ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អង្គភាពប្រឆាំងអំពើពុករលួយ គួរតែចាត់វិធានការពិនិត្យ និងស្រាវជ្រាវ លោក សាន វិជ្ជាសារ៉ាវុធ និងបក្ខពួក ដោយរងការចោទប្រកាន់ថាទារលុយក្រៅផ្លូវការច្រើនហួសហេតុ !
So,19 Juli 2020 (Time 02:24 )
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1123នាក់)


បន្ទាយមានជ័យ៖ ក្នុងការបែកធ្លាយលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តបន្ទាយមានជ័យ (ក.ប.ប) បានប្រមូលលុយតាមរបៀបពុលរលួយពេញទំហឹង ។ ប្រភពពីសមត្ថកិច្ចពាក់ពន្ធ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានអោយដឹងថា លោកសាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំខេត្តបន្ទាយមានជ័យ កំពុងប្រើប្រាស់អំណាចនិងតួនាទីរបស់ខ្លួនប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញបន្ទុកគ្មានញញើតអ្វីទាំងអស់។ ប្រភពបានអោយដឹងបន្តទៀតថា លោកសាន វិជ្ជាសារ៉ាវុធ និងកូនចៅដែលជាមន្ត្រីបានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ហើយធ្វើការងារគាបសង្កត់ទៅលើក្រុមរថយន្តដឹកទំនិញ និងមេឈ្មួញទំនិញនៅតាមឃ្លាំងទាំងគំរោល ដើម្បីទាជំរិតលុយដាក់ខែជាប្រចាំ។ ប្រភពពីអាជីវករ ដែលលក់ដូរទំនិញតាមទីផ្សារនានានៅក្នុងខេត្តបន្ទាយមានជ័យ មានផ្សារអគ្គៈ និងផ្សារត្រី(នៅក្រុងប៉ោយប៉ែត)ជាដើម បានរៀបរាប់ប្រាប់ថា លោកសាន វិជ្ជាសារ៉ាវុធ បានប្រើប្រាស់ មន្ត្រីម្នាក់ដែលទើបនឹងបានផ្លាស់ប្ដូរពីស្រុកម៉ាឡៃ អោយដើរប្រមូលលុយដាក់ខែ តាមទីផ្សារ ដោយក្នុងមួយខែតម្រូវអោយបង់ ១០០ដុល្លារ ទៅ២០០ដុល្លារ ក្នុងមួយកន្លែង ។ ប្រភពនៅតាមហាងលក់ទំនិញនានា និងស្ថានីយ៍ប្រេងឥន្ធន: នៅក្នុងខេត្តបន្ទាយមានជ័យ សុទ្ធតែត្រូវបានមន្រ្តីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) បានទូរស័ព្ទកោះហៅអ្នកលក់ទំនិញ និងម្ចាស់ប្រេងឥន្ធន: ដើម្បីទារជំរឹតលុយដាក់ខែ ទៅតាមមុខរបរអាជីវកម្មតូច ធំ និមួយៗ ដោយបានកំណត់បង់លុយប្រចាំខែ ដោយក្នុងមួយខែចាប់ពី ៤០មុឺន រហូតដល់១លានរៀល ។ ប្រភពបានអោយដឹងទៀតថា លោកសាន វិជ្ជាសារ៉ាវុធ ប្រធានសាខា(ក.ប.ប) ខេត្តបន្ទាយមានជ័យ បានប្រើប្រាស់មន្រ្តីជំនិតដែលជាបក្ខពួកនិយមរបស់ខ្លួន អោយបំពេញតែការងារប្រមូលលុយតាមរបៀបពុករលួយ ដែលជាសេចក្តីត្រូវការរបស់ខ្លួនតែប៉ុណ្ណោះ។ ពេលនេះលោកកំពុងតែយកស្ថាប័ន និងអង្គភាពរបស់រដ្ឋអោយក្លាយទៅជាកន្លែងជាអាជីវកម្មផ្តាច់មុខ របស់លោក និងបក្ខពួក កូនចៅរបស់លោកទៅហើយ មិនតែប៉ុណ្ណោះ លោក សាន វិជ្ជាសារ៉ាវុធ តែងតែទន្ទេញឈ្មោះ ឯកឧត្តម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ដើម្បីយកមកបិទបាំងទង្វើរមិនប្រក្រតី និងអំពើពុករលួយរបស់ខ្លួន។ ដោយសារមន្រ្តីជំនាញពុករលួយយ៉ាងដូច្នេះហើយ ទើបកន្លងមកបណ្តាលអោយមានការស្លាប់មនុស្សអស់ជាច្រើននាក់នៅក្នុងខេត្តបន្ទាយមានជ័យគឺដោយបានប្រើប្រាស់ស្រាថ្នាំចិនសែយីហោ(តាំងគួយ)ជាដើម ដោយសាតែមន្ត្រីមិនបានយកចិត្តទុកត្រួតពិនិត្យអោយបានត្រឹមត្រូវច្បាស់លាស់ ។ បញ្ហាបែបនេះគឺជារឿងដែល ថ្នាក់នឹកនាំក្រសួងពាណិជ្ជកម្ម និងនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) មិនគួរបណ្តែតបណ្តោយអោយ លោក សាន វិជ្ជាសារ៉ាវុធ ព្រមទាំងកូនចៅធ្វើអ្វីតាមតែអំពើចិត្តឡើយ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
446 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7595 នាក់
ខែនេះ :
27148 នាក់
3 ខែនេះ :
60981 នាក់
សរុប :
2511688 នាក់