ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អង្គភាពប្រឆាំងអំពើពុក បើកការស្រាវជ្រាវ និងចាត់វិធានការលើករណី លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគីរី ប្រព្រឹត្តអំពើពុករលួយ កិបកេងប្រាក់លើកទឹកចិត្ត (លុយអប្បហា)រាប់រយលានរៀល
Mi,29 Juli 2020 (Time 09:23 )
ដោយ ៖ សុជាតិ (ចំនួនអ្នកអាន: 1030នាក់)


រតនគីរី÷ មានសេចក្ដីរាយការណ៍មកថា នាយខណ្ឌរដ្ឋបាលព្រៃឈើម្នាក់ គឺលោក កែប កត់ ត្រូវកូនចៅក្រោមឱវាទដាក់ពាក្យបណ្ដឹងចំនួន៣ច្បាប់ ទៅស្ថាប័នពាក់ព័ន្ធ បន្ទាប់ពីគេអះអាងថា លោកនាយខណ្ឌរដ្ឋបាលព្រៃឈើរូបនេះ ប្រព្រឹត្តអំពើពុករលួយ កិបកេងប្រាក់លើកទឹកចិត្ត ដែលត្រូវបែងឲ្យកូនចៅក្រោមឱវាទ រាប់រយលានរៀល យកចាយវាយម្នាក់ឯង។ សេចក្ដីរាយការណ៍បន្តអះអាងថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ មន្ត្រីមេព្រៃ មាននាយរងខណ្ឌ នាយផ្នែក នាយសង្កាត់ និងនាយរងសង្កាត់រដ្ឋបាលព្រៃឈើ ជាច្រើនរូបក្នុង ខេត្តរតនគិរី បានដាក់ពាក្យបណ្ដឹង គោរពចូលទៅ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ហើយរហូតមកដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ បានបន្តដាក់ពាក្យបណ្ដឹងគោរពចូលទៅ ឯកឧត្ដម ទេសរដ្ឋមន្រ្តីនិងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ កម្មវត្ថុប្ដឹងលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី ស្ដីពីករណី មិនប្រក្រតីក្នុងការដឹកនាំ ប្រព្រឹត្តអំពើពុករលួយ ក្នុងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត( ប្រាក់អប្បហារ) ពាកព័ន្ធទៅនឹងលិខិតស្នើសុំប្រាក់ចំនួន៥ច្បាប់ ស្នើសុំទៅឯកឧត្ដមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាប្រធានរដ្ឋបាលព្រៃឈើ តាមរយៈលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី ដើម្បីយកមកបែងចែកឲ្យកូនចៅតិចតួច និងកឹបកេងយកចាយវាយបុគ្គុលម្នាក់ឯង។ ប្រភពពីខាងក្នុងបានទម្លាយចេញមកថា ប្រាក់លើកទឹក(ប្រាក់អប្បហា)ដែលត្រូវបែងចែកឲ្យកូនចៅក្រោមឱវាទ លោកនាយខណ្ឌតែងតែលាក់លាម តាំងពីឆ្នាំ២០១៦ រហូតមកដល់សព្វថ្ងៃ ហើយទើបតែបែកធ្លាយរឿងមិនប្រក្រតី ប្រាក់លើកទឹកចិត្តនេះ ចាប់ពីខែ០៣ ឆ្នាំ២០២០ រហូតមកដល់ខែ៥ ឆ្នាំ២០២០នេះ ។ ខណ:កូនចៅក្រោមឪវ៉ាត បានដឹងនិងស្រាវជ្រាវ បើគិតចាប់ពីខែ៦ ឆ្នាំ២០១៩ រហូតដល់ខែ៦ ឆ្នាំ២០២០នេះ ទឹកប្រាក់លើកទឹកចិត្ត់ជាង ៣រយលាន ត្រូវបានលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ កឹបកេងយកស៊ីម្នាក់ឯង។ បើប្រៀបធៀបប្រាក់ដែលលោក បែក កត់ នាយខណ្ឌយ យកកមបែងចែកនោះ គឺវាតិចតួចណាស់ ចំពោះប្រាក់លើកទឹកចិត្តដែលត្រូវបាន។ គឺអះអាងថា ប្រាក់ដែលលោកនាយខណ្ឌរូបនេះ យកមកបែងចែក គឺចែកតាមមនុស្សមាន៣ប្រភេទ គឺអ្នកដែលពូកែរុកគួន ដេញដោលច្រើនបានច្រើន អ្នកមិនពូកែដេញដោលបានតិច និងមានអ្នកមិនបានសោះក៏មានផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
343 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7492 នាក់
ខែនេះ :
27045 នាក់
3 ខែនេះ :
60878 នាក់
សរុប :
2511585 នាក់