ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តំណាងពលរដ្ឋប្តឹងមន្រ្តីខិលខូចមួយចំនួន នៅក្នុងបន្ទាយមានជ័យ ទៅACU រឿងទំនាស់ដីធ្លី
Di,25 August 2020 (Time 06:21 )
ដោយ ៖ សុីណេត (ចំនួនអ្នកអាន: 1718នាក់)


បន្ទាយមានជ័យ៖ ដោយសារតែអស់ទំនុកចិត្តលើតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ និងមន្ត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យ ពេលនេះ​តំណាងពលរដ្ឋក្រោមការជួយជ្រោមជ្រែងពីក្រុមអ្នកច្បាប់ បានរៀបចំពាក្យបណ្តឹង និងដាក់ប្តឹងទៅកាន់ អង្គភាពប្រឆាំងអំពើរពុករលួយ ចោទប្រកាន់មន្ត្រីគ្រាក់ៗ ក្នុងខេត្ត អតីតៈអភិបាលក្រុងប៉ោយប៉ែត អតីតៈប្រធានសុរិយោដីខេត្ត អតីតៈមេឃុំ មន្ត្រីតុលាការ និងមេប៉ូលីសខេត្ត ដែលកន្លងមកបានឃុបខិតគ្នាជាប្រព័ន្ធ រួមដៃគ្នាជាមួយលោក ទុយ វ៉ាន់នី និងលោក លី វ៉ាន់ហុង លួចធ្វើប័ណ្ណកម្មសិទ្ធិយកដីរបស់ប្រជាពលរដ្ឋ ៥១ គ្រួសារ ហើយយកទៅលក់ ឧកញ៉ា ២ នាក់ ។ តាមឯកសារដែលសារព័ត៌មានយើងទទួលបានលិខិតចម្លង នៅក្នុងពាក្យបណ្តឹងនោះ ពលរដ្ឋបានប្តឹងលោក ង៉ោ ម៉េងជ្រួន (អតីតៈអភិបាលក្រុងប៉ោយប៉ែត) លោក លី សារី (អតីតៈប្រធានសុរិយោដីខេត្ត) និងមន្ត្រីគ្រាក់ៗមួយចំនួនទៀតក្នុងខេត្ត ពីបទរំលោភអំណាច រួមទាំងប្តឹងលោក ទុយ វ៉ាននី ផងពីបទសូកប៉ាន់ទិញទឹកចិត្តមន្ត្រីឃុំ សង្កាត់ ក្រុង ខេត្ត និងតុលាការ ដែលកន្លងមកប្រើកម្លាំងប្រដាប់អាវុធខេត្ត ទៅធ្វើបាបពលរដ្ឋ ដើម្បីការពារផលប្រយោជន៍ទុច្ចរឹតរបស់ខ្លួន ។ លោក ទុយ វ៉ាន់នី មិនត្រឹមតែអាងលុយប្រើមន្ត្រីក្នុងខេត្តឲ្យបម្រើខ្លួនជួយធ្វើឯកសារ ឃុបឃិតគ្នាលួចធ្វើប្លង់រឹងយកដីពលរដ្ឋទេ គឺកន្លងមកបានចាយលុយឲ្យចៅហ្វាយខេត្ត ប្រើកម្លាំងប៉េអ៊ឹម នគបាល ដែលជាកម្លាំងប្រដាប់អាវុធរបស់រដ្ឋទៅ កាងការពារដីដែលខ្លួនលួចពីពលរដ្ឋ និងគំរាមកំហែងសតិអារម្មណ៍គ្រប់រូបភាព ។ ថ្មីនេះប្រភពច្បាស់ការបានឲ្យដឹងថាលោក ទុយ វ៉ានី បានយកដីដែលកំពុងមានទំនាស់ ពលរដ្ឋម្ចាស់ដីនៅចរចានៅឡើយនេះទៅលក់ឲ្យ ឧកញ៉ា ២ នាក់ផ្សេងទៀត ទាំងងងើល ។ ដូច្នោះហើយបានជាកន្លងមកលោក ទុយ វ៉ាន់នី ប្រើប្រាស់លោក