅ សុចាន់ ពីអភិបាលនៃគណៈអភិបាល ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឲ្យមកបម្រើការងារនៅសាលាខេត្តបាត់ដំបង។ បើយោងតាមអនុក្រឹត្យ ស្តីពី ការបញ្ចប់តំណែងមន្ត្រីរាជការ លេខ៥៩៩ អនក្រ តត ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០៕ នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ គណៈប្រតិភូចម្រុះ រួមមាន ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន ហ៊ុន ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចុះដល់ទីតាំងដែលមានបញ្ហា និងចូលរួមសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។ នៅក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តទទួលបន្ទុកដោះស្រាយបញ្ហាដីធ្លី លោក អ៊ូ ដារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោគដីខេត្ត លោកអភិបាលស្រុក មេឃុំ និងអ្នកពាក់ព័ន្ធមួយចំនួន ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ក៏បានពន្យល់អំពីដំណើរការនៃការដោះស្រាយបញ្ហាទំនាស់ដីធ្លី និងនីតិវិធីក្នុងដំណើរការនៃចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋ ។ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាកុំធ្វើការកាប់ទន្ទ្រានបន្តទៀត ដើម្បីទុកលទ្ធភាពឱ្យមន្ត្រីជំនាញធ្វើការវាស់វែងកំណត់អត្តសញ្ញាណកម្មក្បាលដីឱ្យបានច្បាស់ និងចំនួនគ្រួសារឱ្យបានច្បាស់លាស់ និងធ្វើការបិទផ្សាយ ដើម្បីបងប្អូនប្រជាពលរដ្ឋធ្វើការផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីនីមួយៗ ។ សូមជម្រាបជូនថាចំពោះគ្រួសារ ចំនួន ៤ គ្រួសារ ដែលរងការប្តឹងពីលោក សង ថន និងដីកាកោះហៅរបស់តុលាការ ត្រូវបានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ទទួលជួយការពារសិទ្ធិជូនប្រជាពលរដ្ឋដែលរងការបណ្តឹងផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
616 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7765 នាក់
ខែនេះ :
27318 នាក់
3 ខែនេះ :
61151 នាក់
សរុប :
2511858 នាក់