ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សេចក្តីបំភ្លឺ៖ ពីអភិបាលរងខេត្តកោះកុង នៃការឃាត់ក្រុមយុវជនជិះកង់ ក្រោមហេតុថា…
Do,04 Juni 2020 (Time 12:57 )
ដោយ ៖ រតនា (ចំនួនអ្នកអាន: 942នាក់)


កោះកុង៖ អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី លើកហេតុផលថា យុទ្ធនាការជិះកង់របស់យុវជនមួយក្រុម យកញ្ញត្តិ ទៅជូនសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្តីពីការស្នើសុំឲ្យដាក់កោះកុងក្រៅជាតំបន់ការពារ គឺមិនបានសុំការអនុញ្ញាត ទើបអាជ្ញាធរ ចុះឃាត់កង់របស់ពួកគេ។ ប៉ុន្តែ ក្រុមយុវជន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អះអាងថា យុទ្ធនាការនេះ មិនមែនជាលក្ខណៈទ្រង់ទ្រាយធំឡើយ ហើយអាជ្ញាធរក៏ដឹងឮតាមបណ្ដាលសង្គមដែរ។ យ៉ាងណា ក្រុមយុវជន ប្តេជ្ញាបន្តដំណើរដោយថ្មើរជើង យកញត្តិទៅដាក់ជូននាយករដ្ឋមន្រ្តី បើមិនបានកង់ពីអាជ្ញាធរវិញ។ អង្គការមាតាធម្មជាតិ ជាអ្នកបង្កើតយុទ្ធនាការជិះកង់នេះ ដោយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គ្រោងធ្វើដំណើរពីថ្ងៃទី២ ដល់៥ខែមិថុនា ក្នុងគោលបំណង់យកញត្តិទៅដាក់នៅខុទ្ធកាល័យរបស់សម្ដេច ហ៊ុន សែន ឲ្យទាន់ទិវាបរិស្ថានពិភពលោក ថ្ងៃទី៥ មិថុនា។ ញត្តិនេះ ទាមទារឲ្យដាក់កោះកុងក្រៅជាតំបន់ការពារធម្មជាតិ និងរក្សាភាពដើមនៃកោះ។ ដើមហេតុនៃការដាក់ញត្តិនេះ ព្រោះយុវជន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទាំងនោះ បារម្ភថា តំបន់កោះកុងក្រៅ រងការបាត់បង់ឬខូចខាតសភាពដើម ដោយការអភិវឌ្ឍណាមួយ។ នេះបើតាមលោក មួង សុភ័ក្រ្ត ជាសមាជិកម្នាក់នៃក្រុមអ្នកជិះកង់ ដែលប្រាប់សារព័ត៌មានថ្មី តាមទូរស័ព្ទ នៅរសៀលថ្ងៃទី៣ មិថុនា ដោយបន្ថែមថា កន្លងមក ក្រុមលោក ធ្លាប់បានដាក់ញត្តិនៅ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខេត្តកោះកុងនិងក្រសួងបរិស្ថាន ប៉ុន្តែគ្មានការឆ្លើយតប។ លោក បញ្ជាក់ថា ការធ្វើយុទ្ធនាការនេះ មិនមានអ្នកចូលរួមច្រើននាក់ ហើយធ្វើឡើងដោយគ្មានហិង្សារ ដូច្នេះហើយ ទើបក្រុមលោក គិតថា មិនចាំបាច់សុំការអនុញ្ញាតឡើយ។ កញ្ញា ងួន វតី ជាអ្នកជិះកង់ម្នាក់ក្នុងយុទ្ធនាការនេះដែរ ប្រាប់សារព័ត៌មានថ្មីៗថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រុមកញ្ញា មានគ្នា១៨នាក់ និងមានអ្នកជិះកង់១១នាក់ ហើយអ្នកផ្សេងទៀត គឺជិះម៉ូតូដើម្បីងាយស្រួលក្នុងផ្លាស់ប្ដូរគ្នា។ កញ្ញា វតី បន្តថា អាជ្ញាធរបានឃាត់ដំណើររបស់ក្រុមកញ្ញា នៅឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដោយទាមទារឲ្យពិនិត្យសុខភាព។ លើសពីនេះ ទាមទារផ្ដល់អត្ដសញ្ណាណបណ្ណមើលញត្តិ និងឲ្យក្រុមកញ្ញា ផ្ដិតមេដៃ ទៅលើក្រដាសស្នាមដែលអាជ្ញាធរបានសរសេរ។ បន្ទាប់មក អាជ្ញាធរក៏បានលើកកង់របស់ក្រុម ដាក់ឡានយកទៅទុកនៅអធិការស្រុកកោះកុង។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ កញ្ញា វតី រៀបរាប់ថា៖«មកដល់ពេលនេះ អាជ្ញាធរ មិនទាន់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រគល់កង់ឲ្យវិញទេ មិនដឹងធ្វើយ៉ាងណា ដែរ មានតែដើរបន្ត ហើយក៏មិនថាយប់ សម្រាកនៅកន្លែងណាដែរ ហើយគម្រោង ដាក់ញត្តិនៅថ្ងៃទី៥នៃទិវាបរិស្ថានពិភពលោកនេះ ក៏ប្រលែលយឺតដែរ។ ប៉ុន្តែពួកខ្ញុំនឹងបន្តដំណើរដោយថ្មើរជើងបន្តទៀត ទៅភ្នំពេញ»។ យុវជន មួង សុភ័ក្រ្ត និងយុវតី ងួន វតី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចាត់ទុក ការចុះរារាំងរបស់សមត្ថកិច្ចច្រើននាក់ រួមទាំងមានអាវុធ ដោយឃាត់កង់របស់ក្រុមយុវជននេះ ហាក់បីដូចជាបំបាក់ស្មារតីរបស់យុវជន។ កញ្ញា វតី យល់ថា ដើម្បីជាដំណោះស្រាយ អាជ្ញាធរគួរជួយសម្រួលយុទ្ធនាការនេះ។អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី មានប្រសាសន៍ថា ការឃាត់កង់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នេះ គឺដោយសារក្រុមយុវជន មិនបានសុំការអនុញ្ញាត។ លោក ថ្លែងថា៖«គាត់ ជិះកង់ពីកោះកុងទៅភ្នំពេញ ដោយគ្មានសុំច្បាប់ពីអាជ្ញាធរអ្វីទាំងអស់ នេះជាមូលហេតុដែលយើងតម្រូវឲ្យគាត់សុំការអនុញ្ញាត សុំច្បាប់ឬជូនដំណឹង ដើម្បីឲ្យអាជ្ញាធរការពារសុវត្ថិភាពជូនពួគាត់។ ចំណុចទី២ ពួកគាត់អត់ព្រម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធ្វើតាមការណៃនាំរបស់ពួកយើងទាំងអស់…ហើយនឹងសួរនាំពីគោលបំណងពីណាទៅណា គាត់មិនព្រមធ្វើទេ។ ពួកគាត់ មានៈចង់យកញត្តិទៅដាក់ខុទ្ធកាល័យសម្ដេច ហ៊ុន សែន»។ លើសពីនេះ អភិបាលរង សង្កត់ធ្ងន់ថា អង្គការមាតាធម្មជាតិ ត្រូវក្រសួងមហាផ្ទៃលុបឈ្មោះចេញហើយ ប៉ុន្តែអង្គការ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នេះ បែរជានៅតែបន្តសកម្មភាព និងផ្សព្វផ្សាយព័ត៌មានផ្សេងៗ នៅលើបណ្ដាញសង្គម។ លោក បន្តថា ក្រុមយុវជនចង់សង្គ្រោះកោះកុងក្រៅ ដោយគ្មានបញ្ជាក់ពីមូលហេតុនៃបញ្ហាដែលកំពុងកើតនៅកោះកុងក្រៅ នាបច្ចុប្បន្ននេះឡើយ។ លោក ប្រាប់ថា កង់របស់ក្រុមយុវជន នឹងប្រគល់ឲ្យវិញ លុះត្រាពួកគាត់ទៅសុំច្បាប់ក្នុងការធ្វើយុទ្ធនាការនេះ និងស្ដាប់តាមការណែនាំរបស់អាជ្ញាធរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1477 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8626 នាក់
ខែនេះ :
28179 នាក់
3 ខែនេះ :
62012 នាក់
សរុប :
2512719 នាក់