ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តើមន្រ្តី អាជ្ញាធរណាខ្លះជាប់ពាក់ពន្ធ័ និងលោក ង៉ោ ម៉េងជ្រួន ហើយនាំគ្នាប្រព្រឹត្តអំពើពុករលួយ
Sa,29 August 2020 (Time 06:28 )
ដោយ ៖ សុីណេត (ចំនួនអ្នកអាន: 2109នាក់)


បន្ទាយមានជ័យ÷ ឯកសារបែកធ្លាយបានបញ្ជាក់ថា លោកង៉ោ ម៉េងជ្រួន ធ្វើការងារដោយខុសច្បាប់ និងរំលោភការងាររបស់រដ្ឋ ធ្លាប់បានសុីញ៉េបោះត្រាទុកមុន លើឯកសារដីធ្លី និងទៅលើលិខិតគតិយុត្តិនានា និងសមគំនិតក្នុងអំពើក្លែងបន្លំឯកសារ និងប្រើប្រាស់ ឯកសារសាធារណ:ក្លែងបន្លំ កាងឈ្មួញដីធ្លីទុច្ចរិតខិលខូចមួយចំនួន ដែលមានឥទ្ធិពលខ្លាំង និងមានខ្នងអ្នកធំៗ កាងពីក្រោយ បានឃុបឃិតគ្នាជាប្រព័ន្ធ ជាមួយអាជ្ញាធរមូលដ្ឋាន រំលោភដណ្តើមដីកម្មសិទ្ធិប្រជាពលរដ្ឋជាច្រើន ដែលធ្វើអោយប្រជាពលរដ្ឋរងនូវទឹកភ្នែក និងរងនូវភាពអយុត្តិធម៌ ។ ប្រភពពីលោកសាន ស៊ានហូ បានបកស្រាយនៅក្នុងអង្គប្រជុំនៅសាលាក្រុងប៉ោយប៉ែតកន្លងមកបានបញ្ជាក់យ៉ាងច្បាស់ អំពីមន្រ្តីខិតខូចមួយចំនួនដែលបាននាំគ្នាប្រព្រឹត្តអំពើពុករលួយ ដោយបានឃុបឃិតគ្នាមួយក្រុមឈ្មួញទិញដី និងក្រុមហ៊ុនដែលបានលក់ដីពុះល្វែងនៅក្រុងប៉ោយប៉ែត ដោយបានសុីញ៉េបោះត្រាទុកមុន ដើម្បីរួចផុតកាតព្វកិច្ចបង់ពន្ធប្រថាប់ត្រា ដោយបានសុីញ៉េនៅចុងឆ្នាំ២០១៦ និងដើមឆ្នាំ២០១៧ តាមការពិតក្នុងការទិញលក់និងផ្ទេរសិទ្ធ ក្នុងឆ្នាំ២០១៧ទាំងអស់ ដើម្បីអោយរួចផុតក្នុងការបង់ពន្ធប្រថាប់ត្រា(ពន្ធដារ) ។ ប្រភពបានលើកឡើងទៀតថា លោកង៉ោ ម៉េងជ្រួនអតីតចៅហ្វាយក្រុងប៉ោយប៉ែត បានប្រើប្រាស់មន្រ្តីសាលាក្នុងប៉ោយប៉ែតម្នាក់ឈ្មោះ រ៉េត រ៉ន មានតួរនាទីអនុប្រធានការិយាល័យរដ្ឋបាលទទួលបន្ទុកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូច្នេះហើយទើបលោកង៉ោ ម៉េងជ្រួន កាន់ត្រារនេះ ។ ហើយលេខ​ដែល​លោក ង៉ោ ម៉េងជ្រួនចុះ​លើ​ឯកសារ​ដី​ដែល​ស៊ីញ៉េ​បោះត្រា មុន​សរសេរ​ប្រវត្តិ​ដី​នេះ ក៏​មាន​ជាន់គ្នា​នឹង​ឯកសារ​មុនៗ​ទៀតផង ។ រឿង​នេះ​បើ​ជា​អ្នក​ដទៃ​ប្រព្រឹត្ត​វិញ​និង​ត្រូវ​ជាប់ ចោទ​ពី​បទ​ក្លែ ងប ន្លំ​ឯកសារ​សា​ធា​រណះ​ទាំងស្រុង​! ហើយ​អាច​ជាប់ គុក ។ ​ ទង្វើ​ភ្លើ​ធ្វើចេះ ដើម្បី​រក​លាភសក្ការៈ​រៀប​នេះ វា​បង្ក​ ហានិ ភ័យ​ហើយ អ្នករង គ្រោះ​ គឺ​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់កាស​បន្តិចបន្តួច​យក​ទៅ​ ទិញ​ដី ​ទិញ​ផ្ទះ​ ហើយ​ប៉ះ​ដី​ប្លង់​ត្រួតគ្នា ដែល​លោក​អតីត​អភិបាលក្រុង​ និង​បច្ចុប្បន្ន​ជា​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​ ស៊ី​ញ៉េបោះ​ត្រាទុក​មុន​បង្កជា​ចលាចល​វឹកវរ​។​ ហើយបានឃុបឃិតគ្នា លួចលក់ដីរដ្ឋចំនួន៨ហិតា និងសាលាចិនមួយកន្លែងទៀតក្នុងក្រុងប៉ោយប៉ែត ពុករលួយ ស៊ីញ៉េយកលុយដាក់ចូលហោប៉ៅ បានប្រាក់វ៉ាល់លានដុល្លារអាមេរិក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រសិនបើ​គេ​មិនទាន់​ភ្លេច​ទេ រឿង​លោក ង៉ោ ម៉េង​ជ្រួន បង្ក​កាល​ខ្លួន​នៅ​ជា​អភិបាលក្រុង​ប៉ោយ​ប៉ែត​នេះ មិន​ខុស​កាលពី​ ​ជំនាន់​លោក​អតីត​មេឃុំ​ប៉ោយ​ប៉ែត ខៀវ រដ្ឋា ដែល​រត់​យក​ត្រា​ឃុំ​ទៅ​ជាមួយ​ផង ហើយ​ចេះតែ​បោះ​លើ​ឯកសារ​ដី បណ្ដាល​អោយ​មាន​ការ​វឹកវរ​ម្ដង​ហើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូបញ្ជាក់ថា៖ លោក សាន ស៊ានហូ អភិបាលស្រុកអូរជ្រៅ ធ្លាប់ ផ្ទុះកំហឹ ងជាមួយ និង លោក ង៉ោ ម៉េងជ្រួន អតីតចៅហ្វាយ ក្រុងប៉ោយប៉ែតរូបនេះ និងបានហៅលោក ង៉ោ ម៉េងជ្រួន ថា ជាមនុស្ស មានសារជាតិ ខ្មៅ ងងឹត និងពឹស​ពុល ហើយមាន កលល្បិចប្រព្រឹត្តអំពើពុករលួយច្រើន ព្រមទាំង បក្ខពួកនិយម បានឃុបឃិតគ្នា លួចដីរដ្ឋមួយចំនួន ដែលលោក និងសពអតីត អភិបាលខេត្តគឺ លោកទ្រី ណារិន្ទ ខិតខំរក្សាទុកជាយូរ មកហើយនោះ លួចលក់អស់ហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅតែពីរិះគន់ លោក សាន ស៊ានហូ បានលើកឡើងអំពី ភាពអ វិជ្ជមាន ជាច្រើនរបស់ លោកង៉ោ ម៉េងជ្រូន ដែលធ្វើជាអភិបាលក្រុង ប៉ោយប៉ែត យូរហើយ ប៉ុន្តែគ្មានឃើញ អភិវឌ្ឍន៍អ្វីសោះ ក្រៅតែពីស៊ី ញ៉េយកលុយ ដាក់ចូលហោប៉ៅ នាំគ្នាប្រព្រឹត្តពុកលួយបាន ប្រាក់វ៉ាល់លានដុល្លារអាមេរិក ហើយមិនព្រមធ្វើផ្លូវ អោយប្រជាពលរដ្ឋ បានធ្វើដំណើរទេ តើពេលស្លាប់ទៅយកលុយទៅតាមដែរឬអី?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ង៉ោ ម៉េង​ជ្រួន ជា​មន្ត្រី​ដែល​ពោរពេញ​ទៅដោយ​រឿងអាស្រូវ​ជាប់​ខ្លួន​បែរជា​បាន​ឡើង​ឋានៈទៅ​វិញ ? ឬក៏​មន្ត្រី​គណបក្ស​ប្រជាជន​យើង​ចូល​ចិត្ត​ចឹងដូច​ពាក្យ​ខ្មែរ​ថា​រពឹសដៃផ្ទៃឆ្អែត​អត់​ជាប់គុក​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មតិរបស់មន្រ្តីអង្គការសង្គមសុីវិលបានលើកឡើងថា កាដោះស្រាយជម្លោះដីធ្លី បើយកអ្នកបង្កើតបញ្ហា ទៅដោះទោះ១០ដងទៀត ក៏គូរភាគីមិនអាចទទួលយកបាន និងមានជាដំណោះស្រាយដែរ ។ ម្យ៉ាងទៀត អ្នកទៅដោះស្រាយនោះត្រូវមានបទពិសោធន៍ និងស្តាប់មូល ហេតុ សំណូមពរ និងការទាមទាររបស់ភាគីជនរងគ្រោះផង ។ហើយបើទៅដោះស្រាយ អ្នកដោះមានជំហរស្តាប់តែភាគីម្ខាងហើយសង្កត់ភាគីម្ខាងហើយ គឺមិនអាចរកដំណោះស្រាយដល់ទីបញ្ចប់បាននោះឡើយ ។ ​ សូម​អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួង​អាណាព្យាបាល​មេត្តា​ជួយ​ស៊ើបអង្កេត ​មើល​ភាពមិនប្រក្រ តី​ដែលប​ង្ក​ឡើង​ដោយ​អតីតត​ចៅហ្វាយក្រុង​ប៉ោយ​ប៉ែត​នេះ​ផង​ទាន។ សង្ឃឹមថា នឹង​មាន​ការបំភ្លឺ​​ពី​លោក​ង៉ោ​ម៉េង​ជ្រួន​ក្រោយ​ពី​អត្ថបទ​នេះ​បាន​ផ្សព្វផ្សាយ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
826 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7975 នាក់
ខែនេះ :
27528 នាក់
3 ខែនេះ :
61361 នាក់
សរុប :
2512068 នាក់