ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អាជីវករ​ក្នុង​ផ្សាររ៉ុងក្លឿ ត្រូវបាន​អនុញ្ញាត​ឲ្យចូល​ទៅពិនិត្យ​ទំនិញក្នុង​តូប តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត
Do,16 Juli 2020 (Time 07:42 )
ដោយ ៖ សុីណេត (ចំនួនអ្នកអាន: 832នាក់)


បន្ទាយមានជ័យ៖ នៅថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២០នេះ អាជីវករក្នុងផ្សាររ៉ុងក្លឿប្រទេសថៃ ត្រូវបានអនុញ្ញាតឲ្យចូលទៅពិនិត្យទំនិញក្នុងតូប តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត តាមរយៈរថយន្តផ្ទាល់ខ្លួន ចំនួន៥០គ្រឿង ប៉ុន្តែភាគីថៃ តម្រូវឲ្យតែម្ចាស់រថយន្តពិតប្រាកដ ដែលមានឈ្មោះ ក្នុងប័ណ្ណម្ចាស់កម្មសិទ្ធិប៉ុណ្ណោះ ដែលក្នុងមួយគ្រឿងជិះបានចំនួនតែ២នាក់ទេ និងត្រូវមានលក្ខខណ្ឌមួយចំនួនទៀត។ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លើកឡើងថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ភាគីថៃមិនអនុញ្ញាតឲ្យអាជីវករខ្មែរចូលដោយថ្មើរជើងនោះទេ ដែលតម្រូវឲ្យមានរថយន្តផ្ទាល់ខ្លួនសំរាប់ចូលទៅពិនិត្យចំនួន៥០គ្រឿងក្នុងមួយថ្ងៃ ដោយក្នុងមួយសប្តាហ៍បាន៦ថ្ងៃ គឺ ថ្ងៃសៅរ៍ ត្រូវសំរាក។ ក្នុងមួយរថយន្ត ជិះគ្នាបានចំនួន២នាក់ ដែលត្រូវគោរពតាមគោលការណ៍ គឺរថយន្តចង្កូតឆ្វេង ហើយម្ចាស់រថយន្តត្រូវមានឈ្មោះក្នុងកាតគ្រី (បើម្ចាស់រថយន្តមិនទាន់កាត់ឈ្មោះភាគីថៃមិនអនុញ្ញាតឲ្យចូលនោះទេ) ត្រូវពាក់ម៉ាសឲ្យបានត្រឹមត្រូវ និងមានកម្តៅមិនឱ្យលើសពី ៣៧.៣អង្សាសេ ដោយចាប់ផ្តើមពិនិត្យទំនិញ ចាប់ពីម៉ោង ៨: ០០នាទីព្រឹក ដល់ម៉ោង១០:០០នាទីព្រឹក និងត្រូវត្រលប់មកវិញ មិនពីលើសម៉ោង ១៣:០០នាទី នៅថ្ងៃដដែល។ បើតាមលោកអភិបាលរង ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ចំពោះឯកសារឆ្លងដែន ដែលភាគីថៃតម្រូវឲ្យអាជីវករត្រូវមានមួយក្នុងចំណោមបី គឺទី១.លិខិតឆ្លងដែន (Passport) ទី២.ប័ណ្ណព្រំដែន(Border Pass) និងទី៣.កាតចូលផ្សារថៃ (កាតចូលព្រឹក.វិលល្ងាច ដោយមិនគិតពីសុពលភាព) ដែលអាជីវករចាំបាច់ត្រូវបំពេញឯកសារនៅស្ថានីយរថភ្លើងក្រុងប៉ោយប៉ែត។ សូមបញ្ជាក់ដែរថា ចំពោះច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ និងបឹងត្រកួន អនុញ្ញាតឲ្យចូលតែរថយន្តថៃមកដឹកកសិផលខាងកម្ពុជាតែប៉ុណ្ណោះ ដោយចូលចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
804 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7953 នាក់
ខែនេះ :
27506 នាក់
3 ខែនេះ :
61339 នាក់
សរុប :
2512046 នាក់