ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អង្គភាពប្រឆាំងអំពើពុករលួយ មេត្តាជួយស៊ើបអង្កេតពិនិត្យមើលភាពមិនប្រក្រតី ដែលបង្កឡើងដោយលោក ង៉ោ ម៉េងជ្រួន និងបក្ខពួកនេះផង
Di,11 August 2020 (Time 01:24 )
ដោយ ៖ សុីណេត (ចំនួនអ្នកអាន: 1953នាក់)


​បន្ទាយមានជ័យ៖ ឯកសារបែកធ្លាយបញ្ជាក់ថាលោក ង៉ោ ម៉េង​ជ្រួន ធ្វើ​ការងារ​ដោយ​ ខុស ច្បាប់​និង​រំ លោភ​ការងារ​រដ្ឋ​ ធ្លាប់បាន​ស៊ីញ៉េ​​បោះត្រា​ទុក​មុន លើ​ឯកសារ​ដីធ្លី​ និង ​លើ​លិខិត​គតិយុត្តិ​នានា​ និង សមគំនិតក្នុងអំពើក្លែ ង​ប ន្លំ​ឯកសារ និងប្រើប្រាស់ឯកសារសាធារណៈ​ក្លែ ង កាងឈ្មួញទុច្ចរិត ខិលខួច ​មួយចំនួន​ដែលមាន​ឥទ្ធិ ពល​ខ្លាំង និងមានអ្នកធំៗកាងពីក្រោយ បាន​ឃុប ឃិត​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន រំលោ ភដណ្តើ មដីកម្ម សិទ្ធិប្រជាពលរដ្ឋជាច្រើន ដែលធ្វើឲ្យប្រជាពលរងទឹកភ្នែក​ និងរង ភាពអយុត្តិធម៌។ ហើយលេខ​ដែល​លោក ង៉ោ ម៉េងជ្រួនចុះ​លើ​ឯកសារ​ដី​ដែល​ស៊ីញ៉េ​បោះត្រា មុន​សរសេរ​ប្រវត្តិ​ដី​នេះ ក៏​មាន​ជាន់គ្នា​នឹង​ឯកសារ​មុនៗ​ទៀតផង ។ រឿង​នេះ​បើ​ជា​អ្នក​ដទៃ​ប្រព្រឹត្ត​វិញ​និង​ត្រូវ​ជាប់ ចោទ​ពី​បទ​ក្លែ ងប ន្លំ​ឯកសារ​សា​ធា​រណះ​ទាំងស្រុង​! ហើយ​អាច​ជាប់ គុក ។ ​ ទង្វើ​ភ្លើ​ធ្វើចេះ ដើម្បី​រក​លា ភសក្ការៈ​រៀប​នេះ វា​បង្ក​ ហានិ ភ័យ​ហើយ អ្នករង គ្រោះ​ គឺ​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់កាស​បន្តិចបន្តួច​យក​ទៅ​ ទិញ​ដី ​ទិញ​ផ្ទះ​ ហើយ​ប៉ះ​ដី​ប្លង់​ត្រួតគ្នា ដែល​លោក​អតីត​អភិបាលក្រុង​ និង​បច្ចុប្បន្ន​ជា​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​ ស៊ី​ញ៉េបោះ​ត្រាទុក​មុន​បង្កជា​ចលាចល​វឹ កវរ​។​ ហើយបានឃុបឃិតគ្នា លួចលក់ដីរដ្ឋចំនួន៨ហិតា និងសាលាចិនមួយកន្លែងទៀតក្នុងក្រុងប៉ោយប៉ែត ពុករលួយ ស៊ីញ៉េយកលុយដាក់ចូលហោប៉ៅ បានប្រាក់វ៉ាល់លានដុល្លារអាមេរិក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រសិនបើ​គេ​មិនទាន់​ភ្លេច​ទេ រឿង​លោក ង៉ោ ម៉េង​ជ្រួន បង្ក​កាល​ខ្លួន​នៅ​ជា​អភិបាលក្រុង​ប៉ោយ​ប៉ែត​នេះ មិន​ខុស​កាលពី​ ​ជំនាន់​លោក​អតីត​មេឃុំ​ប៉ោយ​ប៉ែត ខៀវ រដ្ឋា ដែល​រត់​យក​ត្រា​ឃុំ​ទៅ​ជាមួយ​ផង ហើយ​ចេះតែ​បោះ​លើ​ឯកសារ​ដី បណ្ដាល​អោយ​មាន​ការ​វឹកវរ​ម្ដង​ហើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូបញ្ជាក់ថា៖ លោក សាន ស៊ានហូ អភិបាលស្រុកអូរជ្រៅ ធ្លាប់ ផ្ទុះកំហឹ ងជាមួយ និង លោក ង៉ោ ម៉េងជ្រួន អតីតចៅហ្វាយ ក្រុងប៉ោយប៉ែតរូបនេះ និងបានហៅលោក ង៉ោ ម៉េងជ្រួន ថា ជាមនុស្ស មានសារជាតិ ខ្មៅ ងងឹត និងពឹស​ពុល ហើយមាន កលល្បិចប្រព្រឹត្តអំពើពុករលួយច្រើន ព្រមទាំង បក្ខពួកនិយម បានឃុបឃិតគ្នា លួចដីរដ្ឋចំនួន ដែលលោក និង សពអតីត អភិបាលខេត្តគឺ លោកទ្រី ណារិន្ទ ខិតខំរក្សាទុកជាយូរ មកហើយនោះ លួចលក់អស់ហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅតែពីរិះគន់ លោក សាន ស៊ានហូ បានលើកឡើងអំពី ភាពអ វិជ្ជមាន ជាច្រើនរបស់ លោកង៉ោ ម៉េងជ្រូន ដែលធ្វើជាអភិបាលក្រុង ប៉ោយប៉ែត យូរហើយ ប៉ុន្តែគ្មានឃើញ អភិវឌ្ឍន៍អ្វីសោះ ក្រៅតែពីស៊ី ញ៉េយកលុយ ដាក់ចូលហោប៉ៅ នាំគ្នាប្រព្រឹត្តពុកលួយបាន ប្រាក់វ៉ាល់លានដុល្លារអាមេរិក ហើយមិនព្រមធ្វើផ្លូវ អោយប្រជាពលរដ្ឋ បានធ្វើដំណើរទេ តើពេលស្លាប់ទៅយកលុយទៅតាមដែរឬអី?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ង៉ោ ម៉េង​ជ្រួន ជា​មន្ត្រី​ដែល​ពោរពេញ​ទៅដោយ​រឿងអាស្រូវ​ជាប់​ខ្លួន​បែរជា​បាន​ឡើង​ឋានៈទៅ​វិញ ? ឬក៏​មន្ត្រី​គណបក្ស​ប្រជាជន​យើង​ចូល​ចិត្ត​ចឹងដូច​ពាក្យ​ខ្មែរ​ថា​រពឹសដៃផ្ទៃឆ្អែត​អត់​ជាប់គុក​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មតិរបស់មន្រ្តីអង្គការសង្គមសុីវិលបានលើកឡើងថា កាដោះស្រាយជម្លោះដីធ្លី បើយកអ្នកបង្កើតបញ្ហា ទៅដោះទោះ១០ដងទៀត ក៏គូរភាគីមិនអាចទទួលយកបាន និងមានជាដំណោះស្រាយដែរ ។ ម្យ៉ាងទៀត អ្នកទៅដោះស្រាយនោះត្រូវមានបទពិសោធន៍ និងស្តាប់មូល ហេតុ សំណូមពរ និងការទាមទាររបស់ភាគីជនរងគ្រោះផង ។ហើយបើទៅដោះស្រាយ អ្នកដោះមានជំហរស្តាប់តែភាគីម្ខាងហើយសង្កត់ភាគីម្ខាងហើយ គឺមិនអាចរកដំណោះស្រាយដល់ទីបញ្ចប់បាននោះឡើយ ។ ​សូម​អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួង​អាណាព្យាបាល​មេត្តា​ជួយ​ស៊ើបអង្កេត ​មើល​ភាពមិនប្រក្រ តី​ដែលប​ង្ក​ឡើង​ដោយ​អតីតត​ចៅហ្វាយក្រុង​ប៉ោយ​ប៉ែត​នេះ​ផង​ទាន។ សង្ឃឹមថា នឹង​មាន​ការបំភ្លឺ​​ពី​លោក​ង៉ោ​ម៉េង​ជ្រួន​ក្រោយ​ពី​អត្ថបទ​នេះ​បាន​ផ្សព្វផ្សាយ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
263 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7412 នាក់
ខែនេះ :
26965 នាក់
3 ខែនេះ :
60798 នាក់
សរុប :
2511505 នាក់