ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ពលរដ្ឋ​ជិត​៣០០គ្រួសារ​ ​នៅ​ស្រុក​វ៉ារិន ​កំពុង​​រង​ការ​​គំរាមកំហែង​ពី​​មន្ត្រី​យោធា​​រំលោភ​យក​ដី​ចំ​ការ​របស់​ពួកគាត់​ ស្នើ​​​​​​​​សុំ​កិច្ច​អន្តរាគមន៍​ពី​​សម្ដេច​តេ​ជោ​ ហ៊ុន សែន​
Sa,25 Juli 2020 (Time 09:04 )
ដោយ ៖ សុជាតិ (ចំនួនអ្នកអាន: 1224នាក់)


សៀមរាប ៖ ​ប្រជាពលរដ្ឋ​ចំនួន​២២៩ ​គ្រួសារ ​នៅ​ស្រុក​វ៉ារិន​ខេត្តសៀមរាប ​​ដង្ហោយ​​សុំ​កិច្ច​អន្តរាគមន៍​ពី​ស​ម្ដេច​តេ​ជោ​ហ៊ុន​សែន ​នាយករដ្ឋមន្ដ្រី ​ឲ្យ​ជួយ​ដល់​ពួកគាត់​ ដោយ​មាន​មន្ត្រី​​យោធា​មួយ​ក្រុម ​​​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​​ ​គំរាមកំហែង​​​រំលោភ​យក​ដី​ចំ​ការ​របស់​ពួកគាត់​។ យោង​តាម​ប្រភព និង ពាក្យបណ្ដឹង របស់​ប្រជាពលរដ្ឋ ​រស់នៅ​ភូមិ​សែន​ជ័យ ឃុំ​កន្ទួតស្រុក​ស្វាយ​លើ ក្នុងភូមិ ​ពាំងក្រសាំង ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន​ ខេត្តសៀមរាប ​​បាន​លើកឡើងថា ​មាន​យោធា​ដែល​មាន​ឋានន្តរ​សក្ដិ​ធំៗ​ មួយក្រុម ​បាន​មក​រំលោភ​បំពារបំពាន​យក​ដី​របស់​ពួកគាត់​​ ​ស្ថិតនៅ​ចំណុច អូរ​ទី​៤ អូ​ត្រាច អូ​គគី​ ត្រពាំង​ត្រី​ដៀប ​អូរ​តា​អង ​សរុប​ចំនួន​១,៥៣១​ ហិកតា ​ដែល​ពួកគាត់​រុករាន​កាប់ឆ្ការ ​តាំងពី​ឆ្នាំ២០០២ រហូតដល់ ២០១៥​ ​មក​ម្ល៉េះ​ ស្រាប់​តែ​មាន​មន្ត្រី​យោធា​មួយ​ក្រុមធំ​​មក​ហាម​ឃាត់​​មិន​ឲ្យ​ធ្វើ​ចម្ការ​នៅ​លើដី​របស់​ពួកគាត់ ​ថែមទាំង​បាន​ប្រើ​អំ​ពើ​ហិង្សា ​​និង​ដុត​ផ្ទះ​ពួកគាត់​ចោល ​បំផ្លាញ​ដំណាំ​មាន​ដូចជា ដំឡូង ​ស្វាយ ស្វាយចន្ទី ​ចេក ​ស្រូវ​ចោល​រួច​ឲ្យ​កូនទាហាន​ចូល​ដាំ​លើ​ដី​របស់​ពួកគាត់​ជំនួស​វិញ​។ ប្រជាពលរដ្ឋ​ទាំង ២២៩ គ្រួសារ​ ​​​​បាន​បន្ថែមទៀតថា ​ក្រោយ​ពី​មាន​ការ​ហាម​ឃាត់​​ពីក្រុម​មន្ដ្រីយោធា ពួកគាត់​​បាន​ដាក់ពាក្យ​បណ្ដឹង ​តាម​រយៈលោក​មេភូមិ​មេឃុំ ​និង​លោក​អភិបាលស្រុក​ ទៅ​ឯកឧត្តម ​អភិបាលខេត្ត​សៀមរាប​ភ្លាមៗ​​ផងដែរ​ កាលជំនាន់​ឯកឧត្តម ​គឹម ​ប៊ុន​សុង​ នៅ​ជា​អភិបាលខេត្ត​ តែ​ពុំ​មាន​ដំណោះស្រាយ​តាំងពី​ពេលនោះមក​រហូតដល់​ពេលបច្ចុប្បន្ន​នេះ​។ ពួកគាត់​ នៅតែ​បន្ត​ដាក់​ពាក្យ​បណ្ដឹងសុំ​កិច្ច​អន្តរាគមន៍ ​ពី​សំណាក់ ឯកឧត្តម ​ជា​ សុផារ៉ា ​រដ្ឋមន្ត្រីក្រសួង​ដែនដី​នគរូបនីយកម្ម​និង ​សំណង់ ​ដាក់​ចូល​ទៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី ​និង​សុំ​កិច្ច​អន្តរាគមន៍​ពី​ស​ម្ដេច​អគ្គមហាប​តី​តេ​ជោ​ហ៊ុន​ សែន ​​នាយករដ្ឋមន្ដ្រី​ ​តាមរយៈ​ខុទ្ទកាល័យ​របស់​សម្ដេច ​ក៏បាន​ជួប​ឈ្មោះ ​គង់ ចំរើន និង​ បាន​ជួប​ឯកឧត្តម ​ហ៊ុន ​ម៉ា​ណែ​ត ផ្ទាល់​ ដោយ​បាន​លោក​សន្យា​ថា ​នឹង​ដោះស្រាយ​ជូន​ពួកគាត់​ទៀត​ផង តែ​រហូត​មក​ដល់​ពេលនេះ ​ទាហាន​នៅតែ​បន្ត ​ការ​ឈូស ឆាយ​និង​គ្រប់គ្រង​លើ​ដី​នោះ​ដដែលៗ មិន​ឲ្យ​ពួកគាត់​ចូល​អាស្រ័យ​ផល​ឡើយ​។ ​ជាក់ស្ដែង​នៅ​ថ្ងៃទី ២៤ ខែកក្កដា​ឆ្នាំ ២០២០នេះ ប្រជាពលរដ្ឋ ​បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ ទៅលើ​កង​កម្លាំង​យោធា​ ដែល​បាន​យក​គ្រឿងចក្រ​ចូល​ទៅ​ឈូសឆាយ​លើដី​របស់​ពួកគាត់​យក​លក់​ឲ្យ​ឈ្មួញ និង​ឲ្យ​យោធា​ដាក់​បារ៉ាស់​ តាមផ្លូវ​មិន​ឲ្យ​អ្នកសារព័ត៌មាន​ចូល​ ទៅ​យក​ព័ត៌មាន​ដែល​ប្រជាពលរដ្ឋ​ប្រមូលផ្ដុំ​នោះ​ទេ​។ រហូតដល់​ម៉ោង​១២.១៥​នាទី ​មាន​វត្តមាន​លោក​ សាត ពៅ ​អភិបាលរង​ស្រុក​ស្វាយ​លើ ​បាន​សន្យាថា​ និង​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ រយៈពេល​២​ថ្ងៃ​ទៀត​ ដោយ​ឲ្យ​ប្រជាពលរដ្ឋ​រំសាយ​ត្រលប់​ទៅផ្ទះ​វិញ​ ហើយ​អនុញ្ញាត​ឲ្យ​​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ជា​ធម្មតា ប្រជាពលរដ្ឋ​ចង់​បាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​ហើយ​ដំណោះស្រាយ​ពិត​កុំ​សន្យា​ខ្យល់​។ ពាក់​ព័ន្ធបញ្ហានេះ ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ​អ៊ុំ​ សំ​អូន ​នាយរង​សេនាធិការ​យុទ្ធភូមិ​ភាគ​ទី៤ ​បាន​ឲ្យ​ដឹង​ថា ក្រុម​លោក​អត់​បាន​ទៅ​រំលោភ​បំពារបំពាន​របស់​ប្រជាពលរដ្ឋ​ទេ ​នេះ​ជា​ការ​លាប​ពណ៌​របស់​មេ​ខ្យល់ ​ខាង​លោក​ក៏បាន​កំណត់​សញ្ញា​មក​មេខ្យល់​បាន​ហើយ​ ក្រុម​លោក​បាន​បង្កើត​ គណៈកម្មការ​របស់​ខេត្ត ​ចុះ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​រស់​នៅក្នុង​តំបន់​នោះ ​ដើម្បី​ធ្វើ​របាយការណ៍​ទៅ​រដ្ឋបាល​ខេត្ត សុំ​ការ​ឃ្វាល​ដី​ជូ​ន​ប្រជាពលរដ្ឋ ​និង ហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​រុករាន​បន្តទៀត ​តំបន់​នោះ មួយ​ចំណែក​​ជា​​តំបន់​បាញ់​គ្រាប់​ពិត របស់​យុទ្ធ​ភូមិភាគ​ទី៤។ ​សម្រាប់​លោក ​ផាន ផល​មេភូមិ​ និង​លោក​ សួង សុ​ពិ​សិទ្ធ​ អនុ​ភូមិ​សែន​ជ័យ​ បាន​ឲ្យ​ដឹងថា​ប្រជាពលរដ្ឋ​ពិតជា ​បាន​ចូល​កាន់កាប់​លើ​ដី​ទាំងនោះ ​មុន​យោធា​ពិតប្រាកដ​មែន​ តាំងពី​ឆ្នាំ​២០០២​រហូតដល់​ឆ្នាំ​២០១៥​ ​ខាង​យោធា​ទៅ​ដេញ​ប្រជាពលរដ្ឋ​ និង​បាន​បំផ្លាញ​ដំណាំ​របស់​ពលរដ្ឋ​ ហើយ​យក​ដី​ទាំងនោះ​ ទៅ​ដាំ​ដុះ​របស់​ក្រុម​យោធា​វិញ​។ ប្រជាពលរដ្ឋ​​រងគ្រោះ​ទាំងចំនួន​២២៩ គ្រួសារ ​កំពុង​ដង្ហោយ​​សុំ​កិច្ច​អន្តរាគមន៍​​ ពី​ប្រមុខ​​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​ក៏ដូចជា ថ្នាក់ដឹកនាំ គ្រប់​ស្ថាប័ន​គ្រប់​ស្រទាប់ ​ឱ្យជួយ​ដោះស្រាយ ​ដើម្បី​ឲ្យ​គាត់​គ្រប់គ្រង​ដី ​របស់គាត់​ ស្របតាម​នីតិវិធី​ច្បាប់ ​និង​ឱ្យ​​ពួកគាត់​បាន​អាស្រ័យ​ផល​លើ​ដី​របស់​ពួកគាត់​ឡើងវិញ តាម​ចំនួន​របស់​បុគ្គល​នីមួយៗ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
270 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7419 នាក់
ខែនេះ :
26972 នាក់
3 ខែនេះ :
60805 នាក់
សរុប :
2511512 នាក់