ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្តេច ស ខេនមានប្រសាសន៍ថាបញ្ហាដីធ្លី ពាក់ព័ន្ធសុទ្ធតែអ្នកធំៗ ហើយសម្តេច ជាអ្នករងកម្មត្រូវដោះស្រាយ
Di,07 Juli 2020 (Time 09:15 )
ដោយ ៖ រតនា (ចំនួនអ្នកអាន: 859នាក់)


ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់​ថា នៅ ខេត្តមណ្ឌលគិរី កំពុងមានទំនាស់រឿងដីធ្លី ដែលភាគច្រើន សុទ្ធតែពាក់ព័ន្ធជាមួយ អ្នកមានបុណ្យស័ក្តធំៗ កំពុងប្រជែងគ្នា ទៅចាប់យកដីនៅទីនោះ ។ តែបញ្ហានេះ សម្តេចថា សម្តេចជាអ្នករងកម្ម ក្នុងការដោះស្រាយទៅវិញ សម្តេចក្រឡាហោម ស ខេង បានថ្លែងក្នុងពិធីប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០នៅថ្ងៃទី៧ កក្កដាថា “ខាងក្រសួងដែនដីនគរ រូបនីយកម្ម និងសំណង់ ការរៀបចំប្លង់គោលនៅកន្លែងមួយចំនួន ដែលខុសពីប៉ូលអភិវឌ្ឍន៍ ។ បើយើងមិនគិតពី អ្វីវានឹងច្របូកច្របល់អស់ហើយ ហើយនៅពេលខាងមុខ មិនងាយកែសម្រួលនោះទេ”។ សម្តេចបានបញ្ជាក់ថា «ករណីនេះ ខ្ញុំលើកឧទាហរណ៍ ដូចជាខេត្តកំពង់សោមដែលជាតំបន់ប៉ូលសេដ្ឋកិច្ច ហើយមណ្ឌលគិរីក៏ជាតំបន់ប៉ូលដែរ ។ ឥឡូវនាំគ្នាទៅចាប់យកដី ហើយកំពុងមានរឿងមិនទាន់ដោះ ស្រាយផង ហើយសុទ្ធតែអ្នកធំៗ ។ ធំប៉ុណ្ណាខ្ញុំមិនដឹងទេ តែដឹងតែធំ»។ សម្តេចក៏បានលើកឡើងថា សម្តេចគ្មានដីសូម្បីតែមួយតឹក ឬកន្លះតឹក នៅខេត្តមណ្ឌលគិរី។ តែបច្ចុប្បមានអ្នកធំៗបានប្រជែងគ្នាទៅចាប់ដីនៅទីនោះ ហើយលទ្ធផលសម្តេចបានក្លាយជាអ្នករងកម្មក្នុងការដោះស្រាយបញ្ហាដីធ្លីទៅវិញ។ សូមបញ្ជាក់ថា ថ្មីៗនេះមានបញ្ហាទំនាស់ដីធ្លីនៅស្រុក គាស់ក្រឡ ខេត្តបាត់ដំបង រវាងអ្នកមានអំណាច និងអាជ្ញាធរខេត្ត ជាមួយពលរដ្ឋ។ ក្នុងនោះបន្ទាប់ពីមានរឿងអង្គភាពប្រឆាំង អំពើពុករលួយ ក៏បាននាំខ្លួនឧកញ៉ាម្នាក់ និងអភិបាលរងខេត្តបាត់ដំបងម្នាក់ យកទៅសួរនាំផងដែរ ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសដកហូតតំណែងមន្រ្តីខិលខូច ក្នុងជួររាជរដ្ឋាភិបាល ដោយហេតុពួក គេមិនបានគោរពនិងធ្វើតាមអភិក្រមទាំង៥ ដែលសម្ដេចបានដាក់ចេញ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
804 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7953 នាក់
ខែនេះ :
27506 នាក់
3 ខែនេះ :
61339 នាក់
សរុប :
2512046 នាក់