ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ពលរដ្ឋនៅក្រុងប៉ោយប៉ែតបានលើកឡើងថា ភូមិ ឃុំសុវត្ថិភាព៩ចំណុចរបស់ក្រសួងមហាផ្ទៃ ត្រូវបានមន្រ្តីអនុវត្តន៍ច្បាប់យកមកទ្រាប់គូថអង្គុយ
Sa,01 August 2020 (Time 06:58 )
ដោយ ៖ សុីណេត (ចំនួនអ្នកអាន: 1307នាក់)


បន្ទាយមានជ័យ÷ ពលរដ្ឋនៅភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែតថា ពួកគាត់ដេកមិនលក់ទេ ព្រោះព្រួយបារម្ភ និងភ័យខ្លាចបាត់បង់ទ្រព្យសម្បត្តិ ក្រោយពីមានមន្ត្រីប៉ូលិសឈ្មោះ អុន ដែលគេស្គាល់ថា មានអង្គភាពនៅនគរបាលការពារព្រំដែនគោក វរសេនាតូចថ្មើរជើងលេខ៨៩១ មកជួលផ្ទះពលរដ្ឋដាក់ទូបាញ់ត្រី ចំនួន៤គ្រឿង ។ ទង្វើរបស់ នគរបាលខាងលើ ធ្វើឲ្យប៉ះពាល់ដល់មុខមាត់ សាមីអង្គភាពយ៉ាងខ្លាំង ដូច្នេះតម្រូវឲ្យលោក ហាំ វណ្ណះ មេបញ្ជាការវរ លេខ៨៩១ គប្បីមានវិធានការជាបន្ទាន់លើ មន្ត្រីក្រោមឱវាទរបស់ខ្លួន ជៀសវាងរងការរិះគន់ពីមជ្ឈដ្ឋានមហាជន ។ ប្រជាពលរដ្ឋរស់នៅ ជិតទីកន្លែងបនល្បែងខាងលើបាន លើកឡើងថា ទីតាំងបាញ់ត្រីដែលដោយមន្ត្រីប៉ុលិស ពោពេញទៅដោយ យុវជនសេពថ្នាំញៀន ដូចហែកឋិនគគ្រឹកគគ្រេង បង្កើតឲ្យភូមិឃុំ អសន្តិសុខខ្លាំងណាស់ ព្រោះទាំងយប់ទាំងថ្ងៃ មនុស្សចេញចូល២៤ម៉ោង ។ចំណែកទ្រព្យសម្បតិ្ត ពលរដ្ឋដែលនៅជិតកន្លែងទីតាំង បនល្បែងនោះបាត់បង់ស្ទើរាល់យប់ គ្មានដែនឃើញអស់លោក សមត្ថកិច្ចណាចេញមុខ មកទប់ស្កាត់ទេ ពលរដ្ឋថា បើមិនបង្រ្កាប ទីតាំងបនល្បែង ខុសច្បាប់នេះទេ ពួកគាត់នឹងផ្តិតស្នាមមេដៃ ប្តឹងទៅគណៈបញ្ជាការឯកភាពក្រុងជាមិនខាន ។ ប្រភពព័ត៌មានជាក់លាក់ បានឲ្យដឹងថា ម្ចាស់អាជីវកម្មល្បែងស៊ីសងខុសច្បាប់ ខាងលើនេះ ឈ្មោះ តាំង មេង ឌី ជាមេល្បែងអនឡាញ ដ៏ធំ១រូបនៅក្រុងប៉ោយប៉ែត មេក្លោងរូបនេះ ធ្លាប់ផឹកស៊ីស្រវឹង បើកឡានសេរីទំនើប បុករះពលរដ្ឋ នៅចំណុចសាលា ព្រហ្មនិម្មិតម្តងកាលពីកន្លងមក ហើយប្រភពថា ឈ្មោះ តាំងមេង ឌី នេះ បានប្រើឲ្យ ឈ្មោះ អុន និង ឈ្មោះ ហុង ជាអ្នកមើលការខុសត្រូវលើទូបាញ់ត្រីលើទូបាញ់ត្រី ខាងលើ ប៉ុន្តែ ថ្មីៗនេះ តួអង្គ តួឯក ដែលចាត់តាំងដោយ រង ម៉េង ឌី នោះ ត្រូវបានប្តូររូបភាពហើយដែរ ។ ពាក់ព័ន្ធ នឹង ទីតាំង បនល្បែងបាញ់ត្រីដដែល អ្នកភូមិថា ពួកគេធ្លាប់ឃើញ លោក អឹម សុភារ: នាយប៉ុស្តិ៍ សង្កាត់រដ្ឋបាល ប៉ោយប៉ែត នៃអធិដ្ឋាន ក្រុងប៉ោយប៉ែតជិះម៉ូតូ ម៉ាក PCX ស្លៀកពាក់ស៊ីវិល មកអើតលើមម្តងដែរ តែមិនត្រូវបង្ក្រាបឡើយ សង្ស័យថា មេល្បែងមានជាប់ សាច់ឈាមជាមួយ លោក នាយប៉ុស្តិ៍ទេដឹង បានចិត្តមិនដាច់បែបនេះ ? ។ ចំណែក លោក សក្តិ៥ ធិន សុិនដេត អធិការនគរបាល ក្រុងប៉ោយប៉ែត ពេលអ្នកសារព័ត៌មាន ផ្តល់ដំណឹងស្តីពី បនល្បែង បានត្រឹមតែ ថា បាទចាំទៅមើល ហើយក៏បិទទូរស័ព្ទយ៉ាងលឿន ។ បញ្ហាស្ពឹកស្រពន់ របស់មេនគរបាល ក្រុងប៉ោយប៉ែត ដែលគ្រប់គ្រង តំណែងយូរឆ្នាំបានធ្វើឲ្យប្រជាពលរដ្ឋ ងឿងឆ្ងល់ និងសង្ស័យថា សមត្ថកិច្ចអាចជាប់ពាក់ព័ន្ធ និងបនល្បែង ខុសច្បាប់ទាំងនោះ ពុំនោះទេ មុខជា មានវិធានការជាមិនខាន ។ បើទោះជាយ៉ាងណា ពលរដ្ឋនៅតែ លើកឡើងថា លោក ផ្កាយពីរ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ដែលល្បីរន្ទឺ ថា គ្រប់អាយុ ដាក់ឲ្យចូលនិវត្តន៍ហើយនោះ មុខជា ចេញបញ្ជាបង្ក្រាបលើទីតាំងបនល្បែងខុសច្បាប់នោះជាមិនខានដើម្បីចង់ដឹងថា មួយជាម្ចាស់នៃបទល្មើសនោះ ព្រោះលោក ក៏ស្អប់ខ្ពើមក្រុមអ្នកដើរលួចទ្រព្យសម្បត្តិរបស់អ្នកស្រុកដែរ !។ ហើយកន្លងទៅ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានកោតសសើរដល់លោក អាត់ ខែម ដែលពលរដ្ឋដឹងថា គ្មានប្រវត្តិបង្ក្រាបបនល្បែងម្តងណាសោះនោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
300 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7449 នាក់
ខែនេះ :
27002 នាក់
3 ខែនេះ :
60835 នាក់
សរុប :
2511542 នាក់