ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ពលរដ្ឋចាំមើលថា តើអាជ្ញាធរ ចាត់វិធានការទៅលើក្រុមហ៊ុនរបស់លោកឧកញ៉ា ឡៅ ប៊ុនប៉ា ដែលបានធ្វើអោយមនុស្សស្លាប់ តើមានការទទួលខុសត្រូវកំរិតណា?
Sa,15 August 2020 (Time 08:31 )
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1128នាក់)


បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទន្ទឹងរង់ចាំមើលថា ឧបទ្ទវហេតុបាក់រលំដងសន្ទូចសង្កត់ស្លាប់ និងរងរបួសនៅក្នុងប៉ោយប៉ែត អាចមានវាសនាទទួលបានថវិកា ដូចបាក់អាគារនៅខេត្តកែប និងក្រុងកំពង់សោមដែរឬទេ? ព្រោះអីមហាជនកំពុងតែចង់ឃើញ វិធានការរបស់អាជ្ញាធរខេត្តបន្ទាយមានជ័យ ស្ថាប័នតុលា និងមន្រ្តីជំនាញ អនុវត្តបន្តឹងអាជ្ញាទៅលើក្រុុមហ៊ុន ដែលមានយីហោ(ដឺផាកសុីធីប៉ោយប៉ែត) ជារបស់ឧកញ៉ាឡៅ ប៊ុនប៉ា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ក្នុងការធ្វេសប្រហែស ធ្វើអោយមនុស្សស្លាប់ចំនួន៥នាក់ និងរបួស៤នាក់ ។ ប្រភពព័ត៌មាន ដែល​ទទួល​បាន បាន​បញ្ជាក់ថា ​ក្រុមហ៊ុន​សន្ទូច​ដែលមក​ស្ទូច​សំណង់សាងសង់​បុរី​របស់​លោក ឧកញ៉ា ឡៅ ប៊ុនប៉ា​ គឺ​មាន​មូលដ្ឋាន​នៅរាជធានីភ្នំពេញ ​គឺ​មក​មុនកើតហេតុ​១​សប្ដាយ៍​បានខូច​សន្ទូចរួចហើយ ​តែបាន​ជួសជុលរួចរាល់សព្វគ្រប់​ក៏ដំណើរការ​បង្កកើតជាហេតុការ​គ្រោះថ្នាក់​ដ៏​រន្ធត់​សោកសង្រេង​បែបនេះ ​។ បន្ទាប់ពីកើតហេតុគេឃើញ ក្រុមហ៊ុន​ដឹផាក ស៊ីធី ​បុរី​របស់​លោក​ឧកញ៉ា ឡៅ ប៊ុនប៉ា បានចូលរួមចូលបុណ្យសព្វ​ជនរងគ្រោះ​ក្នុង​ម្នាក់​ ៣០០ដុល្លារ ជា​សំណង​បឋម​ ក្នុងការ​ចូលរួមបុណ្យសព្វ។ ​ដោយ​ឡែក​ចំពោះនីតិវិធីបន្ទាប់នោះ​ សមត្ថកិច្ច​​​កំពុងចាត់ការ​ ក្នុងនោះ​ លោក គាត ហុល ​អភិបាលក្រុងប៉ោយប៉ែត ​បាន​ឲ្យដឹងថា យើងបាន​​សម្រេច​ផ្អាក​សកម្មភាពការងារ​ ក្រុមហ៊ុន​បុរី​ដឹផាក ​ស៊ីធី ​របស់លោកឧកញ៉ា ​ឡៅ ប៊ុនប៉ា ​ជា​បណ្ដោះអាសន្ន​​ហើយ​ ចំពោះ​វិធានការផ្សេងៗ ​កំពុងចាត់ការ​​ទៅតាមផ្លូវច្បាប់ ។​​ សម្រាប់​លោកឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ​ស្នងការ​រងនគរបាលខេត្តបន្ទាយមានជ័យ ​បាន​ឲ្យដឹងថា