ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
នាយសង្កាត់ជលផលក្រុងប៉ោយប៉ែត បានជួលផ្ទះពលរដ្ឋធ្វើជាកន្លែងទីស្នាក់ការ ជ្រកក្រោមផ្លាកសញ្ញា ស្ថាប័នរបស់រដ្ឋ នាំគ្នាប្រព្រឹត្តអំពើពុករលួយ
Sa,01 August 2020 (Time 01:32 )
ដោយ ៖ សុីណេត (ចំនួនអ្នកអាន: 1028នាក់)


ក្រុងប៉ោយប៉ែត៖ សេចក្តីរាយការណ៍ពីកម្មករធ្វើការងារនៅកន្លែងស្តង់ត្រីនៅក្នុងប៉ោយប៉ែតប្រាប់ថា មន្រ្តីសង្កាត់ជលផលបានដើរប្រមូលលុយ ពីក្រុមនាំត្រីក្លាស់សេ អន់សាច់ បាត់បង់គុណភាព ពីប្រទេសថៃ ដោយនាំចូលតាមច្រកទ្វារអន្តជាតិប៉ោយប៉ែតតាមរថយន្ត ដោយឈ្មួញត្រីទាំងនោះបានយកមកចែកចាយតាមទីផ្សារនានាក្នុងប្រទេសកម្ពុជា។ ប្រភពបានលើកឡើងទៀតថា មន្ត្រីជំនាញដែលដើរទារលុយពួកគាត់ប្រចាំថ្ងៃនោះត្រូវបានគេស្គាល់ឈ្មោះ ម៉េង មុន្នីរក្ស(ហៅធឿន) នាយសង្កាត់ជលផលក្រុងប៉ោយប៉ែត ពួកគាត់ថាក្នុង១ថ្ងៃប្រាក់ដែលមន្ត្រីខាងលើទារបានពីពួកគាត់សរុបមិនក្រោមពី៧០ម៉ឺនរៀលទេ ដូច្នេះក្នុង១ខែមន្ត្រីរូបនេះអាចរកចំណូលបានគិតជាធម្យមភាគគឺស្មើនិង២១លានប្រាក់រៀល ។ សំនួរថាតើប្រាក់ដែលមន្ត្រីជំនាញឈ្មោះម៉េង មុន្នីរក្ស(ហៅធឿន) យកទៅណាខ្លះ? ក្រៅពីចំណាយលើថ្លៃជួលផ្ទះធើ្វស្នាក់ការចំនួន៦០ម៉ឺនរៀលក្នុងខែ សល់ប៉ុន្មានពួកគេអាចចែកគ្នាចាយក្នុងម្នាក់មិនក្រោមពី៤២០០០០០រៀល( បួនលានពីរសែនរៀល)ឡើយ ។ តាមប្រភពច្បាស់ការ លោក ម៉េង មុន្នីរក្ស នាយសង្កាត់ជលផលក្រងប៉ោយប៉ែត ជួលផ្ទះពលរដ្ឋធ្វើជាទីកន្លែងស្នាក់ការ ជ្រកក្រោមផ្លាកស្ថាប័ន និងអង្គភាពរបស់រដ្ឋ នាំគ្នាធ្វើអាជីវកម្មដើរប្រមូលផលប្រយោជន៍ (ជំរិតទារប្រាក់) ជាមួយក្រុមឈ្មួញដឹកជញ្ជូនត្រីជាយូរឆ្នាំណាស់មកហើយ ដោយមិនខ្លាចអង្គភាពប្រឆាំងអំពើរពុករលួយឡើយ ។ ដោយតំបន់ប៉ោយប៉ែតគឺជាទីប្រជុំជន ហើយក៏ជាទីកន្លែងប្រមូលផ្តុំរបស់មេឈ្មួញដឹកជញ្ជូនត្រីធំៗ មកពីតាមបណ្តារខេត្តនានា ចូលមកប៉ោយប៉ែតដើម្បីបែងចែកទៅតាមទីផ្សារក្រៅស្រុកផង ធ្វើមន្រ្តីជំនាញជលផល បានប្រើប្រាស់អំណាចនិងតួនាទីរបស់រដ្ឋ ដែលបានផ្តល់ជូន នាំគ្នាដើរជំរិតទារប្រាក់ពីក្រុមឈ្មួញត្រីនៅតាមស្តងជាច្រើនកន្លែង ដើម្បីដាក់ខែប្រព្រឹត្តអំពើពុករលួយពេញទំហឹង ។ ប្រភពពីក្រុមមឈ្មួញត្រីបានបន្តទៀតថា នៅតំបន់ប៉ោយប៉ែត គ្មានតំបន់អភិរក្សពូជត្រីផង ហេតុអ្វីបានជាពួកមន្រ្តីនាំគ្នាដើរទារជំរិតលុយបែបនេះ ឬក៏ដើរប្រមូលលុយនេះយកទៅជូនលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្ម និងរុក្ខាប្រម៉ាញ់ និងនេសាទខេត្តបន្ទាយមានជ័យ? ។ ក្រុមឈ្មួញថាមានតែអង្គភាពប្រឆាំងអំពើពុករលួយនោះទេ ដែលអាចចុះពិនិត្យ ស្រាវជ្រាយ ចាត់វិធានការ ទៅលើបញ្ហាទាំងនេះបាន ជៀសវាងការយកអង្គភាព និងស្ថាប័នរបស់រដ្ឋទៅធ្វើអាជីវកម្មដូច្នេះ ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
254 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7403 នាក់
ខែនេះ :
26956 នាក់
3 ខែនេះ :
60789 នាក់
សរុប :
2511496 នាក់