ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តើអ្នកកាសែតនៅតែបន្ត រងនៅអំពើហឹង្សាយ៉ាងសាហាវព្រៃផ្សៃបំផុត ពីសំណាក់ក្រុមឧក្រិដ្ឋជន បំផ្លាញ់ធនធានធម្មជាតិឬ ?
So,23 August 2020 (Time 07:38 )
ដោយ ៖ រតនា (ចំនួនអ្នកអាន: 909នាក់)


ក្រចេះ៖ ថ្ងៃទី 22 ខែសីហា ឆ្នាំ 2020 ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ឈ្មួញឈើឈ្មោះ សម្បត្តិ មានខ្នងបង្អែករឹងមាំហើយទើបប្រហើនមិនខ្លាចសម្ថកិច្ចនិងសារពត៌មានទាល់តែសោះហើយអាចដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ក្នុងខេត្តក្រចេះ យ៉ាងគគ្រឹកគ្រេងដោយគ្នានញញើតអ្វីទាំងអស់ សេចក្តីរាយការណ៍ពីប្រជាពលរដ្ធ ស្រុកសំបូរ និងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះឈ្មួញឈ្មោះ សម្បត្តិ ធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ទាំងយប់ទាំងថ្ងៃ ដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយ។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ឈ្មួញឈ្មោះ សម្បត្តិ​ ប្រើប្រាស់រថយន្តសាំយ៉ុងកែច្នៃដឹកជញ្ជូនឈើបានរាប់សិបម៉ែត្រគូបក្នុងមួយគ្រឿងៗ ចេញពីតំបន់ព្រៃឡង់ខេត្តក្រចេះ ចូលទៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ដោយគ្មានក្លាចសំណាញ់ច្បាប់អ្វីទាំងអស់។ សសូម្បីតែមន្ត្រីសមត្ថកិច្ចជំនាញពាក់ព័ន្ធ ចេត្តកំពង់ចាមនឹងខេត្តក្រចេះ ក៏មិនចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះ សម្បត្តិ ដែលបន្តប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងគឃ្លើននោះដែរ។ តាមប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តក្រចេះ បានឲ្យដឹងថា ឈ្មួញឈ្មោះ សម្បត្តិ ដឹកជញ្ជូនឈើចេញពីស្រុកសំបូរ និងស្រុកព្រែកប្រសព្វ ដោយឆ្លងកាត់មុខស្នាក់ការមន្ត្រីបរិស្ថាន ស្នាក់ការមន្ត្រីរដ្ឋបាលព្រៃឈើនិងប៉ុស្តិ៍ត្រួតពិនិត្យរបស់សមត្ថកិច្ចពាក់ព័ន្ធជាច្រើនកន្លែង។ ក៏ប៉ុន្តែគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបផង។ សូមសំណូមពរដល់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មាធិការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ មេត្តាបើកការស៊ើបអង្កេតនិងមានវិធានការចំពោះឈ្មួញខាងលើម្នាក់នេះផង ។ ជាក់ស្តែងដូចសកម្មភាពនៅក្នុងឃ្លីបវីដេអូ ក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើ បុកឡានខាងសារពត៌មានហើយថែមទាំងឈ្លោះប្រកែកគ្នា រហូតដល់មានអំពើហិង្សា វាយតប់ នឹងបោកទូរស័ព្ទអ្នកសារពត៌មានទៀតផង។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
661 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7810 នាក់
ខែនេះ :
27363 នាក់
3 ខែនេះ :
61196 នាក់
សរុប :
2511903 នាក់