ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បន្ទាប់ពីចូលស្បថនៅតុលាការួចមក លោកសាន វិជ្ជាសារ៉ាវុធ និងកូនចៅ ដើរប្រមូលលុយតាមរបៀបពុករលួយពេញទំហឹង
Di,22 September 2020 (Time 08:55 )
ដោយ ៖ សុីណេត (ចំនួនអ្នកអាន: 1611នាក់)


បន្ទាយមានជ័យ៖ បន្ទាប់ពីបានចូលស្បថនៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៣រសៀលរួចមក លោកសាន វិជ្ជាសារ៉ាវុធ ចាប់ផ្តើមប្រើប្រាស់តួនាទី និងអំណាចដែលរដ្ឋាភិបាលផ្តល់ជូន មកគំរាមកំហែងប្រជាពលរដ្ឋ ដែលរកសុីដឹកជញ្ជូនទំនិញ តាមរថយន្តតូច ធំ តាមដងផ្លូវ ឃាត់ចាប់ប្រមូលលុយតាមរបៀបពុករលួយ យ៉ាងពេញបន្ទុកគ្មានញញើតអ្វីទាំងអស់ ដោយបានដាក់កុងត្រួលជជុះនៅចំណុចឃុំអូរបីជាន់មួយកន្លែងទៀតផង ។ ប្រភពពីម្ចាស់ក្រុមហ៊ុនដឹកទំនិញបានប្រាប់សារព័ត៌មានខ្មែរជាយដែនអោយដឹងថា ពួកមន្រ្តីទាំងនេះស្លៀកពាក់សុីវិល ជិះរថយន្តម៉ាកFordព៌ណស ដែលមានផ្លាកលេខ ភ្នំពេញ2AH 7766 បើកបរដោយលោកលីន ស៊ូហ្សាណា ដើម្បីល្បាតមើលតាមដងផ្លូវគ្រប់ច្រកល្ហកតាមខ្សែរបន្ទាត់ព្រំដែនកមម្ពុជាថៃ ប្រៀបបានដូចជាមន្រ្តីគយចល័តដូច្នេះដែរ ។ ក្រោយពេលដែលពួកគេល្បាតរួច បានកំណត់មុខសញ្ញារួចរាល់ហើយ ពួកគេក៏បានមកស្នាក់នៅផ្លូវចូលស្តងតាងួនក្រុងប៉ោយប៉ែត ដែលជាកន្លែងពួកមន្រ្តីដែលស្នាក់នៅបណ្តោះអាសន្ន ដើម្បីជួបជាមួយនិងក្រុមឈ្មួញទំនិញ និងខលហៅអ្នកមិនទាន់បង់លុយប្រចាំខែទៅជួប មានដូចជា: អាជីវករលក់ដូរតាមផ្សារ តាមហាងលក់ទំនិញ និងស្ថានីយ៍ប្រេងឥន្ធន:ជាដើម ។ ប្រភពបានអោយដឹងបន្តទៀតថា លោកសាន វិជ្ជាសារ៉ាវុធ និងកូនចៅដែលជាមន្ត្រីបានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ហើយធ្វើការងារគាបសង្កត់ទៅលើក្រុមរថយន្តដឹកទំនិញ និងមេឈ្មួញទំនិញនៅតាមឃ្លាំងទាំងគំរោល ដើម្បីទាជំរិតលុយដាក់ខែជាប្រចាំ។ បញ្ហាបែបនេះគឺជារឿងដែល ថ្នាក់នឹកនាំក្រសួងពាណិជ្ជកម្ម និងនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) មិនគួរបណ្តែតបណ្តោយអោយ លោក សាន វិជ្ជាសារ៉ាវុធ ព្រមទាំងកូនចៅធ្វើអ្វីតាមតែអំពើចិត្តឡើយ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
573 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7722 នាក់
ខែនេះ :
27275 នាក់
3 ខែនេះ :
61108 នាក់
សរុប :
2511815 នាក់