ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អង្គភាពប្រឆាំងអំពើពុករលួយ គួរតែចាត់វិធានការពិនិត្យ និងស្រាយជ្រាវ លោកយូ ហេង លោកអ៊ុំ ចាន់រតនា និងបក្ខពួក ដើម្បីកុំអោយថវិការជាតិត្រូវបាត់បង់
Do,09 Juli 2020 (Time 03:13 )
ដោយ ៖ សុភក្តិ (ចំនួនអ្នកអាន: 1108នាក់)


បាត់ដំបង៖ សារព័ត៌មាននៅក្នុងស្រុកមួយចំនួនបានចេញផ្សាយ ពីភាពមិនប្រក្រតីច្រើនរបស់លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង កំពុងឃុបឃិតគ្នា ឲ្យលោកអ៊ុំ ចាន់រតនា ប្រធានការិយាល័យគយ ច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង និងបក្ខពួកប្រព្រឹត្តអំពើពុករលួយពេញបន្ទុក ។ ប្រភពពីឈ្មួញធំ តូចបានឲ្យដឹងថា ទោះ​មានកូវិដ19កាចសាហាវយ៉ាងណាក៏ដោយក្រោយពេលលោក យូ ហេង មកទទួលបានតំណែងជា ប្រធានសាខាគយខេត្តបាត់ដំបង នឹង លោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង ព្រមទាំងបក្ខពួកក៏នៅ​មានឱកាសប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដដែល។ ឈ្មួញធំៗមួយចំនួនអាចនាំចូលទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកទ្វារអន្តរជាតិដូងកាន់តែច្រើនឡើង ព្រោះមានការឃុបឃិតបើកដៃពី សំណាក់លោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង ដែលល្បីល្បាញខាងពុករលួយនោះ។ ក្រុមឈ្មួញនិងអាជីវករធំ តូចមួយចំនួនដែលរកស៊ីនាំចូលទំនិញពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិដូង បានឲ្យដឹងថា ទោះបីពួកគេបង់ពន្ធគយនៅច្រកព្រំដែនរួចហើយក៏ដោយ ក៏ត្រូវមន្ត្រីគយឈ្មោះ ជ័យ ជនតារា ដែលជាមនុស្សជំនិតរបស់លោក អ៊ុំ ចាន់រតនា គាបយកលុយលើតុក្រោមតុមួយជាន់ទៀត តាមតែចិត្ត។ ប្រការនេះធ្វើឲ្យពួកគាត់ ត្អូញត្អែរ​និង​របររកស៊ីស្ទើរគ្មាននៅសល់ផលចំណេញ ព្រោះដឹកមួយជើងៗត្រូវបង់ឱ្យ 1 រថយន្តទៅ 10ម៉ឺនទៅ 20 ម៉ឺន ទៅមន្ត្រីគយ ប្រចាំស្នាក់ការការិយាល័យគយច្រកទ្វារអន្តរជាតិដូងផង គាបយកលុយតាមរបៀប ពុករលួយកាន់តែ ពិបាកទៅៗ។ មន្ត្រីគយក្នុងខេត្តបាត់ដំបង មួយចំនួនបានឲ្យដឹងថា ការដែលលោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង និងបក្ខពួកឈ្មោះ ជ័យ ជនតារា ហ៊ានធ្វើអ្វីៗតាម អំពើចិត្តគឺដោយសារអាងមានលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ជាបង្អែកដ៏រឹងមាំរបស់ខ្លួន។ ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង បានឲ្យដឹងថា មួយរយៈកូវិដ19-នេះគ្រប់ទឹកតែម្តងហើយ លោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើ ពុករលួយកាន់តែខ្លាំងក្លាជាងមុនហើយពួកគេប្រើឈ្មោះលោក យូ ហេង មេគយសាខាខេត្តបាត់ដំបង មកបិទបាំងយ៉ាងរលូន។ ហេតុនេះសូមលោកបណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនគួរមើលរំលងអំពើ ពុករលួយ យ៉ាងពេញទំហឹងរបស់លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ដែលកំពុងល្បីល្បាញខាងពុករលួយនោះទេ។ ដោយហេតុថា មិនមែនតែលោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូងនោះទេ ដែលលោក យូ ហេង ឃុបឃិតបើកដៃឲ្យធ្វើអ្វីៗតាមអំពើចិត្តគឺមន្ត្រីគយដែលដាក់ កុង​ត្រូល​ជជុះនៅប្រចាំស្ពានពង្រស្រុកបវេល ខេត្ត​បាត់ដំបង​ក៏នៅក្រោមអំណាច​របស់លោក យូ ហេង បណ្តោយឲ្យប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដែរ។ ពួកគាត់ដែលជាតំណាងឈ្មួញដឹកជញ្ជូនទំនិញតាមផ្លូវជាតិ បានត្អូញត្អែហើយលើកឡើងថា សព្វថ្ងៃនេះលោកយូ ហេង មេគយសាខាខេត្តបាត់ដំបង និងលោក អ៊ុំ រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង ជំរឹតទារលុយច្រើនពេកធ្វើអោយពួកគាត់ ពិបាកក្នុងការរកសុីខ្លាំងណាស់។ គាត់បាននាំគ្នានិយាយបន្តទៀតថា បើចំពោះតែលុយបង់ចូលរដ្ឋគឺមិនអីទេ ប៉ុន្តែពួកគាត់ខ្លាចបំផុតគឺលុយក្រៅផ្លូវការគឺលុយក្រោមតុនេះឯង ។ រឿងអាស្រូវច្រើនយ៉ាងបែបនេះលោកបណ្ឌិតគុណ ញឹម មិនគួរទុក​​ឱកាសឲ្យលោកយូ ហេង និងលោកអ៊ុំ ចាន់រតនា គ្រប់គ្រងជាប្រធានសាខា និង ប្រធានការិយាល័យគយបន្តទៅទៀតទេ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
623 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7772 នាក់
ខែនេះ :
27325 នាក់
3 ខែនេះ :
61158 នាក់
សរុប :
2511865 នាក់