ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មន្រ្តី ថ្នាក់ក្រោមជាតិស្នើអោយអង្គភាពប្រឆាំងអំពើពុករលួយ ពិនិត្យស្រាវជ្រាវ និងស៊ើបអង្កេត ភាពមិនប្រក្រតីរបស់អភិបាលខេត្តបន្ទាយមានជ័យ ដែលបានសុំតែងតាំង P.M ខេត្តសៀមរាប មកធ្វើជាអភិបាល នៃគណៈអភិបាលស្រុកម៉ាឡៃ
So,12 Juli 2020 (Time 02:43 )
ដោយ ៖ សុភក្តិ (ចំនួនអ្នកអាន: 1313នាក់)


បន្ទាយមានជ័យ៖ សារព័ត៌មានក្នុងស្រុកមួយចំនួនបានចេញផ្សាយពីភាពមិនប្រក្រតីជាច្រើនរបស់លោកអ៊ុំ រាត្រី អភិបាលនៃ គណអភិបាលខេត្តបន្ទាយមានជ័យនេះ មានការបែកធ្លាយឯកសារជាច្រើនដែលបានបង្ហាញពីសកម្មភាពរបស់លោក ហាក់ផ្គើននឹងអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយស្នើសុំតែងតាំងមន្រ្តីពីកន្លែងផ្សេងដែលមានក្របខ័ណ្ឌកងរាជអាវុធហត្ថខេត្តសៀមរាប មកធ្វើជាអភិបាលស្រុកម៉ាឡៃ ទៅវិញ ។ បញ្ហាទាំងនេះ មន្ត្រីថ្នាក់ក្រោម មានការអាក់អន់ស្រពន់ចិត្តជាខ្លាំង ដោយស្នើសុំថ្នាក់ដឹកនាំកំពូល គឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចក្រឡាហោម ស​ ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ទេសរដ្ឋមន្រ្តី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាជួយស៊ើបអង្កេតករណីនេះផង ។ យោងតាមលិខិតរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយលោក លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានស្នើសុំតែងតាំងលោក សាម សុជាង ជាអភិបាលស្រុកម៉ាឡៃ ជំនួសលោក អែម សុខា ដែលត្រូវបញ្ចប់២អាណត្តិ ប៉ុន្មានខែខាងមុខនេះ ។ លោក សាម សុជាង សព្វថ្ងៃជាសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ហើយមានក្របខ័ណ្ឌជាអនុសេនីយ៍ឯក កងរាជអាវុធហត្ថខេត្តសៀមរាប បានផ្លាស់ប្ដូរក្របខ័ណ្ឌ និង ដំឡើងឋានន្តរសក្តិ ទៅជាវរសេនីយ៍ត្រី នៃក្របខ័ណ្ឌអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីផ្លាស់ប្ដូរទៅជាមន្រ្តីរាជការស៊ីវិល ក្រសួងមហាផ្ទៃ រួចស្នើតែងតាំងជាអភិបាលស្រុកម៉ាឡៃ តែម្ដង។ មជ្ឈដ្ឋានជាច្រើន មើលឃើញថា ទាំងនេះមានន័យថាមន្ត្រីបម្រើការនៅទាំង៩ក្រុង-ស្រុក និង សាលាខេត្តបន្ទាយមានជ័យ ហាក់បីដូចជាមិនមានសមត្ថភាព និងឧបនិស័្សយគ្រប់គ្រាន់សម្រាប់ធ្វើការតែងតាំងជាអភិបាលស្រុកម៉ាឡៃ ដែលជាម្ចាស់ក្នុងមូលដ្ឋានរបស់ខ្លួនទេឬ ? បានជាយកមនុស្សនៅក្រៅខេត្ត និង ជាក្របខ័ណ្ឌកងរាជអាវុធហត្ថថ្នាក់អនុសេនីយ៍ ដែលគ្មានបទពិសោធន៍ក្នុងកិច្ចការរដ្ឋបាលទាល់តែសោះ មកស្នើសុំតែងតាំងជាអភិបាលស្រុកម៉ាឡៃ ទៅវិញ ។ ពាក់ពាក់ព័ន្ធនឹងភាពមិនប្រក្រតីខាងលើនេះ សង្ឃឹមថា លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នឹងមានការបកស្រាយ ដើម្បីបំបាត់មន្ទិលសង្ស័យរបស់មហាជន ក៏ដូចជាមន្ត្រីនៅខេត្តបន្ទាយមានជ័យ ទាំងអស់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1736 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4369 នាក់
ខែនេះ :
16759 នាក់
3 ខែនេះ :
56505 នាក់
សរុប :
2482214 នាក់