ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្តេច ស ខេង ដាក់បទបញ្ជា៖ បង្ក្រាបឲ្យខាងតែបាន ត្រូវឈប់មិនឲ្យកើតមានបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ បែរជាសមត្ថកិច្ចខេត្តបាត់ដំបង ចាប់បានតែកាកសំណល់ភ្នាល់ទឹកភ្លៀង ឯមេខ្លោងទុកឲ្យបន្តបើកលេងខ្លាំងលើសដើម?
Mo,27 Juli 2020 (Time 10:40 )
ដោយ ៖ សុភក្តិ (ចំនួនអ្នកអាន: 1011នាក់)


ខេត្តបាត់ដំបង៖ កាលពីពេលថ្មីៗកន្លងមកនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ដល់លោកអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ទាំងអស់ឈប់ឲ្យកើតមានបទល្មើសល្បែងសុីសងគ្រប់ប្រភេទ បើនៅមានកន្លែងណាទៀតអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវចុះត្រួតពិនិត្យនិងដើម្បីធ្វើការបង្រ្កាបឲ្យខាងតែបា ន។ សម្តេច ស ខេង ថ្លែងព្រមានថា មន្ត្រីមួយចំនួនគឺជាមន្ត្រីឱកាសនិយម បើ​ឡើង​ធ្វើ​ធំដើម្បី​តែ​អំណាចខ្លួន និងការពារ​ផលប្រយោជន៍​ខ្លួនឯង​មិន​បាច់​ឡើង​ក៏​បាន​ដែរ​ បើអ្នកខ្លាចនិងមិនទទួលយកការរិះគន់មានវិធីមួយ ដើម្បីចៀសវាងការរិះគន់ គឺកុំនិយាយអ្វីទាំងអស់ កុំធ្វើអ្វីទាំងអស់ និងឈប់ក្លាយជាអ្វីទាំងអស់ ព្រោះមន្ត្រីល្អគេស្មោះសរនឹងការងារគឺជាអម្រែកបន្ទុក ឯមន្ត្រីអាក្រក់មិនស្មោះត្រង់នឹងការងារគឺជាការត្រេកត្រអាលពីលាភសក្ការ:។ ក្រោយមានការរិះគន់ពីប្រជាពល រដ្ឋក៏ដូចជាបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក គេហទំព័រ និងសារព័ត៌មានមួយចំនួន ដែលបានផ្សព្វផ្សាយរិះគន់ក្នុងន័យស្ថាបនា ដើម្បីចូលរួមចំណែកថែរក្សាការពារ សន្តិសុខសង្គម និងពង្រឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបានចុះប្រតិបត្តិការបង្រ្កាបទីតាំងល្បែងភ្នាល់ទឹកភ្លៀងមួយកន្លែង ស្ថិតនៅចំណុចក្រោយផ្សារភូពុយ ក្នុងភូមិសំរោង២ សង្កាត់អូរចា ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបានដកហូតវត្ថុតាងមួយចំនួនកាលពីដើមខែកក្កដាកន្លងមកនេះ។ ជាលទ្ធផលជាក់ស្តែងសមត្ថកិច្ចបានធ្វេីការដកហូតវត្ថុតាងរួមមាន :សម្ភារ:កែច្នៃ (ទរទឹកភ្លៀង)មួយឈុត,វិទ្យុទាក់ទង​ចំនួន​០៦​គ្រឿង​,ឆ្នាំងសាក​វិទ្យុ ទាក់ទង​ចំនួន​០៣គ្រឿង​ ,ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​សង់ សេ​១២៥​ ពណ៌​ខ្មៅ​ ចំនួន​០២​គ្រឿង​។ដោយឡែកមនុស្សវិញមិនមានការឃាត់ខ្លួននោះទេដោយសារការលេងនេះ មិនមានការស៊ីសងលុយជាក់ស្តែង និងមួយវិញទៀតល្បែងមួយនេះពិបាកក្នុងការកំណត់មុខសញ្ញា ព្រោះគេនិយាយឆ្លងឆ្លើយគ្នាតាមអាយកូមមិនអាចដាក់បន្ទុកឬតាមចាប់អ្នកលេងល្បែងនោះមកអប់រំឬដាក់ទោសបានទេ។ ក្នុងប្រតិបត្តិការនោះ ក្រោមការដឹកនាំដោយ លោក​វរសេនីយ៍ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ទទួលបន្ទុកផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ លោក​វរសេនីយ៍ទោ​ ប៉ូវ​ វណ្ណឌី​ ស្នងការរង​ ជំនួយការ​ផែន​ព្រហ្មទណ្ឌ​ និង​ លោក​វរសេនីយ៍ទោ​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​ និង​ក្រុម​អន្តរាគមន៍​បង្ការ​ បង្ក្រាប​ ដោយបានចុះបង្ក្រាបករណី​ទីតាំងលេងល្បែង​ស៊ីសង​ភ្នាល់ទឹកភ្លៀងខាងលើ។ ប៉ុន្តែប្រជាពលរដ្ឋបានសំដែងការខកចិត្តយ៉ាងខ្លាំងចំពោះការបង្ក្រាបរបស់សមត្ថកិច្ចថា