ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អនុសាសន៍របស់ សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានថ្នាក់នាំខេត្តបន្ទាយមានជ័យ ផ្គើន ក្នុងការតែងតាំងក្របខ័ណ្ឌមន្រ្តីរាជការ
Fr,10 Juli 2020 (Time 11:12 )
ដោយ ៖ ណារ៉ុង (ចំនួនអ្នកអាន: 1036នាក់)


ខេត្តបន្ទាយមានជ័យ៖ យោងតាមប្រភពមន្ត្រីថ្នាក់ស្រុក ថ្នាក់ខេត្តបន្ទាយមានជ័យ សុំមិនបញ្ចេញឈ្មោះ បានបង្ហើបអោយដឹងថា ថ្នាក់ដឹកនាំខេត្តគឺមាន ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បាននិងកំពុងដោះដូរអភិបាលស្រុកម៉ាឡៃ ដែលត្រូវបញ្ចប់អាណត្តិប៉ុន្មានខែខាងមុខនេះ ដោយស្នើសុំ លោក សាម សុជាង ដែលមានក្របខ័ណ្ឌជាអនុសេនីយ៍ឯក កងរាជអាវុធហត្ថខេត្តសៀមរាបបានរត់ការផ្លាស់ប្ដូរក្របខណ្ឌ និងតំឡើងឋានន្តរសក្តិ ទៅជាវរៈសេនីយ៍ត្រី នៃក្របខ័ណ្ឌអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីផ្លាស់ប្ដូរមកជាក្របខ័ណ្ឌទៅជាមន្រ្តីរាជការសុីវិល ក្រសួងមហាផ្ទៃ រួចតែងតាំងជាអភិបាលស្រុកតែម្ដង។ យោងតាមប្រភពម្ចាស់ការបានអោយដឹងថា មានការប្រជុំគណៈអចិន្ត្រៃគណបក្សរួចហើយនៅរសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ និងប្រជុំគណៈអភិបាលខេត្តនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ហើយនិងដាក់ប្រជុំក្រុមប្រឹក្សាខេត្តនាពេលខ្លីខាងមុខនេះផងដែរ។ ទាំងនេះមានន័យថាៈ មន្ត្រីទាំង០៩ក្រុង/ស្រុក និងសាលាខេត្តមិនមានសមត្ថភាព និងឧបនិស្ស័យគ្រប់គ្រាន់សំរាប់ធ្វើការតែងតាំងជាអភិបាលស្រុកម៉ាឡៃដែលជាម្ចាស់ក្នុងមូលដ្ឋានរបស់ខ្លួនទេឫ បានជាយកមនុស្សនៅក្រៅខេត្ត និងជាក្របខ័ណ្ឌកងរាជអាវុធហត្ថថ្នាក់អនុសេនីយ៍ អោយដឹកនាំជាអភិបាលស្រុកដែលគ្មានបទពិសោធន៍ក្នុងកិច្ចការរដ្ឋបាលទាល់តែសោះប្រហែលជាមានខែ្សធំហើយមើលទៅបានជាលោក អ៊ុំ រាត្រី មើលមិនឃើញមន្ត្រីក្នុងមូលដ្ឋានដែលខំតស៊ូពីណាពីណីមកនោះ ឫមួយលោក អ៊ុំ រាត្រី ភ្លេចអនុសាសន៍ថ្មីៗនេះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មិនអោយមន្ត្រីថ្នាក់ជាតិមកដណ្ដើម កៅអីមន្រ្តីថ្នាក់ក្រោមជាតិ មានថ្នាក់ក្រុង/ស្រុក ថ្នាក់ខេត្តសុំអោយពិនិត្យអោយអស់លទ្ធភាពសិន។ ដូចនេះហើយយើងខ្ញុំសំណូមពរ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាពិនិត្យរឿងនេះផង ដើម្បីជាការលើកទឹកចិត្តដល់មន្រ្តីថ្នាក់ក្រុង/ស្រុក ខេត្ត ជៀសវាងមានការថ្នាំងថ្នាក់និងបែកបាក់សាមគ្គី។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
637 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7786 នាក់
ខែនេះ :
27339 នាក់
3 ខែនេះ :
61172 នាក់
សរុប :
2511879 នាក់