ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អភិបាលខេត្តពោធិ៍សាត់ ជាអភិបាលខេត្តគំរូដែលពោពេញដោយបញ្ញាញាណដោះស្រាយបញ្ហាជូនរាស្រ្ត បានយ៉ាងល្អបំផុត ។
Mo,08 Juni 2020 (Time 06:21 )
ដោយ ៖ សុជាតិ (ចំនួនអ្នកអាន: 863នាក់)


ពោធិ៍សាត់៖ អភិបាលខេត្តប្រៀបបីដូចជាអាណាព្យាបាល ប្រៀបបីដូចជាឪពុកម្ដាយ ដែលត្រូវមើលថែ យកចិត្តទុកដាក់ ផ្ដល់ការទំនុកបម្រុងដល់កូនៗដូច្នោះដែរ ។ អភិបាលខេត្តល្អ ប្រកបដោយចំណេះវិជ្ជាខ្ពង់ខ្ពស់ ភាពឈ្លាសវៃ ក្រមសីលធម៌វិជ្ជាជីវៈ ក៏នឹងនាំឱ្យខេត្តមួយនេះពោរពេញដោយសេចក្ដីសុខ ភាពរីកចម្រើនឥតឈប់ឈរ ។ ក្រឡេកមមកមើលអភិបាលខេត្តពោធិ៍សាត់ ឯណេះវិញកំពុងទទួលបាននូវការសាទរ និងការកោតសរសើរជាខ្លាំង ពីសំណាក់ប្រជាជនដែលលោកបានធ្វើឱ្យរាស្ត្រមានភាពកក់ក្ដៅ គ្មានទឹកភ្នែកមានតែស្នាមញញឹម ។ ក្នុងរយៈពេលនេះលោកបានបំពេញបេសកកម្មដោះស្រាយបញ្ហាស្ទើរគ្រប់បែបយ៉ាងរបស់ប្រជាជន ទៅដល់ទីកន្លែងរស់នៅរបស់ពលរដ្ឋតែម្ដង ។ ឯកឧត្ដម ម៉ៅ នធិន បានប្រើបញ្ញាញាណប្រកបដោយកត្តញ្ញូតាធម៌ ភាពយុត្តិធម៌ មិនលម្អៀងជូនរាស្ត្រ ធ្វើឱ្យរាស្ត្រពេញចិត្តលើកដៃទះកងរំពង ។ អភិបាលខេត្តដែលពោរពេញដោយស្នាមញញឹមមួយនេះ បានចុះដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការដល់ភូមិស្រុកជាច្រើន ហើយភាគច្រើនគឺពាក់ព័ន្ធទៅនឹងបញ្ហាដីធ្លីដែលចាក់ស្រេះប្រៀបដូចអំបោះរុំជំពាក់មុខ តែលោកនៅតែរកមុខដោះឃើញម្ដងមួយជំហានៗ ។ លោកបានកោះហៅភាគីជម្លោះដែលពាក់ព័ន្ធមកជួបទល់មុខគ្នា និងសួរនាំជីកឬសគល់រកអ្នកណាដែលត្រូវ អ្នកណាដែលខុសនៅក្នុងបញ្ហានោះ ហើយក៏មិនឱ្យអ្នកណាទឹកភ្នែកដែរ មានតែអ្នកឈ្នះទាំងអស់គ្នាព្រមទទួលស្គាល់កំហុសទាំងអស់គ្នា ។ ដោយសារភាពប៉ិនប្រសប់ ប្រកបដោយគំនិតឈ្លៀសវៃបែបនេះហើយ ទើបធ្វើឱ្យប្រជាជនរំភើបចិត្ត រីករាយទទួលយកដំណោះស្រាយរបស់លោកអភិបាលខេត្តដោយពេញចិត្តបំផុត ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
1695 នាក់
ខែនេះ :
31283 នាក់
3 ខែនេះ :
59004 នាក់
សរុប :
2348236 នាក់