ជាការបំភ័ន្តភ្នែកមហាជន ខណ:សមត្ថកិច្ចធ្វើជាចាប់ខុយៗ មិនចំមនុស្ស រួចដោះសារមិនមានភ័ស្តុតាងដាក់បន្ទុក ដែលការចាប់យកបានតែកាកសំណល់ល្បែងស៊ីសងបែបនេះ វាខុសពីអ្វីដែលគណ:កម្មការបង្ក្រាបបទល្មើសបានដាក់ចេញនូវវិធានការអនុវត្តន៍ច្បាប់តាមបទបញ្ជាឲ្យចាប់ទាំងមនុស្សរួមនឹងវត្ថុតាងក្នុងការដាក់បន្ទុកទៅលើជនសង្ស័យលើករណីអ្វីមួយ ដូចជាករណីសេពគ្រឿងញៀន មិនមែនចាប់យកតែថ្នាំញៀន ឯជនប្រព្រឹត្តឲ្យរួចខ្លួននោះឡើយ។ ប្រជាពលរដ្ឋលើកឡើងថា ស្នងការនគរបាលខេត្តបាត់ដំបងបង្កើតឈុតឆាកបង្ក្រាបជាយុទ្ធសាស្ត្របង្វែរទិសដៅបំភ័ន្តភ្នែកមហាជននិងអ្នកសារព័ត៌មានប៉ុណ្ណោះ តែអ្វីជាការពិតមិនអាចលាក់បាំងបានឡើយ បើទោះបីជាខំប្រឹងយកចង្អេរទៅបិទបាំងខ្មោចដំរីងាប់នោះក៏វាមិនជិតដែរ។ប្រជាពលរដ្ឋនិយាយថា ចាប់តាំងពីបើកដំណើរការតាំងពីមុនចូលឆ្នាំខ្មែរ មកដល់បច្ចុប្បន្ន ទីតាំងបនល្បែងទឹកភ្លៀងដ៏ធំនៅភូមិអណ្តូងចេញ សង្កាត់អូរចា ក្រុង-ខេត្ត បាត់ដំបង នៅតែដំណើរការយ៉ាងរលូន និងគ្មានការបង្ក្រាបសូម្បីតែមួយលើកនៅទីតាំងខាងលើនេះទេ ដែលការចាប់កន្លងមកគឺពុំមែនជាទីតាំងធំនោះឡើយ ដោយគ្រាន់តែជាការរៀបចំសំដែងឈុតឆាកល្ខោនប៉ុណ្ណោះ។ ប្រភពបែកធ្លាយនេះ ត្រូវបានគេដាក់ការសង្ស័យថា លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្ត ក៏ទំនងជាអាចមានប្រយោជន៍ផងដែរ ទើបបានជាទុកឱកាសឲ្យមេខ្លោងម៉ាស់ហ្វៀរទឹកភ្លៀង ឈ្មោះ អួន តាល់ នេះ ជិះសេះលែងដៃបើកបនល្បែងស៊ីសងយ៉ាងសុខស្រួល ធ្វើឲ្យប្រជាពលរដ្ឋដែលជាកូន ជាចៅរស់នៅក្នុងខេត្តបាត់ដំបង បានសំដែងការមិនពេញចិត្ត ថែមទាំងរិះគន់លោក ងួន រតន: ពេញក្រុង-ខេត្តបាត់ដំបង ដោយសារតែលោកជាអ្នកដឹកនាំ ជាអាណាព្យាបាល បែរជាព្រងើយកន្តើយក្នុងរឿងល្បែងស៊ីសងភ្នាល់ទឹកភ្លៀងនេះ ដោយគ្មានឆន្ទ:ក្នុងការបង្ក្រាប ទើបបណ្តោយឲ្យដំណើរការលេងយ៉ាងពេញទំហឹងតែម្តង។ ចំណែកឯការិយាល័យជំនាញ ដែលបានប្រមូលកាកសំណល់ល្បែងស៊ីសងធ្វើជាវត្ថុតាងយកមករក្សាទុកនៅស្នងការខេត្តបាត់ដំបង ដើម្បីរង់ចាំការស្រាវរកមេខ្លោងធំបន្តទៀតនោះ ក៏ជារបាយការណ៍សំរាប់បង្ហាញស្នាដៃជូនថ្នាក់ដឹកនាំ ដោយពុំមានន័យខ្លឹមក្នុងផ្លូវច្បាប់អ្វីឡើយ ផ្ទុយទៅវិញរបាយការណ៍ខាងលើនេះ គឺចាប់ខុសគោលដៅសោះ? កន្លែងលេងធំពិតប្រាកដ គឺនៅភូមិអណ្តូងចេញ សង្កាត់អូរចា ក្រុង-ខេត្តបាត់ដំបង នៅតែបន្តបើកលេងដដែលទេ ដែលគេមិនទាន់ឃើញមានការចុះទៅចាប់បង្ក្រាបទាល់តែសោះ។ ប្រជាពលរដ្ឋបានសំណូមពរដល់សមត្ថកិច្ចគួរតែចុះល្បាតជាប់ជាប្រចាំឃ្លាំមើលឲ្យដូចភ្លៀងរលឹមតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បើអនុវត្តន៍បានតាមបទបញ្ជារបស់សម្តេច គឺពិតជាល្អប្រសើរបំផុត ប្រជាពលរដ្ឋនឹងមានភាពកក់ក្តៅ ដោយសង្ឃឹមថា សមត្ថកិច្ចនឹងតាមចាប់មេបនឧក្រិដ្ឋជនសម្ងាត់ (mafia) អួន តាល់ និងបក្ខពួកយកមកផ្តន្ទាទោសតាមច្បាប់និងបញ្ឈប់មិនឲ្យកើតមានល្បែងស៊ីសងភ្នាល់ទឹកភ្លៀង នៅក្នុងខេត្តបាត់ដំបង នេះតទៅទៀត ដើម្បីអនុវត្តន៍នូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
252 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7401 នាក់
ខែនេះ :
26954 នាក់
3 ខែនេះ :
60787 នាក់
សរុប :
2511494 នាក់