ចំពោះ​នីតិវិធីផ្នែក​ព្រហ្មទណ្ឌ​ បាន​ក​សាងសំណុំរឿង​បញ្ជូន​ទៅ​តុលាការ​រួច​ហើយ​ ក្នុងនោះ​តាមការ​ពិនិត្យ​កោសលវិច័យ ​ ឃើញថា ទី​១​ ,ខុស​បច្ចេកទេស​មិន​បាន​ពិនិត្យ​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ ហើយ​ដី​មាន​សភាព​ទន់​ជ្រាយ​ ផ្អៀងម្ខាង ​រួមផ្សំ​​នឹង​ខ្យល់​ផង​នោះ ​ធ្វើ​ឲ្យ​ដួល​រលំ​ដង​សន្ទូច​ដែល​ស្ទូចធ្ងន់​តែម្ដងទៅ​ ។ទី​២​,គឺ​អ្នក​បញ្ជា​គ្រឿង​ចក្រ​ មាន​ការ​ធ្វេស​ប្រហែស ។ បច្ចុប្បន្ន​អ្នក​បញ្ជាគ្រឿងចក្រត្រូវ​បាន​ឃាត់ខ្លួន ​បញ្ជូន​ទៅតុលាការ​ ។ ដោយឡែក​មេការ​ទុក​ឲ្យ​តុលាការ​ចាត់​ការបន្ដ។ ​ បច្ចុប្បន្ន​មេការ​ទទួល​ខុសត្រូវ​បញ្ជាគ្រឿងចក្រ ​បានរត់គេចខ្លួនបាត់ស្រមោល​។ បើ​យោង​តាម​ការ​បញ្ជាក់​បន្ថែម​ពី​ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ​បានលើកឡើង​ថា​ ជនបង្ក​គឺជា​អ្នកបញ្ជា​គ្រឿងចក្រ ​កំពុងស្ថិត​ក្រោម​រង្វង់​នៃ​ច្បាប់​ មួយទៀត​ជា​ម្ចាស់​បុរី ក៏​ជា​អ្នកទទួលខុសត្រូវ​ដែរ​ ដូចនេះ ​អ្នកទទួលខុសត្រូវ​មាន​អ្នក​បញ្ជា​គ្រឿងចក្រ​ និង​ម្ចាស់​បុរី បើ​ទោះ​ជន​ទាំង​២ ​មាន​ចេតនា​ ឬ​គ្មាន​ចេតនា​ក្តី ​ក៏​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ដែរ។ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ​បានបន្ថែមទៀតថា ​គឺ​ពុំ​ទាន់​មាន​ភាគី​ខាង​ណា​ទទួលខុសត្រូវ​ចំពោះ​អ្នក​ស្លាប់​នៅឡើយ​ទេ​ ដែល​សាកសព​កំពុង​តម្កល់​ធ្វើបុណ្យ​ពី​សំណាក់​គ្រួសារ​នៅ​វត្ត​មួយ​កន្លែង​ក្នុង​ក្រុង​ប៉ោយប៉ែត​។ គួរម្លឹកផងដែរថា កាលពី​រសៀល​ថ្ងៃទី​១២ សីហា មាន​មនុស្ស​០៥​នាក់​បាន​ស្លាប់ និង​០៤​នាក់​ទៀត​បាន​រងរបួស​ធ្ងន់ និង​ស្រាល ដោយសារ​រលំ​ដង​ស្ទួ​ច​​សង្កត់​ពីលើ ​​​​ពេល​កំពុង​ស្ទូច​សាងសង់​​ក្រុមហ៊ុន​​បុរី​ដឹផាក​ ស៊ីធី ​របស់​លោកឧកញ៉ា ឡៅ ប៊ុនប៉ា ​​ស្ថិតនៅ​ភូមិ​គីឡូ​លេខ​៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
683 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7832 នាក់
ខែនេះ :
27385 នាក់
3 ខែនេះ :
61218 នាក់
សរុប :
2511925 នាក់