ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាពលរដ្ឋបាននាំគ្នាប្តឹងអភិបាលរងខេត្តបន្ទាយមានជ័យ ព្រមទាំងបក្ខពួក ដោយបានក្លែងឯកសារសាធារណ: និងប្រើប្រាស់ឯកសារក្លែងទៅតុលាកា
So,09 August 2020 (Time 05:56 )
ដោយ ៖ សុីណេត (ចំនួនអ្នកអាន: 4898នាក់)


​បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ៥១គ្រួសារបានដាក់ពាក្យប្តឹង​ អភិបាលរង​ខេត្ត​បន្ទាយមានជ័យ លោក ង៉ោ ម៉េង​ជ្រួន ដែលជាអតីតអភិបាលក្រុង​ប៉ោយប៉ែ​ត និងលោក លី សារី អតីតប្រធាន មន្ទីររៀបចំដែនដីនគរូនីយកម្មនិងសំណង ខេត្ត​បន្ទាយមានជ័យ​ ហើយបច្ចុប្បន្ន​ឡើងជា​អភិបាលរង​ខេត្ត​បន្ទាយមានជ័យដូចគ្នា ប្តឹងពីបទ “សមគំ និតក្នុងអំពើក្លែង​បន្លំ​ឯកសារ និងប្រើប្រាស់ឯកសារសាធារណៈ​ក្លែ ង”។ និងរួមមានអ្នកពាក់ពន្ធ័ជាច្រើនទៀត ប្តឹងពីបទ “ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារក្លែង”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងឯកសារបែកធ្លាយបញ្ជាក់ថា លោក ង៉ោ ម៉េង​ជ្រួន ធ្វើ​ការងារ​ដោយ​ខុស ច្បាប់​និង​រំ លោភ​ការងារ​រដ្ឋ​ ធ្លាប់បាន​ស៊ីញ៉េ​​បោះត្រា​ទុក​មុន លើ​ឯកសារ​ដីធ្លី​ និង ​លើ​លិខិត​គតិយុត្តិ​នានា​ និង សមគំនិតក្នុងអំពើក្លែង​បន្លំ​ឯកសារ និងប្រើប្រាស់ឯកសារសាធារណៈ​ក្លែង កាងឈ្មួញទុច្ចរិត ខិលខួច ​មួយចំនួន​ដែលមាន​ឥទ្ធិ ពល​ខ្លាំង និងមានអ្នកធំៗកាងពីក្រោយ បាន​ឃុប ឃិត​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន រំលោភដណ្តើមដីកម្ម សិទ្ធិប្រជាពលរដ្ឋជាច្រើន ដែលធ្វើឲ្យប្រជាពលរងទឹកភ្នែក​ និងរងភាពអយុត្តិធម៌។ ហើយលេខ​ដែល​លោក ង៉ោ ម៉េងជ្រួន ចុះ​លើ​ឯកសារ​ដី​ដែល​ស៊ីញ៉េ​បោះត្រា មុន​សរសេរ​ប្រវត្តិ​ដី​នេះ ក៏​មាន​ជាន់គ្នា​នឹង​ឯកសារ​មុនៗ​ទៀតផង ។ រឿង​នេះ​បើ​ជា​អ្នក​ដទៃ​ប្រព្រឹត្ត​វិញ​និង​ត្រូវ​ជាប់ ចោទ​ពី​បទ​ក្លែ ងបន្លំ​ឯកសារ​សា​ធា​រណៈទាំងស្រុង​ហើយ​អាច​ជាប់គុក ។ ​ ទង្វើ​ភ្លើ​ធ្វើចេះ ដើម្បី​រក​លាភសក្ការៈ​រៀប​នេះ វា​បង្ក​ជាហានិភ័យ​ហើយ អ្នករងគ្រោះ​ គឺ​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់កាស​បន្តិចបន្តួច​យក​ទៅ​ ទិញ​ដី ​ទិញ​ផ្ទះ​ ហើយ​ប៉ះ​ដី​ប្លង់​ត្រួតគ្នា ដែល​លោក​អតីត​អភិបាលក្រុង​ និង​បច្ចុប្បន្ន​ជា​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​ ស៊ី​ញ៉េបោះ​ត្រាទុក​មុន​បង្កជា​ចលាចល​វឹកវរ​។​ មិនតែប៉ុណ្ណោះហើយក៏បានឃុបឃិតគ្នា លួចលក់ដីរដ្ឋចំនួន៨ហិតា ពុករលួយ ស៊ីញ៉េយកលុយដាក់ចូលហោប៉ៅ បានប្រាក់វ៉ាល់លានដុល្លារអាមេរិក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រសិនបើ​គេ​មិនទាន់​ភ្លេច​ទេ រឿង​លោកង៉ោ ម៉េង​ជ្រួន បង្ក​កាល​ខ្លួន​នៅ​ជា​អភិបាលក្រុង​ប៉ោយ​ប៉ែត​នេះ មិន​ខុស​កាលពី​ ​ជំនាន់​លោក​អតីត​មេឃុំ​ប៉ោយ​ប៉ែត ខៀវ រដ្ឋា ដែល​រត់​យក​ត្រា​ឃុំ​ទៅ​ជាមួយ​ផង ហើយ​ចេះតែ​បោះ​លើ​ឯកសារ​ដី បណ្ដាល​អោយ​មាន​ការ​វឹកវរ​ម្ដងរួច​ហើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូបញ្ជាក់ថា៖ លោក សាន ស៊ានហូ អភិបាលស្រុកអូរជ្រៅ ធ្លាប់ផ្ទុះកំហឹងជាមួយ និងលោក ង៉ោ ម៉េងជ្រួន អតីតចៅហ្វាយក្រុងប៉ោយប៉ែត រូបនេះ និងបានហៅលោកង៉ោ ម៉េងជ្រួន ថាជាមនុស្សមានសារជាតិ ខ្មៅ ងងឹត និងពឹស​ពុល ហើយមានកលល្បិច ពុករលួយច្រើន ព្រមទាំង បក្ខពួកនិយម បានឃុបឃិតគ្នាលួចដីរដ្ឋចំនួន ៨ហិតា ដែលលោក និង សពអតីត អភិបាលខេត្តគឺ លោក ទ្រី ណារិន្ទ ខិតខំរកទុកជាយូរ មកហើយនោះ លួចលក់អស់ហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅតែពីរិះគន់របស់លោកលោក សាន ស៊ានហូ បានលើកឡើងអំពីភាពអវិជ្ជមាន ជាច្រើនរបស់ លោកង៉ោ ម៉េងជ្រូន ដែលធ្វើជាអភិបាលក្រុង ប៉ោយប៉ែតយូរហើយ ប៉ុន្តែគ្មានឃើញ អភិវឌ្ឍន៍អ្វីសោះ ក្រៅតែពីស៊ីញ៉េយកលុយ ដាក់ចូលហោប៉ៅ ពុករលួយបានប្រាក់វ៉ាល់លានដុល្លារអាមេរិក ហើយមិនព្រម ធ្វើផ្លូវអោយប្រជាពលរដ្ឋបានធ្វើដំណើរទេ តើពេលស្លាប់ទៅយកលុយទៅតាមដែរឬអី?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ង៉ោ ម៉េង​ជ្រួន ជា​មន្ត្រី​ដែល​ពោរពេញ​ទៅដោយ​រឿងអាស្រូវ​ជាប់​ខ្លួន​បែរជា​បាន​ឡើង​ឋានៈទៅ​វិញ ? ឬក៏​មន្ត្រី​គណបក្ស​ប្រជាជន​យើង​ចូល​ចិត្ត​ចឹងដូច​ពាក្យ​ខ្មែរ​ថា​រពឹសដៃផ្ទៃឆ្អែត​អត់​ជាប់គុក​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មតិរបស់មន្រ្តីអង្គការសង្គមសុីវិលបានលើកឡើងថា៖កាដោះស្រាយជម្លោះដីធ្លី បើយកអ្នកបង្កើតបញ្ហា ទៅដោះទោះ១០ ដងទៀត ក៏គូរភាគីមិនអាចទទួលយកបាន និងមានជាដំណោះស្រាយដែរ ។ ម្យ៉ាងទៀត អ្នកទៅដោះស្រាយនោះត្រូវមានបទពិសោធន៍ និងស្តាប់មូលហេតុ សំណូមពរ និងការទាមទាររបស់ភាគីជនរងគ្រោះផង ។ហើយបើទៅដោះស្រាយ អ្នកដោះមានជំហរស្តាប់តែភាគីម្ខាងហើយសង្កត់ភាគីម្ខាងហើយ គឺមិនអាចរកដំណោះស្រាយដល់ទីបញ្ចប់បាននោះឡើយ ។ ​សូម​អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួង​អាណាព្យាបាល​មេត្តា​ជួយ​ស៊ើបអង្កេត ​មើល​ភាពមិនប្រក្រតី​ដែលប​ង្ក​ឡើង​ដោយ​អតីតចៅហ្វាយក្រុង​ប៉ោយ​ប៉ែត​នេះ​ផង​ទាន។ សង្ឃឹមថានឹង​មាន​ការបំភ្លឺ​​ពី​លោក​ង៉ោ ម៉េង​ជ្រួន​ក្រោយ​ពី​អត្ថបទ​នេះ​បាន​ផ្សព្វផ្សាយ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
302 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7451 នាក់
ខែនេះ :
27004 នាក់
3 ខែនេះ :
60837 នាក់
សរុប :
2511544 នាក់