ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក អ៊ុក កុសល ស្នងការខេត្តកំពងធំ រងការចោទប្រកាន់ ពីមន្រ្តីក្រោមឱវាទ ពាក់ព័ន្ធរឿងអាស្រូវ (ត្រីឆ្តោសុីកូនឯង)
Mo,10 August 2020 (Time 10:10 )
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1028នាក់)


ខេត្តកំពង់ធំ៖ នារីជាមន្រ្តីបម្រើរការនគបាលនៃស្នងកាដ្ឋានជាច្រើននាក់រងគ្រោះដោយសារតែ លោក សេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំ បានធ្វើទង្វើរអាក្រក់ជូរជាតិបៀតបៀនកេរ្ត៍ខ្មាស់មកលើកកូនចៅក្រោមឱវាទគ្រប់ៗគ្នា ដែលជានារីភេទ​ និងបានលួងលោមបង្ខិតបង្ខំ អោយពួកនាងទាំងអស់គ្នា អោយបំពេញនូវសេចក្ដីត្រូវការ នៃកាមតណ្ហារបស់លោក មិនថាអ្នកមានប្ដី ឬអ្នកនៅលីវ និងក្រមុំ គឺលោក មិនលើកលែងសូម្បីតែម្នាក់។ តែពេលនេះនារីជនរងគ្រោះដែលជាមន្រ្តីនគបាលនៃស្នងការដ្ឋានទ្រាំលែងបានហើយ.! មានតែនាំគ្នាផ្ដិតមេដៃដាក់ពាក្យប្ដឹងនិងស្នើរសុំដល់សម្ដេច ក្រឡាហោម សខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សុំជួយរកយុត្តិធម៍ជូនដល់ពួកគាត់ដែលជានារីរងគ្រោះ ត្រូវបានលោក ឧត្ដម សេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំ ជាន់ឈ្លី កិត្តិយស កេរ្ត៍ឈ្មោះ ជាស្រ្តីខ្មែរនិងបានបៀតបៀនទៅលើរូបរាងកាយគ្មានសល់ត្រង់ណាបន្តិចសោះ។ បើយោងតាមពាក្យប្ដឹងដែលនារីជនរងគ្រោះជាមន្រ្តីនគបាលនៃស្នងការដ្ឋានបានដាក់ពាក្យប្ដឹងនិងស្នើរសុំដល់សម្ដេចក្រឡាហោម សខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជួយរកយុត្តិធម៍ជូនពួកគាត់។ ហើយលិខិតនៃពាក្យប្ដឹងនេះបានធ្វើឡើងកាលពីថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០២០ សុំដល់សម្ដេ ក្រឡាហោម សខេង សុំជួយអត្តរាគមន៍និងចាត់កាត់ចំពោះលោក ឧត្ដម អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ ដែលបានប្រព្រឹត្តអំពើរថោកទាប ដែលសង្គមស្អប់ខ្ពើម នូវពាក្យ ត្រីឆ្ដោ ស៊ីកូនឯង ហើយបុគ្គលឈ្មោះអ៊ុក កុសល បានដឹកនាំបង្កើតបក្សពួក ខ្សែរស្រឡាយពុករលួយ ដើរអុចអាលអោយបែកបាក់សាម្គីផ្ទៃក្នុង ទាំងថ្នាក់ដឹកនាំស្នងការក៍ដូចមន្រ្តីក្រោមឱវាទ​ ហើយ ទង្វើលបែបនេះ វាបានធ្វើអោយខូចកិត្តិយស ដល់ដឹកនាំផ្សេងៗទៀត និងអង្គភាពទាំងមូល។ សុំសម្ដេច ក្រឡា ហោម សខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មេត្តាដាក់ការសើុបអង្កេត តាមពាក្យប្ដឹងជានារីជនរងគ្រោះដែលជាមន្រ្តីនគបាលនៃស្នងការដ្ឋានខេត្តកំពង់ធំផងទាន ដែលពួកគាត់កំពុងតែរងគ្រោះ ដោយលោក ឧត្ដម សេនីយ៍ អ៊ុក កុសល បានជាន់ឈ្លី កិត្តយល ទាំងផ្លូវចិត្តទាំងផ្លូវកាយនិងបានបំផ្លាញកិត្តិយស ក្នុងនាមជាស្រ្តីខ្មែរ។ នៅថ្ងៃទី ៩ ខែ សីហា ឆ្នាំ២០២០ នេះក្រុមងារយើងក៍បានខលទៅលោក ឧត្ដម សេនីយ៍ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំ ពីបីដងដែរតែលោក មិនលើកទូរសព្ទ័រ។ ហើយក្រុមការងារយើងរងចាំការបកស្រាយពីលោក រាល់ម៉ោងធ្វើការ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
347 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7496 នាក់
ខែនេះ :
27049 នាក់
3 ខែនេះ :
60882 នាក់
សរុប :
2511589 នាក់