អង្គភាពប្រឆាំងអំពើពុករលួយ គួរតែស៊ើបអង្កេត មន្រ្តីជលផលឈ្មោះ ម៉េង មុន្នីរក្ស (ហៅធឿន)ដែលរងការចោទប្រកាន់ពីអ្នករកសុីដឹកត្រី នៅក្រុងប៉ោយប៉ែត ដែលចោទថាទារលុយដាក់ខែ ក្រៅផ្លូវការ
ក្រុងប៉ោយប៉ែត៖ អង្គភាពប្រឆាំងអំពើរពុករលួយគួរតែបើកការស៉ើបអង្តេតមន្ត្រីជលផល ម្នាក់ឈ្មោះម៉េង មុន្នីរក្ស (ហៅធឿន) ដែលត្រូវបានអ្នករកស៊ីដឹកត្រី នៅក្រុងប៉ោយប៉ែត ចោទថាកំពុងប្រព្រឹត្ត អំពើរពុករលួយពេញបន្ទុក ខណៈទារលុយក្រៅផ្លូវការពីពួកគាត់ច្រើន ហួសហេតុដោយមិនបានចេញវិក័យបត្រ័ត្រឹមត្រូវ។
ប្រភពព័ត៌មានបានឲ្យដឹងថាជារៀងរាល់ថ្ងៃប្រជាពលរដ្ឋអ្នករកស៊ីដឹកត្រីនាំចូលពីប្រទេសថៃកមកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានសម្តែងនូវការមិនសប្បាយចិត្តចំពោះមន្ត្រីជំនាញផ្នែកជលផលប្រចាំការនៅក្រុងប៉ោយប៉ែតដែលបានធ្វើការគាបសង្កត់ឲ្យពួកគាត់បង់ប្រាក់ថ្លៃក្បាលឡានប្រចាំថ្ងៃហួសហេតុ ។ ប្រជាពលរដ្ឋអ្នកដឹកត្រីទាំងនោះបានឲ្យដឹងទៀតថា:ត្រី១ឡានត្រូវបង់អោយមន្ត្រីជំនាញជលផល១០មុឺនរៀលក្នុងមួយក្បាលឡាន។ តែអ្វីដែលជាការចាប់អារម្មណ៍នោះគឺការបង់ប្រាក់ខាងលើនេះមន្ត្រីជំនាញមិនបានចេញវិក័យបត្រ័ឲ្យទេ ដែលគេជឿថាវាជាសកម្មភាពទារលុយខុសច្បាប់ពុករលួយ។
បើតាមអ្នរកស៊ីដឹកត្រីចេញពីប៉ោយប៉ែតទៅតាមផ្លូវជាតិរហូតដល់ក្រុងភ្នំពេញពួកគាត់ត្រូវចំណាយប្រាក់សរុបអស់១៥ម៉ឺនរៀល សម្រាប់រថយន្តធុនតូច ។ ប្រភពបានលើកឡើងទៀតថា មន្ត្រីជំនាញដែលដើរទារលុយពួកគាត់ប្រចាំថ្ងៃនោះត្រូវបានគេស្គាល់ឈ្មោះ ម៉េង មុន្នីរក្ស(ហៅធឿន) នាយសង្កាត់រដ្ឋបាលជលផលក្រុងប៉ោយប៉ែត ពួកគាត់ថាក្នុង១ថ្ងៃប្រាក់ដែលមន្ត្រីខាងលើទារបានពីពួកគាត់សរុបមិនក្រោមពី៧០ម៉ឺនរៀលទេ ដូច្នេះក្នុង១ខែមន្ត្រីរូបនេះអាចរកចំណូលបានគិតជាធម្យមភាគគឺស្មើនិង២១លានប្រាក់រៀល ។ សំនួរថាតើប្រាក់ដែលមន្ត្រីជំនាញឈ្មោះម៉េង មុន្នីរក្ស(ហៅធឿន) យកទៅណាខ្លះ? ក្រៅពីចំណាយលើថ្លៃជួលផ្ទះធើ្វស្នាក់ការចំនួន៦០ម៉ឺនរៀលក្នុងខែ សល់ប៉ុន្មានពួកគេអាចចែកគ្នាចាយក្នុងម្នាក់មិនក្រោមពី៤២០០០០០រៀល( បួនលានពីរសែនរៀល)ឡើយ ។ ប្រភពពីក្រុមអ្នករកស៊ីដឹកត្រីបានឲ្យដឹងថា:ទីតាំងដែលក្រុមមន្ត្រីជំនាញដើរប្រមូលលុយពីឈ្មួញដឹកត្រីនៅក្រុងប៉ោយប៉ែតរួមមាន ជិតវត្តត្រាច ខាងក្រោយផ្កាយបី កើតផ្សារត្រី និងខាងលិចវត្តបាលិលេយ្យជាដើម។ ពាក់ពន្ធ័នឹងការចោទប្រកាន់របស់ក្រុមឈ្មួញត្រីខាងលើនេះ សារព័ត៌ខ្មែរជាយដែន មិនអាចសុំការអធិប្បាយ ពីលោកម៉េងមុន្នីរក្ស(ហៅធឿន)បាននៅឡើយទេ។
ទោះជាយ៉ាងណាប្រជាពលរដ្ឋសំណូមពរឲ្យអង្គភាព ប្រឆាំងអំពើរពុករលួយបើកការស៊ើបអង្កេតលើករណី មន្ត្រីជលផល ម្នាក់ ឈ្មោះម៉េង មុន្នីរក្ស(ហៅ ធឿន) ដែលត្រូវបានអ្នករកស៊ីដឹកត្រី នៅក្រុងប៉ោយប៉ែត ចោទប្រកាន់ កំពុងប្រព្រឹត្ត អំពើរពុករលួយពេញបន្ទុកខណៈទារប្រាក់ ក្រៅផ្លូវការពីពួកគាត់ច្រើន ហួសហេតុដោយមិនបានចេញវិក័យបត្រ័ត្រឹមត្រូវ។