ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្តេច ស ខេងសម្រេចផ្អាកការងារបណ្តោះអាសន្ន របស់ឧត្ដមសេនីយ៍ទោ អ៊ុក កុសល ពីស្នងការ ក្រោយរងបណ្ដឹងពីនារីៗជាមន្រ្តីនគរបាលខេត្ត ប្ដឹងទៅសម្ដេចក្រឡាហោម ស ខេង ជួយរកយុត្តិធម៌
Do,13 August 2020 (Time 06:26 )
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1076នាក់)


ខេត្តកំពង់ធំ ៖ សាវតានៃការដកហូតតំណែងរបស់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសលនេះគឺដោយសារតែនារីៗដែលជាមន្រ្តីនគរបាលបម្រើរការងារនៅស្នងកាដ្ឋាននគរបាលខេត្តកំពង់ធំ ជាច្រើននាក់ដែលរងគ្រោះដោយសារតែលោកឩត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំ បានធ្វើទង្វើអាក្រក់ជូរជាតិបៀតបៀនកេរ្ត៍ខ្មាស់មកលើកូនចៅក្រោមឱវាទគ្រប់ៗគ្នា ដែលជានារីភេទ​ និងបានលួងលោមបង្ខិតបង្ខំ អោយពួកនាងទាំងអស់គ្នា អោយបំពេញនូវសេចក្ដីត្រូវការ នៃកាមតណ្ហារបស់ខ្លួន មិនថាអ្នកមានប្ដី ឬ អ្នកនៅលីវ និងក្រមុំ គឺលោក មិនលើកលែងសូម្បីតែម្នាក់ នារីជនរងគ្រោះដែលជាមន្រ្តីនគបាលនៃស្នងការដ្ឋានទ្រាំលែងបានក៏ បាននាំគ្នាផ្ដិតមេដៃដាក់ពាក្យប្ដឹងនិងស្នើរសុំដល់សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សុំជួយរកយុត្តិធម៍ជូនដល់ពួកគាត់ដែលជានារីរងគ្រោះ ព្រោះត្រូវបានលោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំ ជាន់ឈ្លី កិត្តិយស កេរ្ត៍ឈ្មោះ ជាស្រ្តីខ្មែរនិងបានបៀតបៀនទៅលើរូបរាងកាយគ្មានសល់ត្រង់ណាបន្តិចសោះ។ តាមពាក្យបណ្ដឹងដែលនារីជនរងគ្រោះជាមន្រ្តីនគរបាលនៃស្នងការដ្ឋានបានដាក់ពាក្យប្ដឹងនិងស្នើរសុំដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជួយរកយុត្តិធម៍ជូនពួកគាត់ ដោយនៅក្នុងលិខិតនៃពាក្យប្ដឹងដែលបានធ្វើឡើងកាលពីថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០២០ ដោយស្នើរសុំដល់សម្ដេចក្រឡាហោម ស ខេង សុំជួយអត្តរាគមន៍និងចាត់ការចំពោះលោកឧត្ដមនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដែលបានប្រព្រឹត្តអំពើថោកទាប ដែលសង្គមស្អប់ខ្ពើម នូវពាក្យ ត្រីឆ្ដោរ ស៊ីកូនឯង ហើយបុគ្គលឈ្មោះអ៊ុក កុសល បានដឹកនាំបង្កើតបក្សពួក ខ្សែស្រឡាយពុករលួយ ដើរអុចអាលអោយបែកបាក់សាមគ្គឺផ្ទៃក្នុង ទាំងថ្នាក់ដឹកនាំស្នងការក៍ដូចមន្រ្តីក្រោមឱវាទ​ហើយទង្វើលបែបនេះវាបានធ្វើអោយខូចកិត្តិយស ដល់ថ្នាក់ដឹកនាំផ្សេងៗទៀត និងអង្គភាពទាំងមូល។ ក្រោយពីការប្តឹងរកយុត្តិធម៌បាន១៣ថ្ងៃលោក ឧត្ដម សេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ត្រូវបានសម្តេចក្រឡាហោម ស ខេង សម្រេចផ្អាកការងារលោក អ៊ុក កុសលតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1194 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8343 នាក់
ខែនេះ :
27896 នាក់
3 ខែនេះ :
61729 នាក់
សរុប :
2512436 នាក់