លោក សាន វិជ្ជាសារ៉ាវុធ ប្រើប្រាស់តួនាទី ស្ថាប័ន និងអង្គភាពរបស់រដ្ឋ នាំគ្នាប្រព្រឹត្តអំពើពុករលួយ
បន្ទាយមានជ័យ ៖ កន្លងមកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសជូនប្រជាពលរដ្ឋជាសាធារណៈថា អោយមានតែស្ថាប័ន្ត តែ២ប៉ុណ្ណោះគឺ ស្ថាប័ន្តគយ និងរដ្ឋាករ និងស្ថាប័ន្តនគរបាលអន្តោប្រវេសន៍ មិនអនុញ្ញាតិអោយស្ថាប័ន្តផ្សេងៗទៀតនៅក្បែរច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយសម្តេចក៏បានលើកឡើងថា ចំពោះស្ថាប័ន្តកាំកុងត្រូលគឺមិនអនុញ្ញាតអោយត្រួតពិនិត្យនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតឡើយ ។
ក្រោមមកសម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែនបានអនុញ្ញាតិអោយស្ថាប័ន្តនេះប្តូរឈ្មោះ ទៅជានាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) យោងតាមអ
នុក្រឹត្យលេខ៣៨អនក្រ.បក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ គ្រប់គ្រងដោយឯកឧត្តមផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន (ក.ប.ប) ។
ដូច្នេះមានការបែកធ្លាយរឿងអាស្រូវរបស់លោក សាន វិជ្ជាសារាវុធ ប្រធានសាខា(ក.ប.ប) ខេត្តបន្ទាយមានជ័យ បានបង្កើតមន្រ្តីក្រោមឱវាទ ទារជំរឹតលុយដាក់ខែ ពីរថយន្តដឹកទំនិញ និងម្ចាស់ទំនិញតាមឃ្លាំង នៅក្នុងក្រុងប៉ោយប៉ែត ដោយតម្រូវអោយបង់លុយប្រចាំខែ ក្នុងនោះមានរថយន្តដឹកទំនិញមួយចំនួន ត្រូវបង់លុយ២០មុឺនរៀលក្នុងមួយខែ មានចំនួនរាប់រយគ្រឿង ហើយចំពោះម្ចាស់ទំនិញនៅតាមឃ្លាំងវិញគឺតម្រូវអោយបង់១លានរៀលក្នុងមួយខែ ដោយមានឃ្លាំងជាច្រើន ។
ប្រភពបន្តទៀតថាកន្លងទៅពួកមន្រ្តីកាំកុងត្រូលបានប្តូរឈ្មោះ(ក.ប.ប) បានចាប់រថយន្តដែលបានដឹកទំនិញ មួយគ្រឿង ដោយជំរឹតទារលុយចំនួន ២លានរៀល ដោយគាត់បានអង្វរពួកមន្រ្តី សុំអោយយកតែ៥០មុឺនរៀលបានហើយ ព្រោះថាពួកគាត់ក៏ធ្លាប់បានបង់លុយជាប្រចាំខែអោយពួកមន្រ្តីផងដែរ។
ចំណែកឯម្ចាស់ឈ្មួញម្នាក់ដែលពួកមន្រ្តីបានចាប់យកទំនិញរបស់គាត់ ចំនួន១៩ដុំ ជំរិតទារលុយចំនួន៥លាន ប៉ុន្តែម្ចាស់ទំនិញបានអង្វរករដល់មន្រ្តីសុំបង់តែ២លានរៀលប៉ុណ្ណោះក៏បានយល់ព្រម ។ ហើយពួកមន្ត្រីបានប្រាប់ថា បើចង់រកសុីជំនួញដឹកទំនិញនេះ ត្រូវតែបង់លុយអោយមន្រ្តីជំនាញកាំកុងត្រូលដែលបាមប្តូរឈ្មោះ(ក.ប.ប)នេះផង ទើបថ្ងៃក្រោយគេលែងបង្រ្កាបតទៅទៀត ។
ប្រភពពីម្ចាស់ទំនិញបានបន្តទៀតថា ដោយពួកមន្រ្តីទាំងនេះស្លៀកពាក់សុីវីលជិះរថយន្តម៉ាក់ Ford ពណ៌សដែលមានផ្លាកលេខ(ភ.ព 2AN-7769) ដើម្បីល្បាតមើលតាមដងផ្លូវប្រៀបបានដូចជាមន្រ្តីគយ ក្រោយពេលដែលពួកគេល្បាតរួច បានកំណត់មុខសញ្ញារួចរាល់ហើយ ពួកគេក៏បានមកស្នាក់នៅសណ្ឋាគារ ជាកន្លែងដែលពួកមន្រ្តីទាំងនេះ ជួបជាមួយអ្នកដឹកទំនិញ ក្រុមអាជីវករនានាក្នុងខេត្តបន្ទាយមានជ័យ ដោយបានប្រើប្រាស់ទូរស័ព្ទខលហៅក្រុមអាជីវករទាំងនោះមកដើម្បីទារជំរឹតលុយដាក់ខែនៅទីនោះឯង ព្រោះដោយសាពួកមន្រ្តីទាំងនោះ មិនទាន់មានការិយាល័យច្បាស់លាស់នៅឡើយ។
មជ្ឈដ្ឋានអ្នកច្បាប់បានលើកឡើងថាក្នុងការដកហូតទំនិញធ្វើបានលុះត្រាតែមានដីកាពីតុលាកា ហើយត្រូវមានកំណត់ហេតុច្បាស់លាស់ ប្រសិនបើក្នុងការដកហូតណា មិនមានដីកាពីតុលាកា និងកំណត់ហេតុដកហូតច្បាស់លាស់ទេ គឺជាអំពើប្លន់(មានស្ថានទំងន់ទោស) បើចំពោះមន្រ្តីរាជការវិញ គេយកច្បាប់ វិតិក្រមមកអនុវត្ត។
ជុំវិញការការចោទប្រកាន់ខាងលើនេះ សារព័ត៌មានខ្មែរជាយដែនយើង មិនអាចទំនាក់ទំនងសុំការបំភ្លឺពី លោក សាន វិជ្ជាសារាវុធបាននៅឡើយទេ តែយើងរងចាំការបកស្រាយពីលោកជានិច្ច ។