ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រមុខរដ្ឋាភិបាល សម្រេចយកអភិក្រមមកវះកាត់ ចៅហ្វាយខេត្ត និងស្រុក នៅខេត្តមណ្ឌលគីរី ជាង២០នាក់ នឹងត្រូវដកតំណែង
Di,28 Juli 2020 (Time 08:51 )
ដោយ ៖ សុភក្តិ (ចំនួនអ្នកអាន: 1116នាក់)


មណ្ឌលគីរី: បន្ទាប់​ពី​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្រេច​ប​ង្កើត​ក្រុមការងារ​អន្តរក្រសួង​មួយ​ដែល​មាន​ក្រសួងមហាផ្ទៃ ក្រសួង​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម និង​សំណង់ ក្រសួងបរិស្ថាន និង ក្រសួង​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង នេសាទ ចុះ​សិក្សា​ស្រាវជ្រាវ លេ​ី​ករណី​ការ​កាប់​រានទន្ទ្រាន​យក​ដី​ព្រៃ​ដោយ​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ ស្ថិត​ក្នុង​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃ​ទី​២២ កក្កដា ២០២០​កន្លង​មកនេះ ឥឡូវនេះ ប្រភព​ច្បាស់​ការណ៍​ពី​ក្រសួងមហាផ្ទៃ​បាន​បង្ហើប​ឲ្យ​ដឹង​ថា មាន​មន្ត្រីជាន់ខ្ពស់​ខេត្តមណ្ឌលគិរី​ចំនួន​២៣​នាក់ អាច​នឹង​បញ្ចប់​មុខ​តំណែង ហើយ​អាច​នឹង​ប្រឈម​មុខ​តាម​ផ្លូវ​តុលាការ​នោះ​ថែម​ទៀត ។​ ​ប្រភព​បន្ត​ថា ការណ៍​ដែល​លោក ស ខេ​ង បង្កើត​ក្រុមការងារ​ខាងលើ ក៍​យោង​លើ​របាយការណ៍​មួយ​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​ចុះ​ថ្ងៃ​ទី ១២ ខែ មិថុនា ឆ្នាំ ២០២០ ដែល​ស្នើ ប្រមូល​ឯកសារ និង ភស្តុ​តាង​នានា​ពាក់ព័ន្ធ​ជាមួយនឹង​មន្ត្រី និង អ្នក​ពាក់ព័ន្ធ​នឹង​សកម្មភាព​ការ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​តំបន់​ការពារ​រាប់រយ​ហិ​កតា ។​ ​គេ​នៅ​ចាំ​បាន​ថា នៅ​មុន​ពេល​ក្រសួងមហាផ្ទៃ​បង្កើត​ក្រុមការងារ​ខាងលើ​នេះ​ដែរ លោក ស ខេ​ង ក៍​ធ្លាប់​បង្ហើប​ថា​លោក​កំពុង​រងកម្ម​នឹង​អ្នកធំ​ឈ្លោះ​ដណ្តើម​ដី​គ្នា​នៅ​ខេត្តមណ្ឌលគិរី តែ​អំឡុង​ពេល​ដែល​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បូក​សរុប​ល​ទ្ឋ​ផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆមាស​ទី​១ និង​ទិស​ដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ទី​០៧ កក្កដា​នោះ លោក​មិន​បាន​បញ្ជាក់​អំពី​ឈ្មោះ​មន្ត្រី​មាន​អំណាច​ណាខ្លះ​នោះ​ទេ ដែល​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ខុសច្បាប់ ។​ ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៍បាន​ប្រកាស​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ថា ករណី​ដីធ្លី​ដល់​ពេល​ត្រូវ​វះកាត់​ហើយ ហើយ​លោក​ក៍​ប្រាប់​មន្ត្រីជាន់ខ្ពស់​របស់​លោក​ឲ្យ​ឈប់​ធ្វើបាប​រាស្ត្រ​ក្នុង​សំណុំរឿង​ដីធ្លី​នេះ​ដែរ ។​ ​បើ​តាម​របាយការណ៍​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី ១២ ខែ មិថុនា ឆ្នាំ ២០២០ លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិ​ន ឈិ​ន បាន​គោរព​ស្នេ​ី​សុំ​គោលការណ៍​ពី​លោក ហ៊ុន សែន មាន​ចំណាត់ការ​ទៅ​លេ​ី​មន្ត្រី​មួយ​ចំនួន​ដូច​ខាងក្រោម ៖ ១- គួរ​សម្រួល​ភារកិច្ច លោក ស្វាយ សំ​អ៊ា​ង ពី អភិបាលខេត្ត​មណ្ឌល​គី​រី ដោយហេតុ​ថា លោក​មិន​បាន​អនុវត្ត​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ក្នុង​ការ​ចាត់វិធានការ​ចាំបាច់​នានា​ដេ​ី​ម្បី​ទប់ស្កាត់ និង បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​អោយ​មាន​ប្រសិទ្ធិ​ភាព និង មាន​ឯកសារ​ខ្លះ​ឯកឧត្ដម​បាន​ចូលរួម​ចុះហត្ថលេខា​ទទួលស្គាល់​ការ​ទន្ទ្រាន​យក​ដី​ព្រៃ​ដោយ​ខុសច្បាប់ ។​ ២- គួរ​បញ្ចប់​ដំណែង លោក សេង សុ​វ​ណ្ណា​រ៉ា ពី សមាជិក​គណៈកម្មការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ដោយហេតុ​ថា លោក​បាន​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការ​រៀបចំ​ឯកសារ​ជា​ច្រើន​ដើម្បី​យក​ដី​ព្រៃរបស់​រដ្ឋ មក​គ្រប់គ្រង​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ទោះបីជា​ត្រូវ​បាន​ដក​ដំណែង​ចេញពី​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង ពី​សមាជិក​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​មណ្ឌល​គី​រី​ក៏​ដោយ ក៏​លោក នៅ​តែ​បន្ត​ព្យាយាម​ស្នេ​ី​សុំ​កាន់កាប់​ដី​ព្រៃ​ដែល​រដ្ឋបាល​ខេត្ត​បាន​ចេញ​លិខិតនិរាករណ៍​រួច​ហេ​ី​យ ។ ៣- គួរ​ចាត់វិធានការ​បញ្ចប់​ដំណែង លោក ណ​យ ស្រូ​ន ពី​សមាជិក​ព្រឹទ្ធសភា​ភូមិភាគ​ទី ៨ ដោយហេតុ​ថា លោក​មានការ​ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់​ដី​ព្រៃ​ដោយ​ខុសច្បាប់​ជា​ច្រើន​ហិ​កតា ។ ៤- គួរ​ចាត់វិធានការ​បញ្ចប់​ដំណែង លោក ស៊ិ​ន វណ្ណ​វុ​ឌ្ឍ ពី​អភិបាលស្រុក​កោះ​ញែក និង​ធ្វើការ​ស៊ើបអង្កេត និង អនុវត្ត​វិធានការ​ច្បាប់​បន្ថែម​ទៀត​ចំពោះ​រូប​លោក ដោយហេតុ​ថា លោក​អភិបាលស្រុក​រូប​នេះ មានការ​ជាប់​ពាក់ព័ន្ធ​ការ​កាប់​រានទន្ទ្រាន​យក​ដី​ព្រៃ​ដោយ​ខុសច្បាប់​ជា​ច្រើន​កន្លែង នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា និង ជម្រក​ដែន​សត្វព្រៃ​ស្រែ​ពក ចាប់តាំងពី​លោក​កាន់​តំណែង​ជា​អភិបាលស្រុក​កែវ​សីមា រហូត​ដល់​ជា អភិបាលស្រុក​កោះ​ញែក​នា​ពេល​បច្ចុប្បន្ន ។ ៥- គួរ​ចាត់វិធានការ​បញ្ចប់​តំណែង​លោក សៀ​ក មុន្នី ពី អភិបាលស្រុក​អូរ​រាំង ដោយហេតុ​ថា លោក​អភិបាលស្រុក​រូប​នេះ​មានការ​ជាប់​ពាក់ព័ន្ធ និង ឃុបឃិត​គ្នា​ទន្ទ្រាន​ដី​ព្រៃ ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដើម្បី​យក​ទៅ​លក់​និង​ធ្វេ​ី​កម្មសិទ្ធិ​ដោយ​តម្រូវ​អោយ​មេ​ភូមិ មេឃុំ ចុះហត្ថលេខា​លេ​ី​ការ​បញ្ជាក់​កម្មសិទ្ធិ​ដីធ្លី​ដោយ​ខុសច្បាប់​ជា​ច្រើន ។ ៦- គួរ​ចាត់វិធានការ​បញ្ចប់​តំណែង​លោកស្រី ថ្វា​ន់ ត្រែ​ល ពី​ចៅសង្កាត់ សែន​មនោ​រម្យ ស្រុក​អូរ​រាំង ដោយហេតុ​ថា ចៅសង្កាត់​រូប​នេះ​តែងតែ​ចុះហត្ថលេខា​ដឹង​លឺ​លេ​ី​កា​រល​កល​ដូរ​ដី​ព្រៃ​ដោយ​ខុសច្បាប់ និង ធ្វើ​លិខិតបញ្ជាក់​ផ្សេង​ៗ​ជាមួយ​ឈ្មោះ ញ៉ា​ង ម្យ​ក់ មេ​ភូមិ ពូ​ហ្សា​ម ទ៉​បី​មានការ​ណែនាំ និង ព្រមាន​ជា​ច្រើន​ដង ។ ៧- គួរ​ចាត់វិធានការ​បញ្ចប់​តំណែង​លោក ប៊ុត សំអែល ពី​ឃុំ ស្រែ​ខ្ទុ​ម ព្រោះ​ហេតុ​ថា មេឃុំ​រូប​នេះ មានការ​ចូលរួម​ឃុបឃិត​រៀបចំ​ផែនការ​ផ្សេង​ៗ​ក្នុង​ការ​កាប់​រានទន្ទ្រាន​យក​ដី​ព្រៃ ពិសេស​បាន​ចូលរួម​ញុះញង់​ប្រជាពលរដ្ឋ​អោយ​តវ៉ា​ទាមទារ​និង​កាន់កាប់​ដី​ព្រៃ​ដោយ​ខុសច្បាប់ ។​ ៨- គួរ​ចាត់វិធានការ​បញ្ចប់​តំណែង​លោក ពឿ​ប ពេ មេឃុំ ស្រៃ​ព្រះ ដោយហេតុ​ថា មេឃុំ​រូប​នេះ ជា​អ្នក​ឃុបឃិត​ដ៏​សកម្ម​ក្នុង​ការ​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍ ដោយ​មានការ​ចាត់ចែង​ពី​ថនាក់​ខេត្ត និង បង្ក​រការ​ងាយស្រួល​អោយ​មានការ​ទន្ទ្រាន​យក​ដី​ព្រៃ​ដោយ​ខុសច្បាប់ និង បែងចែក​ដី​ព្រៃ​យ៉ាង​អនាធិបតេយ្យ​អោយ​ប្រជាពលរដ្ឋ​មក​ពី​តំបន់​ផ្សេង​ៗ​ដោយ​មិន​ខ្លាច​ញ​ញើតច្បាប់ឡើយ ។​ មេឃុំ​រូប​នេះ បាន​ឃុបឃិត​ជាមួយ​អតីត​អភិបាលស្រុក​កែវ​សីមា លោក ស៉ិ​ន វណ្ណ​វុ​ឌ្ឍ និង លោក សុខ សេ​រា បេ​ី​កដៃ​អោយ​មានការ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ដោយ​ខុសច្បាប់ ។ ៩- គួរ​ចាត់វិធានការ​បញ្ចប់​តំណែង​លោក សុខ សេ​រា ពី​នាយករង​រដ្ឋបាល​សាលាខេត្ត​មណ្ឌលគិរី ដោយហេតុ​ថា រូប​លោក​ជា​អ្នកសម្របសម្រួល​ការងារ និង ប្រើ​ប្រាស់​រូបភាព​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​ដែល​បង្ករ​អោយ​មានការ​កាប់​រានទន្ទ្រាន​ដី​ព្រៃ​ដោយ​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ​យក​ទៅ​លក់​អោយ​ឈ្មួញ​ជា​បន្តបន្ទាប់ ។​ ១០- គួរ​ចាត់វិធានការ​បញ្ចប់​តំណែង ឧត្ដមសេនីយ៍ ជេ​ត ហ៊ា​ង មេបញ្ជាការ​រង​កងឯកភាព​ស្ថាបនា​ថ្នល់​លេខ ៧១៦ ជា​ប្រធាន​ការដ្ឋាន​ខ្សែក្រវាត់​ព្រំដែន និង នាយទាហាន នាយទាហានរង ចំនួន ១២ រូប​ទៀត ដែល​បាន​ប្រើ​ប្រាស់​តួនាទី​បេសកកម្ម និង គ្រឿងចក្រ របស់​អង្គភាព ធ្វើ​សកម្មភាព កាប់​រានទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ខុសច្បាប់ តាម​ដងផ្លូវ​ក្រវាត់​ព្រំដែន ក្នុងភូមិ​សាស្ត្រ​ភូមិ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្ត មណ្ឌលគិរី ។ ១១- គួរ​ចាត់វិធានការ​បញ្ចប់​តំណែង​លោក ថា​ន ប៊ុ​ន​ធឿ​ន ពី​មេបញ្ជាការ​សឹក​រង​ស្រុក​កោះ​ញែក ដោយសារ​តែ​តាម​ភរិយា​របស់​ខ្លួន​ឈ្មោះ ខេ​ង សុខ​នី បាន​ទិញ​ដី​ជា​ច្រើន​ហិ​កតា​ពី​ប្រជាពលរដ្ឋ​ដែល​ទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
380 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7529 នាក់
ខែនេះ :
27082 នាក់
3 ខែនេះ :
60915 នាក់
សរុប :
2511622 នាក់