ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បែកធ្លាយលោក ហុង សាវុធ មេគយចល័តក្រសួង បានប្រព្រឹត្តអំពើពុករលួយ
Mo,13 Juli 2020 (Time 07:06 )
ដោយ ៖ សុីណេត (ចំនួនអ្នកអាន: 1150នាក់)


បាត់ដំបង៖ អង្គភាពប្រឆាំងអំពើពុករលួយ មិនគួរមើលរំលង ស្ថាប័នគយចល័តក្រសួង នៅខេត្តបាត់ដំបង ខណៈដែលលោក ហុង សាវុធ បានដាក់ប៉ុស្តិ៍គយចល័តរបស់ក្រសួង ដាក់ត្រង់ចំណុច អ៊ុង ឡុង (ក្បាលខ្មោច) ក្រុងបាត់ដំបង ដើម្បីប្រមូលលុយប្រចាំខែពីក្រុមហ៊ុនដឹកទំនិញតូចធំ រាប់រយគ្រឿង ជាថ្នូរមិនបង្រ្កាបដើម្បី ចែកគ្នាចាយ ។ ប្រភព ព័ត៌មានបែកធ្លាយពីក្រុម អ្នកដឹកទំនិញបានអោយដឹងថា រាល់ថ្ងៃនេះ លោក ហុង សាវុធ ដែលបានទទួលបន្ទុក ក្តោបក្តាប់លុយកាក់ ក្រៅផ្លូវការ ពីក្រុមអ្នករថយន្ត ដឹកទំនិញមកពីគ្រប់ទិសទី ដែលបានឆ្លងកាត់ផ្លូវជាតិលេខ៥ ត្រង់ចំំណុច អ៊ុង ឡុង (ក្បាលខ្មោច) ក្រុងបាត់ដំបង កំពុងត្រូវប៉ាន់យ៉ាងខ្លាំងគ្រាដែលរថយន្តដឹកទំនិញទាំងតូចទាំងធំរាប់រយគ្រឿង បានបង់លុយក្រៅផ្លូវការជាប្រចាំខែ ជាថ្នូរដើម្បីកុំអោយបង្រ្កាបនោះ ដោយសារតែខេត្តបាត់ដំបងគឺជាប់ព្រំដែនប្រទេសថៃ មានច្រកទ្វារ អន្តរជាតិចំនួន៣គឺ ច្រកទ្វារអន្តរជាតិព្រំ ច្រកទ្វារអន្តរជាតិឡែម និងច្រកទ្វារអន្តរជាតិ សំពៅលូន (គីឡូ១៣) ហើយនៅតាមខ្សែបន្ទាត់ព្រំដែន ក៏មានច្រករបៀងខុសច្បាប់ជាច្រើន ដែលបានលួចចេញនូវទំនិញគេចពន្ធផងដែរ។ តាមប្រភពដដែលបានបញ្ជាក់អោយដឹងថា តាំងពីលោកហុង សាវុធ មកគ្រប់គ្រងគយចល័តក្រសួង នៅខេត្តបាត់ដំបងនេះ លោកបានអោយកូនចៅ ប្រាប់ទៅក្រុមហ៊ុន ដឹកទំនិញទាំងតូច ទាំងធំ ត្រូវតែបង់លុយក្រៅផ្លូវការ(គ្មានវិក័យប័ត្រ) ជាប្រចាំខែ សម្រាប់រថយន្តនិមួយៗ ។ មិនតែប៉ុណ្ណោះ មន្ត្រីគយចល័តប្រចាំការនៅ អ៊ុង ឡុង (ក្បាលខ្មោច) គាបយកលុយពីពួកគាត់តាមអំពើចិត្តតែម្តង។ ប្រភពបានឲ្យដឹងទៀតថា សម្រាប់ក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ ម៉ូតូអត់ពន្ធ ឡានអត់ពន្ធ ឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តបាត់ដំបង ចូលមកបណ្តារខេត្តនានា អាចជាប្រភពចំណូលដ៏ធំរបស់លោក ហុង សាវុធ មេគយចល័តក្រសួង ដែលល្បីល្បាញខ្លាំងរឿងអាស្រូវ ។ ប្រភពបានឲ្យដឹងថា ក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់ តាមច្រកព្រំដែននេះ សុទ្ធតែបង់លុយឲ្យលោកហុង សាវុធ មេគយចល័ត ទើបអាចចៀសផុតពីការបង្ក្រាបបាន។ តំណាងក្រុមហ៊ុនដឹកទំនិញតាមផ្លូវជាតិលេខ ៥ និងក្រុមឈ្មួញបានត្អូញត្អែរហើយលើកឡើងថា សព្វថ្ងៃនេះលោកហុង សាវុធ មេគយចល័តក្រសួង ជំរឹតទារលុយច្រើនពេកធ្វើអោយពួកគាត់ ពិបាកក្នុងការរកសុីខ្លាំងណាស់។ គាត់បាននាំគ្នានិយាយបន្តទៀតថា បើចំពោះតែលុយបង់ចូលរដ្ឋគឺមិនអីទេ ប៉ុន្តែពួកគាត់ខ្លាចបំផុតគឺលុយក្រៅផ្លូវការគឺលុយក្រោមតុនេះឯង ។ រឿងអាស្រូវច្រើនយ៉ាងបែបនេះ លោកអូន ព័ន្ធមុនីរ័ត្ន និងលោកបណ្ឌិតគុណ ញឹម អាអាចមិនគួរទុកឱកាសឲ្យលោក ហុង សាវុធ គ្រប់គ្រង ជាមេគយចល័តក្រសួង បន្តទៅទៀត ឬយ៉ាងណា ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
903 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8052 នាក់
ខែនេះ :
27605 នាក់
3 ខែនេះ :
61438 នាក់
សរុប :
2512145 នាក់