ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្ដេច​ ស ខេង ឧបនាយករដ្ឋមន្រ្តី សម្រេចចេញសេចក្តីណែនាំ អោយយកចិត្តទុកដាក់ក្នុងការដោះបញ្ហាគ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋ
Do,24 September 2020 (Time 05:44 )
ដោយ ៖ សុជាតិ (ចំនួនអ្នកអាន: 935នាក់)


ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញសេចក្ដីណែនាំដល់គ្រប់បណ្ដាអគ្គ.ជំនាញពាក់ព័ន្ធនានាចំណុះក្រសួង រដ្ឋបាលរាជធានី ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត យកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដូចជាបណ្ដឹង សំណើរ សំណូមពរ មតិយោបល់ ការថ្នាំងថ្នាក់ និងក្ដីកង្វល់របស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចក្រសួងមហាផ្ទៃ​ ។ សម្តេចបានលើកឡើងថា៖ កន្លងមកក្រសួងមហាផ្ទៃបានទទួលយកការដោះស្រាយចំពោះបណ្តឹង សំណើ សំណូមពរ មតិ យោបល់ ការថ្នាំងថ្នាក់ ឬក្តីកង្វល់របស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ តាមរយៈ ការដាក់លិខិតចូលមកក្រសួងមហាផ្ទៃ តាមរយៈផេកហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង និងតាមរយៈ ការដកស្រង់សារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមនានា ដើម្បីបញ្ជូនទៅអោយអគ្គ ចំណុះក្រសួង រដ្ឋបាលរាជធានី . ជំនាញពាក់ព័ន្ធនានា -ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ធ្វើការដោះស្រាយ ។ ក្រសួងបាត់ទុកថា នេះជាវិធីផ្តល់សេវាជូនប្រជាពលរដ្ឋមួយដ៏សំខាន់ ។ ដោយពិនិត្យឃើញថា ការដោះស្រាយបញ្ហាខាងលើ មួយចំនួនទទួលបានលទ្ធផលល្អប្រសើរ និងបានឆ្លើយតបទាន់ពេលជូនប្រជាពលរដ្ឋ និងបញ្ហាមួយចំនួនទៀតមិន ទាន់ទទួលបានលទ្ធផលនៅឡើយ ហេតុនេះ ក្រសួងមហាផ្ទៃសូមធ្វើការណែនាំដល់គ្រប់បណ្តាអគ្គ ព័ន្ធនានាចំណុះក្រសួង រដ្ឋបាលរាជធានី .ជំនាញពាក់ -ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដូចខាងក្រោម៖ – ត្រូវយកចិត្តទុកដាក់តាមដាន និងធ្វើការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋអោយបានល្អ តាម គោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ – ត្រូវធ្វើការដោះស្រាយហើយដោះស្រាយទៀត រហូតទទួលបានលទ្ធផលដល់ចប់ អោយបានត្រឹមត្រូវ ប្រកបដោយតម្លាភាព និងយុត្តិធម៌ – ត្រូវធ្វើរបាយការណ៍អំពីលទ្ធផលនៃការដោះស្រាយជូនមកក្រសួងមហាផ្ទៃ វិញ ដើម្បីក្រសួងមានវិធានការបន្ត ។ ទទួលបានសេចក្តីណែនាំនេះ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការ ដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គាធិការនៃអគ្គាធិការដ្ឋាន អគ្គនាយកនៃអគ្គនាយក ដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ប្រធានក្រុមប្រឹក្សានីតិកម្ម ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អគ្គនាយកនៃអគ្គ នាយកដ្ឋានពន្ធនាគារ អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អភិបាលនៃគណៈអភិបាលរាជធានី រាជធានី -ខេត្ត ស្នងការនៃស្នងការដ្ឋាន-ខេត្ត និងអង្គភាពពាក់ព័ន្ធ ត្រូវអនុវត្តតាមសេចក្តីណែនាំនេះឲ្យមានប្រសិទ្ធភាពខ្ពស់៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1263 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8412 នាក់
ខែនេះ :
27965 នាក់
3 ខែនេះ :
61798 នាក់
សរុប :
2512505 នាក់