ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ឧកញ៉ា​មួយ​រូបរងការចោទប្រកាន់ថា រកស៊ី​​នាំ​ជ្រូក​ចូល​ផ្តាច់មុខ ទើប​ជ្រូក​ឡើង​ថ្លៃ
Di,09 Juni 2020 (Time 01:49 )
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1016នាក់)


ភ្នំពេញ៖ លោក សាន់ ចាន់ថេត ប្រធានសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា ចោទប្រកាន់ចំៗ ថា ឧកញ៉ា លឹម សុផល ប្រធានក្រុមហ៊ុន លឹម ស៊ីវម៉ី កំពុងក្តោបក្តាប់ទីផ្សារនាំជ្រូករស់ពីប្រទេសថៃចូលកម្ពុជា ផ្តាច់មុខតែម្នាក់ឯងគត់ ដែលខុសពីការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែលមានលោក វេង សាខុន ជារដ្ឋមន្ត្រី។ បើតាមលោក សាន់ ចាន់ថេត គឺ ក្រុមហ៊ុនចំនួន៥ទៀត បានផ្ទេរសិទ្ធិអាជ្ញាប័ណ្ណអោយក្រុមហ៊ុម លឹម ស៊ីវម៉ី រួចរាល់ ។ លោក សាន់ ចាន់ថេត អះអាងប្រាប់ថា លោកមានភស្តុតាងក្នុងដៃគ្រប់គ្រាន់ ចំពោះការលើកឡើងនេះ ហើយលោកក៏មានគម្រោងរៀបចំឯកសារប្តឹងទៅក្រសួងកសិកម្ម ក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយ ផងដែរ ដើម្បីស៊ើបអង្កេតករណីដ៏រសើបមួយនេះ។ លោក សាន់ ចាន់ថេត ប្រធានសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា ថ្លែងបែបនេះ កាលពីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ក្នុងសន្និសីទសារព័ត៌មានមួយ ស្តីពី «ជ្រូកឡើងថ្លៃខុសប្រក្រតី» នៅភោជនីយដ្ឋាន ទន្លេបាសាក់២ រាជធានីភ្នំពេញ។ សន្និសីទសារព័ត៌មាន របស់សមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា នាពេលនេះ ធ្វើឡើងក្រោយពេលក្រសួងកសិកម្ម បានសម្រេចដកហូតអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន ដានី ដេង របស់លោក ខូវ ហេង ដែលត្រូវបានរកឃើញថា មានកំហុសជាច្រើនលើកច្រើនសារ និង ធ្លាប់ធ្វើកិច្ចសន្យារួចរាល់ហើយដែរ។ លោក សាន់ ចាន់ថេត ប្រធានសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា សម្តែងជាចម្ងល់ថា ក្រុមហ៊ុនដទៃទៀត ក៏មានកំហុសដែរ ហេតុអ្វី ? ក្រសួងកសិកម្មដកហូតតែអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន ដានី ដេង របស់លោក ខូវ ហេង ដែលបញ្ហានេះ លោកចោទប្រកាន់ថា ក្រសួងមានចេតនាកម្ចាត់ក្រុមហ៊ុនមួយនេះចេញ ដើម្បីអោយក្រុមហ៊ុន លឹម ស៊ីវម៉ី របស់លោកឧកញ៉ា លឹម សុផល ក្តោបក្តាប់ទីផ្សារជ្រូករស់នាំចូលពីប្រទេសថៃមកកម្ពុជា ផ្តាច់មុខតែម្នាក់ឯង។ ទោះបីយ៉ាងណា លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្នុងសន្នីសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ កន្លងទៅថ្លែងថា ក្រសួងមិនអនុញ្ញាតអោយមានទីផ្សារផ្តាច់មុខនោះទេ ពោលគឺបច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន៦ បានទទួលអាជ្ញាប័ណ្ណពីក្រសួង ដើម្បីនាំជ្រូករស់នាំចូលពីប្រទេសថៃមកកម្ពុជា។ ដោយឡែក ការសម្រេចដកហូតអាជ្ញាប័ណ្ណពីក្រុមហ៊ុន ដានី ដេង របស់លោក ខូវ ហេង គឺ លោក តាន់ ផាន់ណារ៉ា អះអាងថា ដោយសារក្រុមហ៊ុនមួយនេះ បានធ្វើខុសគោលការណ៍ណែនាំរបស់ក្រសួងជាច្រើនលើកច្រើនសារ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
644 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7793 នាក់
ខែនេះ :
27346 នាក់
3 ខែនេះ :
61179 នាក់
សរុប :
2511886 នាក់