អ៊ុំ រាត្រី ឲ្យកោះហៅពលរដ្ឋទៅប្រជុំរួចបង្ខំពលរដ្ឋឲ្យព្រមទទួលយកដីតែ 8ម x 20ម ដែល ឧកញ៉ា ២ នាក់នោះចេញលុយទិញដីចំនួនប្រហែល ៣ ហិចតា នៅកន្លែងផ្សេងមកដូរយកដីពលរដ្ឋ ១១៣ ហិចតា ។ ចំណែកក្រុមសារព័ត៌មានរបស់ ព្រំ សាន ដែលព្យាយាមជួយផ្សាយការពារប្រយោជន៍ទុច្ចរឹតឲ្យលោក ទុយ វ៉ាន់នី នោះថ្មីៗនេះបានរៀបចំឆាកថតកុនសំដែងមួយឲ្យលោក ទុយ វ៉ាន់នី សំដែងធ្វើជាជិះម៉ូតូកញ្ចាស់មួយគ្រឿងថា ខ្លួនទើបមកពីវត្ត (?) មិនដឹងរឿងអី តែក្នុងថង់ស្បោងមកពីវត្តនោះ ដាក់សុទ្ធតែឯកសារនិងប្លង់ដីដែលខ្លួនរៀបចំ ដើម្បីនិយាយការពារថាខ្លួនត្រឹមត្រូវ ។ ក្រុមសារព័ត៌មានរបស់ ព្រំ សាន នេះក៏យកកាតអ្នកដារព័ត៌មាន មកបិទបាំងអំពើរអាក្រក់លួចប្លន់ដីពលរដ្ឋនេះដែរ ព្រោះកន្លងមកក្រុមសារព័ត៌មាននេះបានចោទប្រកាន់លាបពណ៌លើប្រជាពលរដ្ឋថា ជាពលរដ្ឋអាណាធិបតេយ្យ ទាំងខ្លួនមិនស្គាល់ប្រវត្តិដីច្បាស់លាស់ផង ហើយក៏ព្យាយាមជួយលាក់បាំងរឿង ក្រុមមនុស្សអាណាថា ជាច្រើននាក់ ដែលលោក ទុយ វ៉ាន់នី ជួលចិញ្ចឹមប្រចាំខែឲ្យទៅសង់ខ្ទមហោះខ្ទមហើរលើដីស្រែរបស់ពលរដ្ឋ និងធ្វើជាក្រុមបង្កអធិករចូលលួចដុតផ្ទះពលរដ្ឋ ។ ឥឡូវនេះរឿងរ៉ាំរ៉ៃមួយនេះ បានធ្លាក់ចូលដៃអង្គភាពប្រឆាំងអំពើពុករលួយ ដោយពលរដ្ឋប្តឹងពួកមន្ត្រីពាក់ព័ន្ធទាំងអស់នេះទៅលោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ដើម្បីបើកការស៊ើបអង្កេត និងចាត់ការតាមច្បាប់ ។ ព្រោះបើអស់ជំនឿចិត្តលើតុលាការហើយ ដឹងថាតុលាការពុករលួយហើយ ដឹងថាមន្ត្រីខេត្ត ក្រុង ស៊ីលុយគេទាំងអស់គ្នាហើយ ចុងក្រោយមានតែ អង្គភាពប្រឆាំងអំពើពុករលួយហ្នឹងហើយ ដែលអាចចាត់ការមន្ត្រីខូច និងអ្នកខូចបាន ដូចករណីដែលអង្គភាពប្រឆាំងអំពើពុករលួយបានចាត់ការលើ អភិបាលរងខេត្តបាត់ដំបង ឧកញ៉ា សង ថន នៅបាត់ដំបងប្រធានសុរិយោដីខេត្តពោសាត់ និងមន្ត្រីផ្គើនអនុសាសន៍ ណែនាំរបស់សម្តេចតេជោ ជាច្រើននាក់ទៀតកន្លងមក ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
754 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7903 នាក់
ខែនេះ :
27456 នាក់
3 ខែនេះ :
61289 នាក់
សរុប :
2511996 នាក់