បន្ទាយមានជ័យ៖ សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានប្រកាសឲ្យបិទ ច្រករបៀងនៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃដើម្បីទប់ស្កាត់រាល់បទល្មើសឆ្លងដែនការជួញដូរមនុស្សឆ្លង ដែនការឆ្លងដែនចូលទៅកាប់ ឈើរក្រញូងខុសច្បាប់នៅក្នុងទឹកដី ថៃដែលប្រឈមនឹងគ្រោះថ្នាក់ការចាប់ដាក់គុកនិងបាញ់សម្លាប់ពីសំណាក់ទាហានថៃ។ និងបង្កាទប់ស្កាត់បទល្មើសគេចពន្ធគ្រប់ប្រភេទដែលធ្វើឲ្យបាត់បង់ចំណូលពន្ធចូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំៗនោះ ត្រូវបានគេមើលឃើញថាគ្មានប្រសិទ្ធភាពបន្តិចណាសោះចំពោះមន្ត្រីក្រោមឱវាទនៅក្នុងខេត្តបន្ទាយមានជ័យនេះ គឺ ដូចកូតទ្រ អោយសត្វស្តាប់ទៅវិញ។ គ្រប់ច្រករបៀងនៅតែ បន្ដបើកឱ្យពលករចំណាកស្រុកទៅប្រទេសថៃដូចទឹកបាក់ទំនប់ទំញគេចពន្ធគ្រប់ប្រភេទមានទាំងរថយន្តចង្កូតស្ដាំម៉ូតូក្តៅព្រមទាំងមេខ្យល់បោកអោយប្រជាពលរដ្ឋខ្មែរចូលកាប់គ្រញូងនៅក្នុងទឹកដីថៃដដែល។ សំខាន់ ទាល់តែទាហានថៃថាបិតទើបបិទបានគិតទៅមានឥទ្ធិពលជាងសម្តេច ស ខេង ទៅទៀត។ ប្រជាពលរដ្ឋរស់ នៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃបាន រាយការណ៍អោយដឹងថា៖ចាប់តាំងពីសម្តេចក្រឡាហោម ស ខេង បានបញ្ជារអោយបិទច្រករបៀងទាំងអស់ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនមកឃើញថា៖មន្ត្រីនគរបាលកាពារព្រំដែនខ្លះបានបិទតែចំណែកខាងយោធា កម្ពុជាឈរជើងនៅតាមខ្សែរបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ ទៅដល់ស្រុក ថ្មពួកនៅតែបន្តលួចបើកដដែល។ ចំណែកឯ ច្រករបៀងសោះងាប់ ដែលល្បីល្បាញខាងចេញរថយន្តចង្កូដស្តាំ និងម៉ូតូក្តៅនៅមានពលករឆ្លងដែនទៅកាប់គ្រញូងផងនោះគឺក្រោមការគ្រប់គ្រងដោយលោក ហុង ប្រុស មេបញ្ជាការតំបន់អភិវឌ្ឍន៍ យុទ្ធភូមិភាគទី៥ (ភ្នំឆ័ត្រ) ដោយមិនខ្លាចបទបញ្ជារសម្តេចក្រឡាហោម ស ខេងឡើយ។ បានសម្រុកបើកអោយពលករចំណាកស្រុក ដោយសេរីទាំងថ្ងៃទាំងយប់ និងឃុបឃិតអោយ មេខ្យល់ខិលខូចនាំប្រជាពលរដ្ឋទៅកាប់ឈើរគ្រញូងនៅក្នុងទឹកដីថៃប្រថុយប្រថាននឹងគ្រោះថ្នាក់ ម្យ៉ាងវិញទៀត ច្រករបៀងដូចបានរៀបរាប់ខាងលើនេះក្រៅតែពីបង្ហូរចូលនូវទំនិញគេចពន្ធពីថៃសព្វសារពើរហើយនោះក៏បានការលួចចេញឈើរគ្រញូងនិង រថយន្ត ចង្កូតស្តាំ និងម៉ូតូក្តៅពីប្រទេសថៃទៀតផង។ ប្រជាពលរដ្ឋដដែលរាយការណ៍អោយដឹងទៀតថាៈពេលថ្ងៃគេបើកអោយពលករសំរុកទៅថៃលុះយប់ឡើងមានការដឹកជញ្ជូនទំនិញចេញពីថៃនិងបទល្មើសធំៗមានដូចជារថយន្តចង្កូតស្តាំ និងម៉ូតូក្តៅពីប្រទេសថៃចូល មកកាន់ខេត្តបន្ទាយមានជ័យ។ ទោះជាយ៉ាងណាសារព័ត៌មានយើងមិនហ៊ានសន្និដ្ឋានយ៉ាង ណានោះទេចំពោះការលើកឡើងរបស់ប្រជាពលថាមន្ត្រីខ្មែរឈរជើងនៅតាមខ្សែរបន្ទាត់ព្រំដែនចាត់ទុកបទបញ្ជារ សម្តេច ក្រឡាហោម «ស.ខេង »មិនស្មើទាហានថៃនោះ តែសំណូមពរអោយអធិការកិច្ចក្រសួងមហាផ្ទៃ និងយុទ្ធភុូមិភាគ៥ ចុះស្រាវជ្រាវស៉ើបអង្កេតខ្លួនឯងចុះនឹងដឹងហើយថាការបិទវាយ៉ាងណានោះ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពលរដ្ឋ៣ភូមិ នៅស្រុកសណ្ដាន់ រងគ្រោះដោយសារក្រុមហ៊ុន ស៊ីអ ស៊ីខេ ឈូកឆាយរំលោភយកដីពួកគាត់ សុំឲ្យសម្ដេចតេជោជួយអន្តរាគមន៍ (ខ្មែរជាយដែន)
ឆ្នោត សៀមនិងយួន ត្រូវគេបើកលេងម៉ាសេរី នៅទីក្រុងទេសចរណ៍សៀមរាប (ខ្មែរជាយដែន)
រថយន្តធុនធំ ដឹកប្រេងគេចពន្ធ ពីថៃ ចូលកម្ពុជា តាមច្រកជប់គគីរ ម៉ាសេរី (ខ្មែរជាយដែន)
វីដែអូ
ចំនួនអ្នកទស្សនា