ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ផ្លាស់ប្តូរទីតាំងមណ្ឌលសុខភាពប៉ោយប៉ែត ធ្វើអោយមន្រ្តីសាលាខេត្តបន្ទាយមានជ័យមួយចំនួន នាំគ្នាប្រព្រឹត្តអំពើពុករលួយ
Fr,14 August 2020 (Time 02:46 )
ដោយ ៖ ណារ៉ុង (ចំនួនអ្នកអាន: 1659នាក់)


បន្ទាយមានជ័យ៖ តាមប្រភពប្រជាពលរដ្ឋបានលើកឡើងថា នៅក្នុងខេត្តបន្ទាយមានជ័យ សំបូររឿងអាស្រូវជាច្រើន ដែលថ្នាក់ដឹកនាំមួយចំនួននៅក្នុងខេត្តនេះ មានដូចជាលោក ង៉ោ ម៉េងជ្រួន ជាមន្ត្រីដែលពោរពេញទៅដោយរឿងអាស្រូវជាប់ខ្លួន បែរជាបានឡើងឋាន:ទៅវិញ? សូមACUនិងក្រសួងមហាផ្ទៃ ជួយសេីបអង្កេតមើល ភាពមិនប្រក្រតី ដែលបង្កឡើងដោយអតីតចៅហ្វាយក្រុងប៉ោយប៉ែតនេះផង បច្ចុប្បន្ននេះលោក ង៉ោ ម៉េងជ្រួន ត្រូវបានឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដោយផ្តល់សិទ្ធិអោយ លោក ង៉ោ ម៉េងជ្រួន កាន់ការងារសេដ្ឋកិច្ចទាំងអស់ទូទាំងខេត្ត និងដំណោះស្រាយដីធ្លីក្នុងក្រុងប៉ោយប៉ែត។ ជាទូទៅឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ានជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ស្រលាញ់ភាពយុតិ្តធម៌ ស្រលាញ់សន្តិភាពនិងអភិវឌ្ឍន៍ តែងតែផ្តល់ដំបូងមានជាច្រើនក្នុងការជំរុញមន្ត្រីថ្នាក់ក្រោមជាតិអោយខិតខំបំពេញកាតព្វកិច្ចដើម្បីបំរើប្រជាពលរដ្ឋនិងយកចិត្តទុកដាក់អោយបានភ្ជាប់ផ្ជួន តែគួរអោយសោកស្តាយ អនុសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ហាក់ដូចជាមិនមានប្រសិទ្ធិភាព ជាមួយមន្ត្រីក្រោមឱវ៉ាតទៅវិញ ដូចពាក្យចាស់លោកពោលថាគោរពអស់ពីដួងចិត្ត តែការគិតខុសពីទង្វើដែលខ្លួនកំពុងសាង។ មណ្ឌល​សុខភាព​ប៉ោយ​ប៉ែ​ត​មួយ​ដែល​មាន​ទីតាំង​ជាប់​ដងផ្លូវ​ជាតិ​លេខ​5 ជិត​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្នុងភូមិ​ក្បាលស្ពាន​01 សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត មាន​ប្រភព​បែកធ្លាយ​ថា មាន​គេ​ចូល​ចែចូវ​ចង់​ដោះ​ដូរ​ទៅ​ទីតាំង​ថ្មី​។ ពាក់ព័ន្ធ​ករណី​ចង់​ដោះ​ដូរ​មណ្ឌល​សុខភាព​ប៉ោយ​ប៉ែ​ត​នេះ កន្លង​មក គេ​ធ្លាប់តែ​ឮ​ល្ហៀ​ង​ៗ​ក្រោយមក​ក៏​ស្ងប់ស្ងាត់​ទៅ​វិញ តែ​ម្តងនេះ​ប្រហែលជា​ទប់​លែង​ជាប់​ហើយ ព្រោះ​ដី​កំពុង​មាន​សន្ទុះ​ថ្លៃ​កប់​ពពក​ពេល​ចិន​ចូល​មក​ស្នាក់​នៅ​។ ម្យ៉ាង​ទីតាំង​ចាស់​ស្ថិត​នៅ​ចំណុច​ខាងលើ​ត្រូវប៉ាន់ ព្រោះ​ក្បែរ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ដែល​ជាទី​ប្រជុំជន​ផង​ដែរ​។ ពាក់ព័ន្ធ​ប្រភព​ព័ត៌មាន​ខាងលើ មន្ត្រី​ពេទ្យ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ប្រាប់​ខ្មែរជាយដែនតាម​ទូរស័ព្ទ​ថា រឿង​ដោះ​ដូរ​នោះ​អាច​ប្រហែល​ដែរ ព្រោះ​មាន​គេ​មក​សួរ​ថា តើ​ចង់​ប្តូរ​ទេ? ហើយ​មន្ត្រី​ដដែល​រៀបរាប់​ពី​ទីតាំង​ចាស់​ថា ដី​ទាប​ពេល​រដូវភ្លៀង មានទឹក​ជ្រាប​ចូល ឯ​ដំបូល​ក៏​យ៉ាប់​ដែរ ដែល​ការ​ត្អូញត្អែរ​នេះ​អាច​សបញ្ជាក់​ថា សង្ស័យ​ជា​ការ​ត្រូវរ៉ូវ​គ្នា​ហើយ​ក៏​ថា​បាន​។ មិនតែប៉ុណ្ណោះ​មន្ត្រី​ដដែល​ថា ទីតាំង​ថ្មី និង​មាន​ផ្ទៃដី​ធំ​ជាង​មុន គឺ​ទំហំ​1​ហិ​កតា ហើយ​អគារ​មណ្ឌល​សុខ​ភាព​ថ្មី និង​មានកំ​ពស់​5​ជាន់ បំពាក់​ទៅ​ដោយ​ម៉ាស៊ីនត្រជាក់ និង​មាន​ជណ្តើរយន្ត ខណៈ​ទីតាំង​ចាស់​បច្ចុប្បន្ន​មាន​ទំហំ​តែ​ជាង4000​ម៉ែត្រការ៉េ​។ ប្រភព​ថា អ្នក​ចូល​ចែចូវ​មណ្ឌល​សុខភាព​ប៉ោយ​ប៉ែ​ត​នោះ ជា​មន្ត្រី​សាលា​ខេត្តបន្ទាយមានជ័យ​ម្នាក់ ប៉ុន្តែ​មិន​ប្រាប់​ឈ្មោះ​នោះ​ទេ​។ មន្ត្រី​ខាងលើ​ប្រាប់​ថា ការ​ចែចូវ​ប្រុង​ដោះ​ដូរ​កើត​មាន​ជិត​កន្លះ​ឆ្នាំ​ហើយ​ៗ​ថា អ្នក​ចូល​ចែចូវ​គេ​ទៅ​មក​ពិនិត្យ​មើល​ទី​តាំ​មណ្ឌល​សុខភាព​ចាស់​3​ទៅ​4​ដង​មក​ហើយ​។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
977 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8126 នាក់
ខែនេះ :
27679 នាក់
3 ខែនេះ :
61512 នាក់
សរុប :
2512219 នាក់