ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
យុវជនម្នាក់នៅក្រុងប៉ោយប៉ែត ដែលត្រូវប៉ូលិសបាញ់របួសធ្ងន់ រកជំនួយពីអង្គការសិទ្ធិមនុស្ស ដើម្បីអោយជួយស្វែងរកយុត្តិធម៌
Mo,31 August 2020 (Time 10:02 )
ដោយ ៖ សុីណេត (ចំនួនអ្នកអាន: 1061នាក់)


ខេត្តបន្ទាយមានជ័យ ​៖ មន្ត្រីនគរបាលម្នាក់នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្តក្រុងប៉ោយប៉ែតត្រូវឃាត់ខ្លួន ក្រោយធ្វើសកម្មភាពបាញ់រះ ក្នុងចេតនាសម្លាប់ជនរងគ្រោះ ក៏បណ្ដាលឱ្យុយុវជនម្នាក់ធ្លាយពោះរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោងប្រមាណជាង១០យប់​ កាលពីថ្ងៃទី​ ២៧​ ខែសីហា​ ឆ្នាំ​២០២០​ នៅចំណុចក្បែរប៉ុស្តិ៍រដ្ឋបាល។ លោក សិទ្ធិ ឡោះ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទទួលផែនព្រហ្មទណ្ឌបានអោយដឹងថា ៖ ខ្មាន់កាំភ្លើង ជាជនដៃដល់មានឈ្មោះ រិទ្ធី ពិសិដ្ឋជាមន្ត្រីនគរបាលនៃប៉ុស្តិ៍រដ្ឋបាលនិមិត្តក្រុងប៉ោយប៉ែតជំនាន់ថ្មី ។ បច្ចុប្បន្នកំពុងស្ថិតក្រោមការសួរនាំពីសំណាក់មន្ត្រីជំនាញនៃការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់។ ចំណែកជនរងគ្រោះមានឈ្មោះ នាង​ មករា​ ភេទប្រុសអាយុ២១ឆ្នាំ​ រស់នៅភូមិ​ សង្កាត់ខាងលេី។ បើតាមសំដីម្តាយជនរងគ្រោះ​ បាននិយាយ​ថា​៖ មុនពេលកេីតហេតុ​ នៅវេលាម៉ោងខាងលេី​ មានមន្ត្រីនគរបាល​២នាក់​ បានដេីរតម្រង់មក​ បាញ់មួយគ្រាប់តែម្តង​ ហេីយចំទៅលេីកូនគាត់​ បណ្តាលអោយធ្លាយពោះ​ គ្រានោះគាត់​បានដឹកកូន​ ទៅកាន់មន្ទីរពេទ្យឯកជន​ នៅខេត្ត​បន្ទាយមានជ័យ​។ លោកនាយប៉ុស្តិ៍​ សង្កាត់និមិត្ត​បានអោយដឹងថា​ ៖ ករណីនេះលោកបានរាយការណ៍​ និងបញ្ជូនរបាយការណ៍​ ជូនលោកស្នងការរួចហេីយ។ ជុំវិញការបាញ់បោះសម្លាប់មនុស្ស សេរីហើយបណ្តាលយុវជនម្នាក់រងរបួស ប្រភពព័ត៌មាន​ខ្លះ បានទម្លាយអោយដឹងថា​ ៖ សំណុំរឿងមិនត្រូវបានបញ្ជូនមកកាន់អយ្យការសាលាដំបូងខេត្តនោះទេ ដោយថាជនដៃដល់ជាមន្ត្រីនគរបាលជាប់ថ្មីនោះជាកូនលោកផ្កាយបីដ៏មានឥទ្ធិពលម្នាក់នៅក្នុងក្រសួងមហាផ្ទៃដែលទើបចូលនិវត្តន៍។ប្រភពបានបន្តទៀតថា មន្ត្រីនគរបាលរូបនោះ ត្រូវបានគេកែសំណុំរឿងអោយមានភាពធូរស្រាលដែលអាចដោះលែងអោយមានសេរីភាព ឬ ក៏ពិន័យរដ្ឋបាលអង្គភាព តាមរយះអង្គហេតុបាញ់ការពារខ្លួន។ យោងលើអង្គហេតុនេះ និង ប្រភពបែកធ្លាយករណីរត់ការ ចរចាជាមួយជនរងគ្រោះក្រៅប្រព័ន្ធតុលាការ ជនដៃដល់ ហាក់មានសង្ឃឹមច្រើនក្នុងការដោះលែង ដោយលើកលែងការចោទប្រកាន់ពីអយ្យការ។ មហាជនកំពុងរងចាំមើល ថាវាសនាមន្ត្រីនគរបាលដៃដល់ បាញ់បោះសេរី ឥទ្ធិពលឪពុកជាអគ្គរងនៃក្រសួងមហាផ្ទៃដែលចូលនិវត្តន៍ហើយ អាចជួយកូនប្រុសម្នាក់នេះបានរឺយ៉ាងណា ។ ចំណែកជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ អាចទទួលបានយុត្តិធម៌ដែរឬទេ។ ទោះជាមានករណីរត់ការក៏ដោយ មិនអាចកែសំណុំរឿងពីបទល្មើសបាញ់សម្លាប់ជនរងគ្រោះ មកជាការប្រើសិទ្ធបាញ់ការពារខ្លួនបានឡើយ ខណៈខ្មាន់កាំភ្លើងមានចេតនាទុច្ចរិតប្រព្រឹត្តបទឧក្រិដ្ឋ ដើរតម្រង់មកបាញ់ជនរងគ្រោះតែម្តង ។ បើតាមក្រមព្រហ្មទណ្ឌ​មាត្រា១៩៩​ចែង​ថា​អំពើ​មនុស្សឃាត​ដោយ​ចេតនា​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១០ឆ្នាំ​ទៅ​១៥ឆ្នាំ។ សាច់ញាតិ​គ្រោង​ប្ដឹង​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី៣១​សីហា​ដើម្បី​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ។ មន្ត្រី​សិទ្ធិមនុស្ស លោក ស៊ុំ ច័ន្ទគា ឱ្យ​ដឹង​ថា​នៅ​ក្នុង​ឆ្នាំ២០២០ យ៉ាងហោច​ណាស់​មាន​២ករណី​ហើយ​ដែល​ប៉ូលិស​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​បាញ់​ពលរដ្ឋ​ឱ្យ​រងរបួស និង​ស្លាប់ ដោយ​ពុំ​មាន​ការចាត់​វិធានការ​ផ្លូវច្បាប់។ កាលពី​ដើម​ឆ្នាំ២០២០ មាន​ពលរដ្ឋ​ម្នាក់​នៅ​ក្រុងប៉ោយប៉ែត​ត្រូវ​បាន​ប៉ូលិស​ក្រុងនេះ​បាញ់​ស្លាប់​ក្នុង​រឿងជម្លោះ​ផ្ទាល់ខ្លួន​ទាំង​កណ្ដាល​យប់ និង​ចុង​ក្រោយ​កើត​ឡើង​នៅ​សង្កាត់​និមិត្ត។ លោក​អះអាងថា​ករណី​ទាំងពីរ​នេះ​អាជ្ញាធរ​មិន​ទាន់​ចាប់​ជនដៃដល់​ទាំង​នោះ​មក​ផ្ដន្ទាទោស​បាន​នៅ​ឡើយ៕ មុននេះបន្តិច នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ លោក សិទ្ធិ ឡោះ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទទួលផែនព្រហ្មទណ្ឌបានអោយខាងសារព័ត៌មានដឹងតាមទូរស័ព្ទថា៖ ចំពោះជនសង្ស័យជាមន្ត្រីនគរបាល បច្ចុប្បន្នកំពុងកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការនៅព្រឹកស្អែក។ លោកថា មិនមានករណីដោះលែងឡើយ ព្រោះជាបទល្មើសព្រហ្មទណ្ឌ និងបន្តស្រាវជ្រាវបន្ថែមទៀតតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
779 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7928 នាក់
ខែនេះ :
27481 នាក់
3 ខែនេះ :
61314 នាក់
សរុប :
2512021 នាក់