ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ លោកថេរ សុរិទ្ធិយ៉ា និងបក្ខពួកនាំគ្នាប្រមូលលុយពីរថយន្តដឹកទំនិញចេញចូលថៃ ដោយមិនខ្លាចអង្គភាពប្រឆាំងអំពើពុករលួយ
Di,25 August 2020 (Time 08:46 )
ដោយ ៖ ណារ៉ុង (ចំនួនអ្នកអាន: 901នាក់)


ឧត្តរមានជ័យ៖ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា លោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ បានឲ្យដឹងថា សម្រាប់រថយន្តថៃចូលមកដឹកដំឡូងមី​ពីទឹកដីខ្មែរ ត្រូវបង់លុយក្នុង១គ្រឿង៤០០បាត ហើយសម្រាប់រថយន្តដឹកទំនិញពីទឹកដីថៃចូលទឹកដីខ្មែរ ក៏ត្រូវលោក ថេ សុរិទ្ធិយ៉ា តម្រូវឲ្យបង់លុយតាមការកំណត់ដែរ។ ជាងនេះទៅទៀត រថយន្តដឹកមាន់ដឹកជ្រូកចូលទឹកដីខ្មែរតាមច្រកអូរស្មាច់ ត្រូវបង់លុយក្នុងមួយគ្រឿងចាប់ពី៨០០បាតដល់១០០០បាត ឬច្រើនជាងនេះតាមទំហំរថយន្ត ។ រីឯរថយន្តដឹកជញ្ជូនគ្រឿងសំណង់ត្រូវបង់លុយ១៥០០បាត។ ក្នុងមួយថ្ងៃៗមានរថយន្តដឹកទំនិញ ដឹកមាន់ ដឹកជ្រូក ដឹកគ្រឿងសំណង់ ពីទឹកដីសៀម ចូលស្រុកខ្មែររាប់រយគ្រឿងដូច្នេះលោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ និងលោក ទា ប៉ាវសំណាង ប្រមូលលុយបានមិនតិចឡើយ។ ប្រភពខ្លះបានឲ្យដឹងថា ដោយសារអាងមានបង្អែករឹងមាំទើបលោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ ហ៊ានប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹង តាមរយះប្រើប្រាស់អំណាចនិងតួនាទីរបស់ខ្លួនប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញបន្ទុកគ្មានញញើតអ្វីទាំងអស់។ ប្រភពបានលើកឡើងទៀតថា លោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ និងអនុប្រធានឈ្មោះ​ ទា ប៉ាវសំណាង ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងសុខស្រួល ហើយធ្វើការគាបសង្កត់លើមន្ត្រីតូចតាចក្រោមឱវាទរបស់ខ្លួនយ៉ាងកំរោល​។ បញ្ហានេះគឺជារឿងដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ មិនគួរបណ្តែតបណ្តោយឲ្យលោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ និងលោក ទា ប៉ាវសំណាង ធ្វើអ្វីៗតាមអំពើចិត្តទៀតទេ។ ប្រភពបានឲ្យដឹងទៀតថា លោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ ប្រើប្រាស់តែបក្ខពួករបស់ខ្លួនឲ្យបំពេញការងារប្រមូលលុយតាមរបៀបពុករលួយ ហើយច្រកអូរស្មាច់ កំពុងក្លាយទៅជាកន្លែងអាជីវកម្មផ្តាច់មុខរបស់លោក ថេរ សុរិទ្ធិយ៉ា និងលោក ទា ប៉ាវសំណាង ទៅហើយ។ មិនតែប៉ុណ្ណោះលោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ និងលោក ទា ប៉ាវសំណាង តែងតែទន្ទេញឈ្មោះនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដើម្បីបិទបាំងទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
614 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7763 នាក់
ខែនេះ :
27316 នាក់
3 ខែនេះ :
61149 នាក់
សរុប :
2511856 នាក់