ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកផែង វណ្ណៈ អោយអ្នកនិពន្ធប្រញាប់​សុំទោស​អ្នក​ព្រៃវែង​ជាបន្ទាន់​ បេីមិនចង់មានរឿង​
So,05 Juli 2020 (Time 03:46 )
ដោយ ៖ សុីណេត (ចំនួនអ្នកអាន: 1013នាក់)


ចម្រៀងមួយបទដែលមានចំណងជើងថា “អ្នកព្រៃវែងអាក្រក់ត្រង់ណា” របស់ផលិតកម្ម Morodok Media មរតក មេឌៀ ដែលគ្រប់គ្រងការផលិតដោយលោក ឈួន សុខលីម និងច្រៀងដោយលោក សយ រតនា រងការរិះគន់យ៉ាងខ្លាំង ក្រោយចេញឃ្លីបវិដេអូខ្លីមួយដែលគេហៅថា [Special Clip] ដោយតួសំដែង ដៀលអ្នកខេត្តព្រៃវែង ថាសុទ្ធតែជាពូជ ចោរលួច ចោរប្លន់ កាប់ចាក់ សុំទាន។ ស្រាប់តែព្រឹកនេះលោកផែង វណ្ណ​ បានបង្ហោះចំៗថា៖ “ខ្ញុំកូនអ្នកព្រៃវែង​ ទោះបីខ្ញុំក្រ​ តែខ្ញុំ​អត់​បានដេីរលួច​ ឆក់ប្លន់​ ឬ​ សុំទានគេ​ ដូចអ្នក​និពន្ធ​ និយាយ​នោះទេ​ ហេីយដូនតាខ្ញុំជា​អ្នក​ព្រៃវែង​ក៏គ្មាន​ប្រវត្តិ​អាក្រក់​ដែរ​ ។ ដូច្នេះ​ កុំដៀល​ កុំប្រមាថ​ អ្នក​ព្រៃវែង​ ទាំងមូល​ ខេត្ត​ណាក៏មានមនុស្ស​អាក្រក់​ មនុស្ស​ល្អដែរ​ បេី​បុគ្គល​ណា​អាក្រក់​ និយាយ​បុគ្គល​នោះទៅ​ ។ បេី​និយាយ​ម៉ៅ​អ្នក​ព្រៃវែង​ទាំងអស់​បែបនេះ​ ទទួល​យកមិនបាន​ទេបាទ​ “។ ហើយកាលពីយប់មិញនេះលោកបាននិយាយទៅអ្នកនិពន្ធថា៖ ក្នុង​នាម​ខ្ញុំ​ជា​អ្នកខេត្ត​ព្រៃវែង​ម្នាក់​ សូម​ប្រឆាំង​ដាច់​ខាត​ ចំពោះ​អ្នក​និពន្ធ​ថោកទាប​ដែល​មេីលងាយ​អ្នក​ព្រៃវែង​ ដៀល​អ្នក​ព្រៃវែង​សុទ្ធតែ​មនុស្ស​អាក្រក់​ សុទ្ធតែ​ចោរលួច​ ចោរប្លន់​ អ្នកសុំទាន​ ។ ប្រញាប់​សុំទោស​អ្នក​ព្រៃវែង​ជាបន្ទាន់​ បេីមិនចង់មានរឿង​ ៕ ចំណែកឯកឧត្តមស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញប្រតិកម្ម ហើយលើកឡើងថា (តើអ្នកព្រៃវែងខុសអី?) ពាក់ព័ន្ធនិងឈុតសម្តែងក្នុងបទចម្រៀង (អ្នកព្រៃវែងអាក្រក់ត្រង់ណា?)។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
475 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7624 នាក់
ខែនេះ :
27177 នាក់
3 ខែនេះ :
61010 នាក់
សរុប :
2511717 នាក់