ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
រដ្ឋ​មន្ត្រី​​ក្រសួង​ព័ត៌មាន​​ថ្លែង​​ថា​ មិន​​គាំ​ទ្រ​​ឱ្យ​​បង្កើត​​ច្បាប់​​ប្រឆាំង​ នឹង​​ដំណឹង​​ក្លែង​ក្លាយនោះទេ
Do,23 Juli 2020 (Time 09:45 )
ដោយ ៖ សុជាតិ (ចំនួនអ្នកអាន: 1069នាក់)


ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួងព័ត៌មានឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ ថ្លែង​ថា ក្រសួង​មិន​គាំទ្រ​ឱ្យ​បង្កើត​ច្បាប់​សម្រាប់​គ្រប់គ្រង​លើ​ព័ត៌មាន​មិន​ពិត និង​ដំណឹង​ក្លែងក្លាយ​នោះ​ទេ ដោយ​លោក​យល់ថា ច្បាប់​នេះ​មិនបានការ​ពារ​ផលប្រយោជន៍​រួម​ឡើយ។ ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​សៀវភៅ​វិជ្ជាជីវៈ​សារព័ត៌មាន​ដំណឹងក្លែងក្លាយ និង​ព័ត៌មានមិនពិត នៅ​ថ្ងៃនេះ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន លោក ខៀវ កា​ញា​រី​ទ្ធ ថ្លែង​ថា ដើម្បី​លុបបំបាត់​ព័ត៌មាន​មិន​ពិត និង​ដំណឹង​ក្លែងក្លាយ​បាន ទាល់តែ​មានការ​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ជូន​ទៅដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​យល់ដឹង។ លោកបានបញ្ជាក់ទៀតថា បើ​ទោះបីជា​ក្នុង​អំឡុង​កូ​វីដ១៩ កន្លងមក មានការ​ចែករំលែក​ព័ត៌មាន​មិន​ពិត និង​ដំណឹង​ក្លែងក្លាយ​ក៏ដោយ ប៉ុន្តែ​ក្រសួង​មិន​គាំទ្រ​ឱ្យ​បង្កើត​ច្បាប់​ប្រឆាំង​នឹង​ព័ត៌មាន​មិន​ពិត និង​ដំណឹង​ក្លែងក្លាយ​ឡើយ។ ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ ថ្លែង​ថា៖ «កន្លងមក​ ពេល​ដែល​មាន​កូ​វីដ១៩ភ្លាម មាន​ច្រើនណាស់​ដែល​ចង់ឱ្យ​យើង​ធ្វើ​ច្បាប់​មួយ​ដើម្បី​ស្ដី​អំពី​ការ​បង្រ្កាប​ព័ត៌មាន​ក្លែងក្លាយ ក្រសួងព័ត៌មាន​យល់ថា​មិន​ចាំបាច់​ទេ។ មិនមែន​គ្រាន់តែ​បញ្ហា​កូ​វីដ១៩ឬបញ្ហា​អី យើង​ចេញច្បាប់​មួយ​ដើម្បី​បង្រ្កាប​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​មិន​ពិត។ ហើយ​កាលណា​យើង​ចេញច្បាប់​ ពិបាក​នឹង​កំណត់​ណាស់ ហើយ​ច្បាប់​នេះមិនបានការ​ពារ​ផលប្រយោជន៍​រួម​ទេ វា​នឹង​ការពារ​ផលប្រយោជន៍​បុគ្គល ហើយនឹង​អាច​ក្លាយជា​ការរំលោភ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ»។ ក្រសួងព័ត៌មាន​បាន​បង្កើត​គណៈកម្មការ​មួយ​កាលពី​ខែមីនា​ដើមឆ្នាំ​នេះដែល​មាន​សមាជិក​រហូតដល់៥៩រូប សម្រាប់​តាមដាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ។ នៅពេល​សាកសួរ​អំពី​ចំនួន​មនុស្ស​ត្រូវ​បាន​ចាប់ខ្លួន និង​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការផលិត ឬចែកចាយ​ព័ត៌មាន​មិន​ពិត​ចាប់តាំងពី​ក្រោយ​ការបង្កើត​ក្រុម​នេះ​មកឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ ពុំ​អាច​បញ្ជាក់​បាន​នោះ​ឡើយ។ នាយិកាប្រតិបត្តិនៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព សម្ដែង​ការ​គាំទ្រ​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋមន្ត្រី​ព័ត៌មាន​រូប​នេះ ដោយ​អ្នកស្រី​ថា ប្រសិនបើ​មានច្បាប់​នេះ វា​នឹង​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ។ អ្នកស្រី​ជំរុញ​ឱ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការ​ផ្សព្វផ្សាយ ឬធ្វើការ​អប់រំ​ដល់​អ្នកសារព័ត៌មាន និង​ប្រជាពលរដ្ឋ​ពី​វិជ្ជាជីវៈ​សារព័ត៌មាន​ជាង​ការប្រើ​វិធានការ​ច្បាប់។ អ្នកស្រី ចក់ សុភាព ប្រាប់​ថា៖ «អ៊ីចឹង យើង​ឃើញថា កន្លងមក បើ​ទោះបី​យើង​មិនទាន់​មានច្បាប់​គ្រប់គ្រង​លើ​ព័ត៌មាន​ក្លែងក្លាយ​នេះ​យ៉ាងណាក៏ដោយ គឺ​យើង​ឃើញថា​មានការប្រើ​ប្រាស់​ច្បាប់​ដែល​មាន​ជាធរមាន​រួចហើយ​ក្នុង​ការ​ដូច​ថា​នៅពេលមាន​ព្រឹត្តិ​ការណ៍​ណាមួយ ឬក៏​ការចោទប្រកាន់​ណាមួយ​នោះ គឺ​មានការ​ប្រើប្រាស់​ក្រម​ព្រហ្មទណ្ឌ​រួច​ទៅ​ហើយ ឬក៏​ច្បាប់​ពាក់ព័ន្ធ​ផ្សេងទៀត»។ អ្នកស្រី ចក់ សុភាព បា​នឱ្យ​ដឹង​ថា ក្នុង​អំឡុង​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ១៩រយៈពេល​ជាង​កន្លះ​ឆ្នាំ​មកនេះ មាន​អ្នកសារព័ត៌មាន ប្រជាពលរដ្ឋ រួម​ទាំង​សកម្មជន​នយោបាយ​ជាង៤០នាក់​ហើយ ត្រូវ​បាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិតនិង​បទ​ញុះញង់។ ចាប់ពី​ខែមេសា ឆ្នាំ២០២០ អ្នកសារព័ត៌មាន៣នាក់​ត្រូវ​បាន​ចាប់ខ្លួនដោយសារ​ការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដោយ​ការ​សរសេរ ឬការ​រាយការណ៍​ព័ត៌មាន​សង្គម ក្នុង​នោះមាន​លោក សុវណ្ណ រិទ្ធី ដែល​ជា​អ្នកសារព័ត៌មាន​របស់ TVFB លោក សុខ ឧត្តម ដែល​ជា​អ្នកសារព័ត៌មាន​នៅ​ខេត្ត​កំពង់ឆ្នាំង និង​ចុងក្រោយគឺ​លោក រស់ សុ​ឃិ​ត៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
339 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7488 នាក់
ខែនេះ :
27041 នាក់
3 ខែនេះ :
60874 នាក់
សរុប :
2511581 នាក់