ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អាជ្ញាធរបន្ទាយមានជ័យ លែងអោយតម្លៃឧបនាយករដ្ឋមន្រ្តីកែ គឹមយ៉ាន
Fr,21 August 2020 (Time 02:41 )
ដោយ ៖ សុីណេត (ចំនួនអ្នកអាន: 1337នាក់)


បន្ទាយមានជ័យ៖ តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបានលើកឡើងថា នៅក្នុងខេត្តបន្ទាយមានជ័យ សំបូររឿងអាស្រូវជាច្រើន ដែលបានកើតមានក្នុងខេត្តនេះ ក្រោមការដឹកនាំរបស់ លោក អ៊ុំ រាត្រី ជាអភិបាល នៃគណ:អភិបាលខេត្តបន្ទាយជ័យ មានដូចជាវិវាទដីធ្លី កាយដីភ្នំ និងកាយដីក្រោមស្ពានទឹកថ្លាជាដើម ដែលជាសម្បត្តិរបស់រដ្ឋ ដែលបានឃុបឃិតគ្នាជាមួយក្រុមហ៊ុន តាហួរ ។ ជាទម្លាប់​របស់​ អភិបាល​ ខេត្ត​ បន្ទាយមានជ័យ​ ពេល​មានរឿងអ្វីមួយ​កេីតឡេីងនៅ​ខេត្ត​ ក្រៅពី​ ធ្វើ​របាយការណ៍​ភូតកុហក​ គឺ​ មិនដែល​ទទួល​ស្គាល់​ ទង្វើ​ខុស​ឆ្គង​របស់​ខ្លួន​ទេ​ ។ ជាក់ស្ដែង​ករណី​ ជនរងគ្រោះ​បញ្ហា​ដីធ្លី​ ទុយ​ ស្រស់​ ដែល​ត្រូវបានចាប់​ធ្វើ​ទារុណ​កម្ម​រហូតដល់​ស្លាប់​ ក៏​ លោក​ អុំ​ រាត្រី​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ហ៊ាន​ធ្វើ​របាយការណ៍​ ភូតកុហក​មហាជន​ និង​ ថ្នាក់ដឹកនាំ​ដែរ​ ។ បេីគ្មាន​ការអន្តរាគមន៍ពី​ សម្ដេចតេជោ​ ហ៊ុន​ សែន​ គ្រួសារ​ជនរងគ្រោះ​មិនទទួល​បាន​យុត្តិធម៌​ទេ​ ។ នៅ​មានរឿងថ្មីៗកន្លងមកទៀត​ ពាក់ព័ន្ធ​នឹង​ការ​ តែងតាំង​ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​សៀម​រាប​ មកជា​អភិបាល​ស្រុក​ម៉ាឡៃ​ បំពាន​អនុសាសន៍​ណែនាំ​របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ ក៏​ លោក​ អុំ​ រាត្រី​ ហ៊ាន​បំពាន​ដែរ​ ។ ក៏ប៉ុន្តែ​ដោយសារ​ សារព័ត៌មាន​រិះគន់​ខ្លាំង​ពេក​ លោក​ អុំ​ រាត្រី​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ក៏ដកថយវិញ​ ។ ឥលូវ​នេះ​ ថៅកែ​ឡានដឹក​ដី​ កាយដី​បំផ្លាញ​គល់ស្ពាន​ទឹក​ថ្លា​ ក៏ឆ្លេីយដោះសារទៀតហេីយ​ ។ បេី​ធ្វើ​ដល់​ អភិបាល​ខេត្ត​ មិនចេះទទួល​ស្គាល់​ កំហុស​ឆ្គង​របស់​ខ្លួន​ ខេត្ត​នឹងមិនរីកចំរេីនទេ​ ។ ដែលត្រូវបានបណ្តាញសង្គម របស់លោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី បានបង្ហោះនូវលើបណ្តាញសង្គមហ្វេសបុកថា ស្រណោះជើងស្ពានទឹកថ្លាណាស់ គេកាយយកដីជិតដាច់ហើយ សូមលោកមន្រ្តីដែលមានតួរនាទីជួយមើលៗផង ព្រោះស្ពាននេះឯកឧត្តមកែ គឹមយ៉ាន លោកខំអភិរក្សទុកអោយក្មេងជំនន់ក្រោយបានស្គាល់ សូមអាជ្ញាធរខេត្តបន្ទាយមានជ័យជួយបំភ្លឺផង ។ ពាក់ពន្ធ័បញ្ហាខាងលើ សូមអោយក្រសួងមហាផ្ទៃចាត់តាំងអធិការកិច្ច ស៊ើបអង្កេតស្រាវជ្រាវភាពមិនប្រក្រតីទៅលើថ្នាក់ដឹកនាំរបស់ខេត្តបន្ទាយមានជ័យផង កុំអោយប៉ះពាល់ពាល់ដល់ប្រមុខរដ្ឋាភិបាលដែលលោកតែងតែគិតគូផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ ។ ឯកឧត្តមកែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន និងជាប្រធនក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ ដែលស្រលាញ់ភាពយុត្តិធម៌ ស្រលាញ់សន្តិភាព ក្នុងការអភិវឌ្ឍន៍ តែងតែបានផ្តល់ដំបូន្មានជាច្រើន ក្នុងការជំរុញអោយមន្រ្តីថ្នាក់ក្រោមជាតិ អោយខិតខំបំពេញកាតព្វកិច្ច ដើម្បីបំរើប្រជាពលរដ្ឋ និងយកចិត្តទុកដាក់អោយបានខ្ជាប់ខ្ជួន តែគួរអោយសោកស្តាយអនុសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ហាក់ដូចជាមិនមានប្រសិទ្ធភាពជាមួយមន្រ្តីក្រោម ឱវាទទៅវិញ ដូចពាក្យចាស់លោកពោលថា គោរពអស់ពីដួងចិត្ត តែការពិត គិតខុសពីទង្វើរដែលខ្លួនកំពុងសាង ។ គួរអោយសោកស្តាយមិនគួរប្រមុខរដ្ឋាភិបាល យកមន្រ្តីដែលស្ពឹកស្រពន់ (មន្រ្តីជើង១០)មកដឹកនាំក្នុងខេត្តបន្ទាយមានជ័យសោះ ឫក៏មន្រ្តីគណ:បក្សប្រជាជនយើងចូលចិត្ត រពឹសដៃផ្ទៃឆ្អែត ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
961 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8110 នាក់
ខែនេះ :
27663 នាក់
3 ខែនេះ :
61496 នាក់
សរុប :
2512203 នាក់