ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ក្រសួង​មហាផ្ទៃ សម្រេ​ច​អនុញ្ញាតិ​​ធ្វើ​សៀ​វភៅស្នាក់នៅ និងសៀវភៅគ្រួសារ ត្រឹមអាជ្ញាធរ​មូលដ្ឋាន
Do,02 Juli 2020 (Time 03:46 )
ដោយ ៖ សុជាតិ (ចំនួនអ្នកអាន: 885នាក់)


ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាស ស្ដីពីការផ្ទេរសមត្ថកិច្ចក្នុងការផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារពីអធិការនគរបាលក្រុង ស្រុក ខណ្ឌ ជូនទៅនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់។ យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០២ បានឲ្យដឹងថា ប្រកាសនេះមានគោលដៅកំណត់ អំពី ការផ្ទេរសមត្ថកិច្ច ក្នុងការពិនិត្យ សម្រេចផ្ដល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆាប់រហ័សលើការចុះបញ្ជីស្នាក់នៅ និងបញ្ជីគ្រួសារជូនប្រជាជនដែលលំនៅឋាននៅកម្ពុជា។ ប្រភពដដែល បញ្ជាក់ថា ការផ្ទេរសមត្ថកិច្ចពី អធិការនគរបាលក្រុង ស្រុក ខណ្ឌ ជូនទៅនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងការពិនិត្យ សម្រេចផ្ដល់សៀវភៅស្នាក់នៅ ទុតិយតាសៀវស្នាក់នៅ លិខិតបញ្ជាក់ទីលំនៅ ការប្រែប្រួលនៃសមាជិកគ្រួសារ ការផ្លាស់ប្ដូរទីលំនៅ និងរាល់ការកែតម្រូវទិន្នន័យក្នុងបញ្ជីស្នាក់នៅស្របតាមលិខិតបទដ្ឋាន គិតយុត្តកំណត់៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
958 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8107 នាក់
ខែនេះ :
27660 នាក់
3 ខែនេះ :
61493 នាក់
សរុប :
2512200 នាក់