ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកម៉េង មុន្នីរក្ស និងមន្រ្តីសង្កាត់ជលផលក្រុងប៉ោយប៉ែត ប្រើប្រាស់តួរនាទី ស្ថាប័ន អង្គភាពរបស់រដ្ឋធ្វើជាអាជីវកម្ម
Do,30 Juli 2020 (Time 05:40 )
ដោយ ៖ សុីណេត (ចំនួនអ្នកអាន: 1189នាក់)


ក្រុងប៉ោយប៉ែត៖ សេចក្តីរាយការណ៍ពីកម្មករធ្វើការងារនៅកន្លែងស្តង់ត្រីនៅក្នុងប៉ោយប៉ែតប្រាប់ថា មន្រ្តីសង្កាត់ជលផលបានដើរប្រមូលលុយ ពីក្រុមនាំត្រីក្លាស់សេ អន់សាច់ បាត់បង់គុណភាព ពីប្រទេសថៃ ដោយនាំចូលតាមច្រកទ្វារអន្តជាតិប៉ោយប៉ែតតាមរថយន្ត ដោយឈ្មួញត្រីទាំងនោះបានយកមកចែកចាយតាមទីផ្សារនានាក្នុងប្រទេសកម្ពុជា ។ ប្រពភពីក្រុមឈ្មួញ ដែលបាននាំត្រីមកពីបណ្តាខេត្តនានា ចូលមកក្រុងប៉ោយប៉ែត ហើយបានបែងចែកទៅតាមកន្លែងស្តង់ត្រី ដើម្បីនាំចេញទៅថៃតាមច្រកទ្វារអន្តជាតិប៉ោយប៉ែតបានប្រាប់ថា ក្នុង១ខែៗត្រូវចំណាយអោយមន្រ្តីសង្កាត់រដ្ឋាលជល់ផលក្រុងប៉ោយប៉ែតច្រើនណាស់គឺរាប់លានរៀល ។ ប្រភពបានលើកឡើងទៀតថា មន្ត្រីជំនាញដែលដើរទារលុយពួកគាត់ប្រចាំថ្ងៃនោះត្រូវបានគេស្គាល់ឈ្មោះ ម៉េង មុន្នីរក្ស(ហៅធឿន) ប្រធានការិយាល័យសង្កាត់រដ្ឋបាលជលផលក្រុងប៉ោយប៉ែត ពួកគាត់ថាក្នុង១ថ្ងៃប្រាក់ដែលមន្ត្រីខាងលើទារបានពីពួកគាត់សរុបមិនក្រោមពី៧០ម៉ឺនរៀលទេ ដូច្នេះក្នុង១ខែមន្ត្រីរូបនេះអាចរកចំណូលបានគិតជាធម្យមភាគគឺស្មើនិង២១លានប្រាក់រៀល ។ សំនួរថាតើប្រាក់ដែលមន្ត្រីជំនាញឈ្មោះម៉េង មុន្នីរក្ស(ហៅធឿន) យកទៅណាខ្លះ? ក្រៅពីចំណាយលើថ្លៃជួលផ្ទះធើ្វស្នាក់ការចំនួន៦០ម៉ឺនរៀលក្នុងខែ សល់ប៉ុន្មានពួកគេអាចចែកគ្នាចាយក្នុងម្នាក់មិនក្រោមពី៤២០០០០០រៀល( បួនលានពីរសែនរៀល)ឡើយ ។ ប្រភពពីក្រុមអ្នករកស៊ីដឹកត្រីបានឲ្យដឹងថា:ទីតាំងដែលក្រុមមន្ត្រីជំនាញដើរប្រមូលលុយពីឈ្មួញដឹកត្រីនៅក្រុងប៉ោយប៉ែតរួមមាន ជិតវត្តត្រាច ខាងក្រោយផ្កាយបី កើតផ្សារត្រី និងខាងលិចវត្តបាលិលេយ្យ ជាដើម។ ប្រភពបានបញ្ជាក់ប្រាប់ទៀតថា ជារៀងរាល់ថ្ងៃនេះ សកម្មភាពរបស់មន្រ្តីសង្កាត់ជល់ផលក្រុងប៉ោយប៉ែត ទោះបីជាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ (ថ្ងៃសម្រាក)ក៏ដោយ ក៏គេនៅតែដើរទារលុយយ៉ាងសកម្មព្រោះនេះគឺជាប្រភពចំណូលមិនចេះរីងស្ងួតរបស់ពួកគេ ដោយបានប្រើប្រាស់តួនាទីនឹងភារកិច្ចធ្វើជាអាជីវកម្ម ។ បញ្ហាបែបនេះគឺជារឿងដែលថ្នាក់ដឹកនាំគឺលោក វេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ និងលោកប៉ាង វណ្ណាសេដ្ឋ ដែលជាប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ មិនគួរបណ្តែតបណ្តោយ អោយលោកម៉េង មុន្នីរក្ស និងកូនចៅធ្វើតាមអំពើចិត្តឡើយ គួរតែយកអភិក្រមទាំង៥ មកវ៉ះកាត់ជាបន្ទាន់ កុំអោយខូចដល់មន្រ្តីដទៃទៀត ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
334 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7483 នាក់
ខែនេះ :
27036 នាក់
3 ខែនេះ :
60869 នាក់
សរុប :
2511576 នាក់